Don’t know which product for is made for you?

អត្ថប្រយោជន៍អ៉ីអនកាត

តើអ្វីដែលជា ថ្ងៃថ្លែងអំណរគុណ”?

ថ្ងៃថ្លែងអំណរគុណ (AEON Thanks day) គឺជា​ការថ្លែងអំណរគុណ​ចំពោះ​ម្ចាស់អ៉ីអនកាត​ទាំងអស់ ដោយម្ចាស់​អ៉ីអនកាត​ទាំងអស់ នឹងទទួលបាន​ការបញ្ចុះតម្លៃ ៥% ភ្លាមៗ​ដោយ​គ្រាន់តែ​ធ្វើការទូទាត់​វិក្កយបត្រ​តាមរយៈ​អ៉ីអនកាត នៅផ្សារទំនើបអ៉ីអន (ខេមបូឌា) (ខាងក្នុង​ផ្សារទំនើប​អ៉ីអនម៉ល ភ្នំពេញ ផ្សារទំនើប​អ៉ីអនម៉ល សែនសុខ ស៊ីធី និង​ផ្សារទំនើប​អ៉ីអនម៉ល មានជ័យ) និង AEON MaxValu Express គ្រប់សាខា នៅរៀងរាល់ថ្ងៃទី ២០ និងថ្ងៃទី ៣០ នៃខែនីមួយៗ។

ការបញ្ចុះតម្លៃនេះ​ត្រូវបាន​លើកលែង​ចំពោះ​ទំនិញ​មួយចំនួន​ដែលបាន​កំណត់ដូចខាងក្រោម៖

ផ្នែកអាហារ៖

·       ថ្នាំពេទ្យដែលមានវិជ្ជបញ្ជា

·       ស្រាក្រហមគ្រប់ប្រភេទ និង ស្រាបៀរ

·       បារី

·       ទឹកដោះគោជូរម៉ាក Yakult

·       អាហារផ្អាប់

·       ត្រីស្រស់គ្រប់ប្រភេទ

·       ផលិតផលដែលមានស្លាកតម្លៃពណ៌លឿង (លើកលែងតែ: គ្រឿងទេស គ្រឿងត្រជាក់ប្រើប្រាស់ប្រចាំថ្ងៃ បន្លៃ ផ្លែឈើ និង សាច់ស្រស់)

ផ្នែកអេឡិចត្រូនិច៖

·       ទូរស័ព្ទស្មាតហ្វូន ទូរស័ព្ទដៃ និងឧបករណ៍បន្ថែម

·       ប្រភេទទំនិញកក់ទុកមុន

·       ផលិតផលដែលមានស្លាកតម្លៃពណ៌លឿង (លើកលែងតែ: Samsung, LG, Midea, OTTO, SGP, Electrolux, Morries, Okia, and Noa)

ផ្នែកសំលៀកបំពាក់ គ្រឿងសម្អាង និង ផលិតផលកូនក្មេង៖

·       គ្រឿងសម្អាង

·       ម្សៅទឹកដោះគោ (០ខែ ដល់ ១២ខែ)

·       ផលិតផលដែលមានស្លាកតម្លៃពណ៌លឿង

ការទិញទំនិញដោយប្រើប្រាស់ ប័ណ្ណអំណោយអ៊ីអន

*លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត

តើអ្វីដែលជា “កម្មវិធីសន្សំពិន្ទុ”?

កម្មវិធី​សន្សំពិន្ទុ​គឺជា​កម្មវិធី​សន្សំ​ពិន្ទុ​សម្រាប់​អ៉ីអនកាត។ ម្ចាស់​អ៉ីអនកាត​ទាំងអស់​អាច​ទទួល​បាន​ពិន្ទុ​បន្ទាប់​ពី​ការ​ទូទាត់​ប្រាក់​តាមរយៈ​អ៉ីអនកាត។

