ផ្នែកបម្រើសេវាអតិថិជន
ម៉ោងដំណើរការ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ (០៨:០០ព្រឹក – ០៨:០០ល្ងាច)
+855 23 988 555
+855 70 988 555
+855 78 988 555
Eng
ខ្មែរ
ម៉ោងដំណើរការ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ (០៨:០០ព្រឹក – ០៨:០០ល្ងាច)
ម៉ោងដំណើរការ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ (២៤ម៉ោង)
ធនាគារឯកទេសអ៊ីអន (កម្ពុជា) ភីអិលស៊ី យើងខ្ញុំជឿជាក់ថា រាល់មតិកែលម្អ និងពាក្យបណ្តឹងរបស់អតិថិជន គឺជាឱកាសសម្រាប់យើងខ្ញុំក្នុងការអភិវឌ្ឍ និងបម្រើសេវាកម្មឱ្យកាន់តែប្រសើរឡើង។ គោលដៅរបស់យើងគឺធ្វើឱ្យដំណើរការដោះស្រាយបញ្ហាមានភាពរលូន តម្លាភាព និងគោរពពេលវេលារបស់អ្នកឱ្យបានច្រើនបំផុត។
ដំណើរការដោះស្រាយពាក្យបណ្តឹងមាន៣ជំហានដូចខាងក្រោម
យើងខ្ញុំប្តេជ្ញាដោះស្រាយរាល់កង្វល់របស់អ្នកតាមរយៈដំណើរការដែលមានភាពច្បាស់លាស់ យុត្តិធម៌ និងមានប្រសិទ្ធភាព។
ជំហានទី ១៖ ទំនាក់ទំនងរហ័ស – ការទាក់ទងលើកដំបូង
ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវាកម្មដែលផ្តល់ជូនលោកអ្នក ជំហានដំបូង ត្រូវទាក់ទងមកកាន់យើងខ្ញុំ តាមរយៈបណ្តាញ ដូចខាងក្រោម៖
ជាធម្មតា សំណើរបស់លោកអ្នកអាចត្រូវបានដោះស្រាយយ៉ាងលឿននៅក្នុងជំហានទី១ ក្នុងរយៈពេល ០១ថ្ងៃ ទៅ ០២ថ្ងៃនៃថ្ងៃធ្វើការ។ ប្រសិនបើលោកអ្នកនៅតែមិនទាន់ពេញចិត្តទាំងស្រុងជាមួយនឹងដំណោះស្រាយដំបូងនេះទេ សូមបន្តទៅជំហានទី២។
ជំហានទី ២៖ ដាក់បណ្តឹងជាផ្លូវការ
ប្រសិនបើបញ្ហារបស់អ្នកនៅតែមិនទាន់បានដោះស្រាយ លោកអ្នកអាចដាក់ពាក្យបណ្តឹងជាផ្លូវការមកកាន់ក្រុមការងារទទួលបន្ទុកដោះស្រាយបណ្តឹងតវ៉ារបស់យើង។ ការធ្វើបែបនេះ គឺដើម្បីធានាបាននូវការពិនិត្យយ៉ាងល្អិតល្អន់ យុត្តិធម៌ និងមានវត្ថុបំណងច្បាស់លាស់។
សូមបំពេញទម្រង់ទទួលបណ្តឹងរបស់អតិថិជន និងចុចបញ្ជូន។ អ្នកជំនាញផ្នែកដោះស្រាយបណ្តឹង និងវិវាទ នឹងទាក់ទងលោកអ្នកភ្លាមៗ។
ជំហានទី ៣៖ ការពិនិត្យចុងក្រោយ
ប្រសិនបើអ្នកនៅតែមិនពេញចិត្តចំពោះលទ្ធផល លោកអ្នកមានសិទ្ធិស្នើសុំការពិនិត្យឡើងវិញចុងក្រោយ។ ករណីរបស់អ្នកនឹងត្រូវបញ្ជូនបន្តទៅកាន់គណៈកម្មាធិការដោះស្រាយបណ្តឹង។ ការសម្រេចចិត្តរបស់គណៈកម្មាធិការនេះគឺជាការសម្រេចចុងក្រោយ និងបញ្ចប់ដំណើរការដោះស្រាយផ្ទៃក្នុងរបស់ធនាគារ។
ព័ត៌មានសំខាន់សម្រាប់ពាក្យបណ្តឹងជាផ្លូវការរបស់អ្នក
ដើម្បីជួយឱ្យយើងខ្ញុំស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព សូមផ្តល់ព័ត៌មានដូចខាងក្រោម៖
កំណត់សម្គាល់សំខាន់ៗ៖