ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារឯកទេស អ៉ីអន”) គោរពចំពោះសិទ្ធិឯកជនភាពរបស់លោកអ្នក និងយល់អំពីការរំពឹងទុករបស់ អ្នកមើល និង/ឬ អ្នកប្រើប្រាស់ (ហៅកាត់ថា “អ្នកប្រើប្រាស់”) ដែលព័ត៌មានទាំងនោះ (ហៅកាត់ថា “ព័ត៌មាន”) ត្រូវបានផ្តល់តាមរយៈគេហទំព័ររបស់ធនាគារឯកទេស អ៉ីអន (ហៅកាត់ថា “គេហទំព័រ”) ក្នុងការការពារព័ត៌មានឯកជនទាំងឡាយដែលផ្តល់អោយពី អ្នកប្រើប្រាស់ ពីការយកទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាតឬដោយខុសច្បាប់។ ដូច្នេះហើយ ធនាគារឯកទេស អ៉ីអន សូមប្រកាសអំពីគោលការណ៍ឯកជនភាព (ហៅកាត់ថា “គោលការណ៍ឯកជនភាព”) ដែលស្ថិតនៅក្រោមច្បាប់ ទៅកាន់ អ្នកប្រើប្រាស់ ទាំងអស់របស់ គេហទំព័រនេះ។ ធនាគារឯកទេស អ៉ីអន សូមរក្សាសិទ្ធិក្នុងការកែប្រែខ្លឹមសារនៃ គោលការណ៍ឯកជនភាពនេះក្នុងករណីចាំបាច់ ដោយពុំចាំបាច់ផ្តល់ដំណឹងជាមុនឡើយ។
គេហទំព័រនេះមានផ្ទុកនូវម៉ូឌុលដែលប្រមូលព័ត៌មានបុគ្គលរបស់លោកអ្នក។ ធនាគារឯកទេស អ៉ីអន នឹងប្រមូលនិងប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់គោលបំណងនៃការដាក់ពាក្យស្នើសុំជាមុន (ហៅកាត់ថា “ការដាក់ពាក្យស្នើសុំទុកជាមុន”) ។ យើងខ្ញុំ នឹងរក្សាការសម្ងាត់នៃព័ត៌មានបុគ្គលទាំងនោះ និងមិនមានការចែករំលែកព័ត៌មាននោះទៅកាន់តតិយជនឡើយ។ យើងខ្ញុំ នឹងប្រើប្រាស់វា សម្រាប់ធ្វើការកំណត់សម្គាល់បុគ្គល ការវិនិច្ឆ័យបឋម និង ការទំនាក់ទំនងទៅលោកអ្នកតែប៉ុណ្ណោះ។ បន្ថែមពីលើនោះ យើងខ្ញុំ អាចនឹងប្រើប្រាស់វាដើម្បីធ្វើការវិភាគទៅលើតម្រូវការហិរញ្ញវត្ថុនាពេលអនាគតរបស់លោកអ្នក ឬក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មហិរញ្ញវត្ថុរបស់យើងខ្ញុំ ដើម្បីសម្របទៅនឹងតម្រូវការរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមិនយល់ស្របក្នុងការផ្តល់នូវព័ត៌មានបុគ្គលរបស់លោកអ្នកទេ សូមលោកអ្នកកុំប្រើប្រាស់ម៉ូឌុល ការដាក់ពាក្យស្នើសុំទុកជាមុន។
គេហទំព័រនេះត្រូវបានផ្តល់ជូន ដោយមិនមានការតំណាង ឬធានា ឬការបញ្ជាក់ ឬការបង្កប់អត្ថន័យណាមួយឡើយ។ ធនាគារឯកទេស អ៉ីអន សូមមិនធ្វើការតំណាង ឬធានាអ្វីចំពោះព័ត៌មាន និងទិន្នន័យនានាដែលដាក់នៅលើគេហទំព័រនេះឡើយ។ ធនាគារឯកទេស អ៉ីអន មិនធានាថា ព័ត៌មាន និងទិន្នន័យនានាដែលផ្តល់ដោយអ្នកប្រើប្រាស់ និង/ឬតតិយជនណាមួយ មកដាក់នៅលើគេហទំព័រនេះពេញលេញ ឬពិតប្រាកដ ឬត្រឹមត្រូវ ឬមិនបំភាន់ឡើយ។
មិនមានព័ត៌មានណាមួយនៅលើគេហទំព័រនេះ បង្កើតអោយមាន ឬមានគោលបំណងបង្កើតអោយមានការបកស្រាយ ទោះក្នុងរូបភាពណាក៏ដោយ។ ធនាគារឯកទេស អ៉ីអន សំណូមពរឱ្យលោកអ្នកស្វែងរកការប្រឹក្សាយោបល់ជាមុន មុននឹងចូលទៅប្រើប្រាស់នូវរាល់ចំណុចទាំងឡាយដែលមាននៅលើគេហទំព័រនេះ។
ធនាគារឯកទេស អ៉ីអន នឹងមាននីតិវិធីខ្ពស់ក្នុងការរក្សាការសម្ងាត់ដល់ឯកជនភាពនៃព័ត៌មាន។ ប៉ុន្តែ ធនាគារឯកទេស អ៉ីអន អាចនឹងបង្ហាញព័ត៌មានទាំងនោះតែក្នុងករណីដូចមានចែងខាងក្រោម៖
ធនាគារឯកទេស អ៉ីអន នឹងមាននីតិវិធីខ្ពស់ក្នុងការរក្សាការសម្ងាត់ដល់ឯកជនភាពនៃព័ត៌មាន។ តែទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ ទទួលស្គាល់ថា ការចូលប្រើប្រាស់គេហទំព័រនានាអាចនឹងប្រឈមទៅនឹងហានិភ័យ ឬការបាត់បង់ ឬការខួចខាត ដែលបណ្តាលមកពីការជ្រៀតចូលពីសំណាក់ពពួកមេរោគ ដូចជា Trojan Horse ឬ Worm ឬការលួចយកព័ត៌មានពី Hacker ជាដើម។ល។ ដូច្នេះហើយ អ្នកប្រើប្រាស់ តម្រូវឱ្យមានការតំឡើងកម្មវីធីនានាសម្រាប់ទប់ស្កាត់ និងការពារពីពពួកមេរោគទាំងនោះ ហើយដើម្បីការពារលោកអ្នកពីហានិភ័យនានាជាយថាហេតុ។
ធនាគារឯកទេស អ៉ីអន នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាត ដែលបណ្តាលមកពីការចូលមើល ឬ ប្រើប្រាស់គេហទំព័រនេះឡើយទោះបីជាដោយផ្ទាល់ ឬមិនផ្ទាល់ក៏ដោយ ជាពិសេសក្នុងករណីដូចមានចែងក្នុងចំណុចខាងលើពាក់ព័ន្ធនឹង “តួនាទីរបស់អ្នកប្រើប្រាស់”។
ប្រសិនបើមានបទប្បញ្ញត្តិណាមួយនៃការបដិសេធគេហទំព័រនេះត្រូវបានរកឃើញថាមិនអាចអនុវត្តបានទៅតាមច្បាប់ដែលមានចែងជាធរមាន នោះវានឹងមិនមានផលប៉ះពាល់ទៅដល់បទប្បញ្ញត្តិផ្សេងទៀតនៃការបដិសេធ គេហទំព័រនេះឡើយ។
ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬ ទិន្នន័យបុគ្គល
សេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ (“សេចក្តីជូនដំណឹង”) កំណត់មូលដ្ឋានដែលធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (“ពួកយើងខ្ញុំ”, “យើងខ្ញុំ” ឬ “របស់យើងខ្ញុំ”) អាចប្រមូល ប្រើប្រាស់ បង្ហាញ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន (“លោកអ្នក” ឬ “របស់លោកអ្នក”) ស្របតាមគោលការណ៍ការពារទិន្នន័យខាងក្នុងរបស់យើងខ្ញុំ។ សេចក្តីជូនដំណឹងនេះ អនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលពីលោកអ្នក នៅពេលលោកអ្នកប្រើប្រាស់ទម្រង់ពាក្យស្នើសុំ កម្មវិធីទូរស័ព្ទ គេហទំព័រ ឬផលិតផល/សេវាកម្មផ្សេងទៀតរបស់យើងខ្ញុំ។
សិទ្ធិដែលលោកអ្នកមានទាក់ទងនឹងព័ត៌មានដែលយើងបានរក្សាទុក រួមមាន៖
ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម អំពីអ្វីដែលយើងខ្ញុំបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងអំពីសិទ្ធិឯកជននេះ ឬដើម្បីទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន របស់យើងខ្ញុំ សូមទំនាក់ទំនងតាមរយៈអ៉ីមែល info@www.aeon.com.kh ឬទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥, ០៧០ ៩៨៨ ៥៥៥, ០៧៨ ៩៨៨ ៥៥៥, ឬការិយាល័យសាខារបស់ធនាគារ ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នកបំផុត។
យើងខ្ញុំអាចកែប្រែសេចក្តីជូនដំណឹងនេះ ដោយគ្មានការជូនដំណឹងទុកជាមុន។