រាល់​ការ​ចំណាយ​អស់ ២ ដុល្លារ នឹង​ទទួល​បាន ១ ពិន្ទុ។

ជាមួយ​ពិន្ទុ​ដែល​ទទួល​បាន​ពី​អ៉ីអនកាត​ អតិថិជន​​អាច​ប្តូរបាន​ (១)​ ជា​គូប៉ុង​ទឹកប្រាក់ (២)​ ជា​ទឹកប្រាក់​ត្រឡប់​មកវិញ។

គូប៉ុង​ទឹកប្រាក់ អាច​ប្រើប្រាស់​បាន​នៅ​ផ្សារ​ទំនើប​អ៉ីអន ខេមបូឌា ភ្នំពេញ (នៅខាង​ក្នុង​ផ្សារអ៉ីអនម៉ល​ភ្នំពេញ) ផ្សារទំនើប​អ៉ីអន ខេមបូឌា សែនសុខ (នៅខាង​ក្នុង​ផ្សារអ៉ីអនម៉លសែនសុខ​ស៊ីធី) ផ្សារទំនើប​អ៉ីអន ខេមបូឌា មានជ័យ (នៅខាង​ក្នុង​ផ្សារអ៉ីអនម៉លមានជ័យ) និង​​​ AEON​ MaxValu Express គ្រប់​សាខា​ទាំងអស់។

លោកអ្នក​អាច​ពិនិត្យ​មើល​ពិន្ទុ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​កម្មវិធី​អ៉ីអនកាត​ម៉ូបាល ឬ​តាមរយៈ​របាយការណ៍​វិក្កយបត្រ​ប្រចាំខែ។​

ពិន្ទុ​អាច​ប្តូរបាន​នៅ៖

ល.ប្រភេទនៃការប្តូរកន្លែងប្តូររង្វាន់
គូប៉ុងទឹកប្រាក់សាខាធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នៅក្នុងផ្សារទំនើប អ៉ីអនម៉លភ្នំពេញ ផ្សារទំនើប អ៉ីអនម៉លសែនសុខស៊ីធី និងផ្សារទំនើប អ៉ីអនម៉លមានជ័យ
ទឹកប្រាក់ត្រឡប់វិញគ្រប់សាខាធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី

សំគាល់៖ ៥០០ពិន្ទុ = ៥ ដុល្លារ (ពិន្ទុ​អប្បបរមា​ដែល​អាច​ប្តូរ​បាន​ក្នុង ១ដង​គឺ ៥០០ពិន្ទុ)

តើអ្វីដែលជា​ “អ៉ីអនឡោញ”?

អ៉ីអនឡោញ ជា​អត្ថប្រយោជន៍​ពិសេស​សម្រាប់​ម្ចាស់​អ៉ីអនកាត​ពណ៌មាស។ អ៉ីអនឡោញ គឺជា​កន្លែង​ដែល​មាន​ផាសុខភាព​សម្រាប់​ការ​សម្រាក ឬ ការ​ពិភាក្សា​អាជីវកម្ម ដោយ​ទទួល​បាន​អាហារ​សម្រន់ ភេសជ្ជៈ និង​ការប្រើប្រាស់​អ៉ីនធឺណិត​ដោយ​ឥតគិត​ថ្លៃ។

អ៉ីអនឡោញ មាន​ទីតាំង​ស្ថិតនៅ៖

  • ជាន់ទី២ នៃ​ផ្សារទំនើប អ៉ីអនម៉ល ភ្នំពេញ (ម៉ោង​ដំណើរ​ការ៖ ៩:០០ព្រឹក ដល់ ៨:០០យប់)
  • ជាន់ទី២ នៃ​ផ្សារទំនើប អ៉ីអនម៉ល សែនសុខស៊ីធី (ម៉ោង​ដំណើរ​ការ៖ ៩:០០ព្រឹក ដល់ ៩:០០យប់)
  • ជាន់ទី១ នៃផ្សារទំនើប អ៉ីអនម៉ល មានជ័យ (ម៉ោង​ដំណើរ​ការ៖ ៩:០០ព្រឹក ដល់ ៨:០០យប់)

 

​​​​​​​​​​ ​

ព័ត៌មានបន្ថែម

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក