– អាយុពី១៨ ដល់ ៦៥ ឆ្នាំ
– មានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព
- រយៈពេលនៃការបំពេញការងារចាប់ពី ៣ខែ ឡើងទៅ (សម្រាប់បុគ្គលិកបម្រើការងារ)
- មានបៀវត្សប្រចាំខែយ៉ាងហោចណាស់ ១០០ ដុល្លារអាមេរិកក្នុងមួយខែ
– រស់នៅអាសយដ្ឋានបច្ចុប្បន្ន ចាប់ពី ៣ខែ ឡើងទៅ
– រស់នៅ ឬ ធ្វើការងារ នៅក្នុងតំបន់ប្រតិបត្តិការរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
– ផ្តល់លេខទូរស័ព្ទទំនាក់ទំនងទាំងលេខនៅផ្ទះ ឬ លេខនៅការិយាល័យដែលអាចទាក់ទងបាន
– មានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាព
– លិខិតបញ្ជាក់ប្រាក់ចំណូលច្បាប់ដើម (ដូចជា៖ ប័ណ្ណបៀវត្ស ៣ខែ ចុងក្រោយ ឬ កិច្ចសន្យាការងារ ឬ របាយការណ៍ធនាគារ ៣ខែ ចុងក្រោយជាដើម ។ល។)
– លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នច្បាប់ដើម (ដូចជា៖ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅដែលចេញពី ឃុំ/សង្កាត់។)
រយៈពេលខ្ចីសំរាប់កម្ចីសាច់ប្រាក់មានរយៈពេលបង់ចាប់ពី ៦ខែ ១២ខែ ១៨ខែ រហូតដល់ ២៤ខែ។
សូមលោកអ្នកអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ដើម្បីធ្វើការដាក់ពាក្យស្នើសុំប្រាក់កម្ចីសាច់ប្រាក់។
សូមចុចទីនេះសម្រាប់ព័ត៌មានទាក់ទងនឹងភ្នាក់ងារទូទាត់។
សូមលោកអ្នកអញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងមកកាន់ផ្នែកផ្តល់សេវាអតិថិជនតាមរយៈលេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ឬ ផ្ញើសារមកកាន់ទំព័រហ្វេសប៊ុករបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី “AEON Specialized Bank Cambodia” ដើម្បីឲ្យបុគ្គលិកធ្វើការឆែកជូននូវចំនួនទឹកប្រាក់ដែលត្រូវបង់ផ្តាច់។
– ប្រសិនបើបង់ចន្លោះពីថ្ងៃទី ៦-១០ នឹងត្រូវបង់ការផាកពិន័យចំនួន ១ ដុល្លារអាមេរិក
– ប្រសិនបើបង់ចន្លោះពីថ្ងៃទី ១១-១៥ នឹងត្រូវបង់ការផាកពិន័យចំនួន ២ ដុល្លារអាមេរិក
– ប្រសិនបើបង់ចាប់ពីថ្ងៃទី ១៦ ឡើងទៅ នឹងត្រូវបង់ការផាកពិន័យចំនួន ៣ ដុល្លារអាមេរិក
ប្រសិនបើលោកអ្នកធ្វើការបង់ទឹកប្រាក់មុនថ្ងៃទី ៥ ជារៀងរាល់ខែ នោះលោកអ្នកពុំចំាបាច់ផ្តល់ដំណឹងមកផ្នែកផ្តល់សេវាអតិថិជនរបស់យើងខ្ញុំ អំពីការបង់ប្រាក់រួចរាល់នោះទេ។ ប៉ុន្តែ ប្រសិនបើលោកអ្នកមានការយឺតយ៉ាវក្នុងការបង់ប្រាក់ហើយបុគ្គលិកផ្នែកប្រមូលឥណទានធ្វើការទំនាក់ទំនងទៅលោកអ្នក ដូច្នេះសូមលោកអ្នកផ្តល់ដំណឹងមកផ្នែកប្រមូលឥណទានវិញតាមរយៈលេខ ០២៣ ៩៨៨ ៥០០ បន្ទាប់ពីធ្វើការបង់ប្រាក់រួចរាល់។ សូមបញ្ជាក់ ប្រសិនបើលោកអ្នកធ្វើការបង់ទឹកប្រាក់ក្រោយថ្ងៃទី ៥ លោកអ្នកនឹងត្រូវបង់ការផាកពិន័យដូចបានបញ្ជាក់នៅក្នុងសំនួរទី ៣ ស្តីអំពីការទូទាត់ប្រាក់។
សូមធ្វើការដាក់ពាក្យស្នើសុំនៅតាមបណ្តាហាងដៃគូសហការរបស់យើងដែលមានស្លាកសញ្ញារបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ជាសម្គាល់។
– សំរាប់ការបង់រំលស់រថយន្ត៖
– សំរាប់ការបង់រំលស់ម៉ូតូ៖
– សំរាប់ការបង់រំលស់ម៉ូតូកង់បី៖ មានរយៈពេលខ្ចីចាប់ពី ១២ខែ ១៨ខែ ២៤ខែ ៣៦ខែ រហូតដល់ ៤៨ខែ
– សំរាប់ការបង់រំលស់គ្រឿងចក្រកសិកម្ម៖ មានរយៈពេលខ្ចីចាប់ពី ៦ខែ ១២ខែ ១៨ខែ ២៤ខែ ៣៦ខែ ៤៨ខែ រហូតដល់ ៦០ខែ
– សំរាប់ការបង់រំលស់ទូទៅ៖
១. មានអត្តសញ្ញណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាព (យ៉ាងហោចណាស់មុនកាលបរិច្ឆេទផុតកំណត់ ៣ខែ)
២. លិខិតបញ្ជាក់ប្រាក់ចំណូលច្បាប់ដើម (ដូចជា៖ ប័ណ្ណបៀវត្ស ៣ខែចុងក្រោយ ឬ កិច្ចសន្យាការងារ ឬ របាយការណ៍ធនាគារ ៣ខែចុងក្រោយ ជាដើម ។ល។)
៣. លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នច្បាប់ដើម (ដូចជា៖ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅដែលចេញពី ឃុំ/សង្កាត់)។
– អាយុពី១៨ ដល់ ៦៥ ឆ្នាំ
– មានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព
– រយៈពេលនៃការបំពេញការងារនៅកន្លែងការងារបច្ចុប្បន្ន ចាប់ពី ៣ ខែឡើងទៅ (សម្រាប់បុគ្គលិកបម្រើការងារ)
- មានបៀរវត្សប្រចាំខែយ៉ាងហោចណាស់ ១០០ ដុល្លារអាមេរិកក្នុងមួយខែ
– រស់នៅអាស័យដ្ឋានបច្ចុប្បន្ន ចាប់ពី ៣ ខែឡើងទៅ
– រស់នៅ ឬ ធ្វើការងារ នៅក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
- ផ្តល់លេខទូរស័ព្ទទំនាក់ទនងទាំងលេខនៅផ្ទះ ឬ លេខនៅការិយាល័យដែលអាចទំនាក់ទំនងបាន
បាទ/ចាស! សូមលោកអ្នកប្រគល់ប័ណ្ណសម្គាល់ទោចក្រយានយន្ត (កាតគ្រីម៉ូតូ) ទៅអោយ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីធ្វើការតម្កល់ទុក នៅពេលដែលលោកអ្នកទទួលបានម៉ូតូរួចរាល់ពីសេវាកម្មបង់រំលស់របស់យើងខ្ញុំ តាមរយៈភ្នាក់ងារដែលណែនាំពីខាងធនាគារយើងខ្ញុំ ឬ តាមរយៈហាងដៃគូសហការដែលលោកអ្នកធ្វើការបង់រំលស់ម៉ូតូ។
លោកអ្នកអាចដកយកប័ណ្ណសម្គាល់ទោចក្រយានយន្ត (កាតគ្រីម៉ូតូ) វិញ ៣ថ្ងៃក្រោយ (នៃថ្ងៃធ្វើការ) បន្ទាប់ពីលោកអ្នកបានបំពេញកាតព្វកិច្ចបង់សងត្រលប់មកយើងវិញ។ សូមលោកអ្នកភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន (មួយណាដែលលោកអ្នកបានភ្ជាប់ជាមួយនៅពេលដាក់ពាក្យស្នើសុំ) និងវិក្កយប័ត្របង់ប្រាក់ចុងក្រោយ ហើយអញ្ជើញទៅ សាខារបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែលលោកអ្នកបានដាក់ តម្កល់ប័ណ្ណសម្គាល់ទោចក្រយានយន្ត (កាតគ្រីម៉ូតូ)។ បុគ្គលិករបស់យើងខ្ញុំនឹង ប្រគល់ជូននូវ ប័ណ្ណសម្គាល់ទោចក្រយានយន្ត (កាតគ្រីម៉ូតូ) របស់លោកអ្នកវិញ។
បញ្ជាក់៖ សូមលោកអ្នកទំនាក់ទំនងមកផ្នែកសេវាអតិថិជនជាមុនដើម្បីបញ្ជាក់ពីទីតាំងសាខាដែលបានតំកល់កាតគ្រីម៉ូតូរបស់លោកអ្នក តាមរយៈលេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ឬ ផ្ញើសារអេឡិចត្រូនិចមកកាន់គណនីហ្វេសប៊ុករបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី “AEON Specialized Bank Cambodia”។
ការិយាល័យកណ្ដាលរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី មានទីតាំងនៅ៖ ជាន់ទី ៦ (អេស៦០៣) អគារ Diamond Twin Tower ផ្លូវសុភមង្គលកែងផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លេខទំនាក់ទំនងសេវាអតិថិជន៖ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥
ម៉ោងធ្វើការ៖ ចាប់ពីម៉ោង ៨:00 ព្រឹករហូតដល់ ម៉ោង ៨:00 យប់ ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ។
បច្ចុប្បន្ន ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី មានសាខាចំនួន ១២ ទូទាំងប្រទេសកម្ពុជា។ សំរាប់ទីតាំងសាខានីមួយៗ សូមចុចទីនេះ។
បច្ចុប្បន្ន ជនបរទេសមិនអាចប្រើប្រាស់សេវាកម្មរបស់យើងបានទេ។ លើកលែងតែជនជាតិជប៉ុន ដែលអាចនិយាយភាសា អង់គ្លេស ទើបអាចប្រើប្រាស់សេវាកម្មប័ណ្ណឥណទានអ៉ីអនបាន ។
កុ្រមហ៊ុនយើងនឹងចេញលទ្ធផលជូនតាមរយៈការផ្ញើសារ SMS។
សូមលោកអ្នកធ្វើការទំនាក់ទំនងមកកាន់ ផ្នែកផ្តល់សេវាអតិថិជន តាមរយៈលេខទូរស័ព្ទ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ឬ ផ្ញើសារអេឡិចត្រូនិចមកកាន់គណនីហ្វេសប៊ុករបស់ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី “AEON Specialized Bank Cambodia”។
អ្នកដែលមានប័ណ្ណសមាជិកអាចប្រើប្រាស់សេវាបង់រំលស់ ឬ កម្ចីសាច់ប្រាក់របស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ជាមួយនឹងអត្រាការប្រាក់ពិសេស ហើយវាផ្តល់ភាពងាយស្រួល និងរហ័សសំរាប់ការដាក់ពាក្យស្នើសុំ។
ដើម្បីទទួលបានប័ណ្ណសមាជិក លោកអ្នកត្រូវតម្រូវអោយប្រើប្រាស់សេវាកម្មបង់រំលស់ ឬ កម្ចីសាច់ប្រាក់របស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ចាប់ពី ៦ខែ ឡើងទៅ ហើយធ្វើការបង់ត្រឡប់បានទៀងទាត់ និង ទាន់ពេលវេលាជារៀងរាល់ខែ។
ប័ណ្ណសមាជិកមានអត្ថប្រយោជន៍ដូចខាងក្រោម៖
– អតិថិជនដែលមានប័ណ្ណសមាជិកនឹងទទួលបានអត្រាការប្រាក់ពិសេស។
– ការដាក់ពាក្យស្នើសុំមានភាពងាយស្រួល និង រហ័សជាងអតិថិជនធម្មតា ដោយលោកអ្នកគ្រាន់តែបង្ហាញ អត្តសញ្ញាណប័ណ្ណ និង ប័ណ្ណសមាជិកនេះទៅកាន់បុគ្គលិករបស់យើងខ្ញុំ នៅពេលដាក់ពាក្យស្នើសុំកម្ចីសាច់ប្រាក់ ឬ សេវាកម្មបង់រំលស់។
– ការអនុម័តជូនអតិថិជនដែលមានប័ណ្ណសមាជិក មានភាពលឿនជាងអតិថិជនធម្មតា។ នៅក្នុងអំឡុងម៉ោងធ្វើការ លទ្ធផលនៃការអនុម័តនឹងផ្តល់ជូនក្នុងរយៈពេល ៣០ នាទី។
ប័ណ្ណសមាជិកមិនមែនជាប័ណ្ណឥណទាននោះទេ។ លោកអ្នកមិនអាចប្រើប្រាស់វាដើម្បីធ្វើការទិញទំនិញ ឬ ធ្វើមុខងារដទៃទៀត ដូចប័ណ្ណឥណទានបានទេ។ ប៉ុន្តែលោកអ្នកអាច ប្រើប្រាស់វាសំរាប់ធ្វើការដាក់ពាក្យស្នើសុំសេវាកម្មបង់រំលស់ ឬ សេវាកម្ចីសាច់ប្រាក់ របស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ជាមួយលក្ខខណ្ឌពិសេសដូចបានរៀបរាប់ក្នុងសំនួរទី៣។
ប័ណ្ណសមាជិកត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃទៅដល់អតិថិជនរបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែលបំពេញគ្រប់លក្ខខណ្ឌតែប៉ុណ្ណោះ។ ដូច្នេះ ពុំមានការគិតកម្រៃប្រចាំឆ្នាំ ឬ កម្រៃបន្តជាថ្មីឡើយ។
ប័ណ្ណសមាជិកមានសុពលភាព ៤ឆ្នាំ ចាប់ពីថ្ងៃចេញអោយប្រើប្រាស់។
សូមអភ័យទោស! លោកអ្នកមិនអាចប្រើប្រាស់ប័ណ្ណសមាជិកនៅក្រៅតំបន់ប្រតិបត្តិការរបស់ធនាគារ ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទេ។ ប្រសិនបើលោកអ្នកផ្លាស់ប្តូរទីលំនៅសូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកផ្តល់សេវាអតិថិជនតាមរយៈលេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ឬ ផ្ញើសារមកកាន់ទំព័រហ្វេសប៊ុករបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី “AEON Specialized Bank Cambodia” ដើម្បីឲ្យបុគ្គលិកធ្វើបច្ចុប្បន្នភាពប័ណ្ណជូនលោកអ្នក។
អ៉ីអនវ៉លឡេត គឺជាកម្មវិធីទូទាត់តាមទូរស័ព្ទដៃបង្កើតឡើងដោយ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា “ASB”។ ជាមួយអ៉ីអនវ៉លឡេត លោកអ្នកអាចធ្វើការទូទាត់ថ្លៃទំនិញ បង់វិក្កយប័ត្រ បញ្ចូលកាតទូរស័ព្ទ ឬ ផ្ទេរប្រាក់រវាងគ្នា និងគ្នា នៅក្នុងប្រព័ន្ធ តាមរយៈទូរស័ព្ទស្មាតហ្វូន។ ក្នុងពេលបច្ចុប្បន្ន អ៉ីអនវ៉លឡេតផ្តោតទៅលើប្រាក់រៀលតែមួយមុខប៉ុណ្ណោះដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ។
គុណប្រយោជន៍របស់ អ៉ីអនវ៉លឡេតមានដូចជា៖
អ៉ីអនវ៉លឡេត មានមុខងារដូចជា៖
ការចុះឈ្មោះប្រើប្រាស់ អ៉ីអនវ៉លឡេតមិនមានគិតកម្រៃសេវាទេ។
សូមលោកអ្នកធ្វើការទាញយកកម្មវិធីអ៉ីអនវ៉លឡេត ពី អេបស្តរ (App Store) ឬ ហ្គូហ្គលផ្លេយស្តរ (Google Play Store) ជាមួយទូរស័ព្ទដៃ រួចធ្វើការចុះឈ្មោះតាមការណែនាំ។ សម្រាប់ការចុះឈ្មោះ វាទាមទារអោយលោកអ្នកផ្តល់នូវលេខទូរស័ព្ទមួយដែលត្រឹមត្រូវ ក៏ដូចជាបញ្ជូនរូបភាពនៃអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព ទាំងខាងមុខ និងខាងក្រោយចូលទៅក្នុងកម្មវិធីនៅពេលចុះឈ្មោះប្រើប្រាស់។
សូមលោកអ្នកអញ្ជើញទៅកាន់បញ្ជរដាក់ ឬដកប្រាក់របស់យើងខ្ញុំដែលមានទីតាំងនៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ និង ផ្សារទំនើបអ៉ីអនម៉លសែនសុខស៊ីធី។
មុខងារ “ប្រវត្តិប្រតិបត្តិការ” មានសម្រាប់អ្នក ដើម្បីពិនិត្យមើលប្រតិបត្តិការលើកមុនក្នុង អ៉ីអនវ៉លឡេត។ សមតុល្យដែលនៅសល់ក៏អាចមើលពី អ៉ីអនវ៉លឡេត ក្នុងទំព័រដើមផងដែរ។
អ្នកនឹងទទួលបាន ១ពិន្ទុ រាល់ការចាយចាប់ពី ៨.០០០ រៀល ដូចជាការទូទាត់នៅអាជីវករ អ៉ីអនវ៉លឡេត និងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទក្នុងកម្មវិធី អ៉ីអនវ៉លឡេត ។
ការប្តូរពិន្ទុអាចធ្វើបានពីកម្មវិធី អ៉ីអនវ៉លឡេតរបស់អ្នក ចាប់ពី ២០០ ពិន្ទុឡើងទៅ។
ពិន្ទុនឹងផុតកំណត់បន្ទាប់ពី ២ ឆ្នាំនៅចុងឆ្នាំនៅថ្ងៃទី ៣១ ខែធ្នូ។
ការដាក់ប្រាក់ទៅក្នុងគណនី អ៉ីអនវ៉លឡេត មានចំនួនអប្បបរមា ១ម៉ឺនរៀល។ ហើយការដាក់ប្រាក់ មិនគិតកម្រៃទេ។
មិនមានការប្រាក់សម្រាប់ការដាក់ប្រាក់ទៅក្នុងគណនី អ៉ីអនវ៉លឡេត របស់លោកអ្នកទេ។
សូមលោកអ្នកអញ្ជើញទៅកាន់បញ្ជរដាក់ ឬដកប្រាក់ របស់យើងខ្ញុំ ដូចបានបញ្ជាក់ក្នុងសំណួរទី ៦។ សម្រាប់ការដកប្រាក់ នឹងមានការគិតកម្រៃសេវាដូចខាងក្រោម៖
ប្រភេទប្រតិបត្តការ | ចំនួនទឹកប្រាក់ | កម្រៃសេវា | |
ដាក់ប្រាក់ | ប្រភេទទី១ (មិនបានផ្ទៀងផ្ទាត់) | ឥតគិតកម្រៃសេវា | |
ប្រភេទទី២ (បានផ្ទៀងផ្ទាត់) | |||
ដកប្រាក់ | ប្រភេទទី១ (មិនបានផ្ទៀងផ្ទាត់) | ១០០រៀល ដល់ ២.០០០.០០០រៀល | ឥតគិតកម្រៃសេវា |
ប្រភេទទី២ (បានផ្ទៀងផ្ទាត់) | ១០០រៀល ដល់ ១២.០០០.០០០រៀល | ឥតគិតកម្រៃសេវា |
សម្រាប់ការដកប្រាក់ពី អ៉ីអនវ៉លឡេត ទាមទារការចុះឈ្មោះ និងកម្មវិធីអ៉ីអនវ៉លឡេតដែលនៅមានសកម្មភាព និងស៊ីមកាតរបស់អ្នកសម្រាប់គោលបំណងសុវត្ថិភាពរបស់អ្នក។
PIN កូដ គឺជាលេខសម្ងាត់បួនខ្ទង់ ដែលតម្រូវអោយលោកអ្នកបង្កើត នៅពេលចុះឈ្មោះ ដើម្បីការពារគណនីអ៉ីអនវ៉លឡេតរបស់លោកអ្នក ពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬ ការលួចយកព័ត៌មានគណនីរបស់លោកអ្នក។
ដើម្បីការពារ PIN កូដ លោកអ្នកត្រូវធ្វើដូចខាងក្រោម៖
សូមលោកអ្នក ចូលទៅក្នុងកម្មវិធីអ៉ីអនវ៉លឡេត រួចចុចលើពាក្យ “កំណត់លេខសំងាត់សារជាថ្មី” ពីក្នុងបញ្ជីរាយឈ្មោះមុខងារ។
“កំណត់លេខសំងាត់សារជាថ្មី” ទាមទារការកំណត់ជាមុននៃ “សំណួរសុវត្ថិភាព” ដើម្បីអនុវត្ត “កំណត់លេខសំងាត់សារជាថ្មី” ពីកម្មវិធី អ៉ីអនវ៉លឡេត ។
សូមលោកអ្នក ធ្វើការទំនាក់ទំនងទៅកាន់សេវាអតិថិជនរបស់យើងខ្ញុំតាមរយៈលេខ ០២៣ ៩៨៨ ៥៥៥/០៧០ ៩៨៨ ៥៥៥/០៧៨ ៩៨៨ ៥៥៥ ហើយស្នើអោយបិទគណនីរបស់លោកអ្នកជាបណ្តោះអាសន្ន។ ដើម្បីសុវត្ថិភាព សូមលោកអ្នកធ្វើការប្តូរលេខសម្ងាត់បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់។
អ៉ីអនកាត គឺជាប័ណ្ណឥណទានដែលមិនទាមទារប្រាក់តម្កល់។ អ៉ីអនកាត ត្រូវបានផ្តល់ជូនដោយធនាគារឯកទេសអ៉ីអន (ខេមបូឌា) ភីអិលស៊ី ដែលមានទំរង់ពីរប្រភេទគឺ អ៉ីអនកាតពណ៌ស្វាយ និង អ៉ីអនកាតពណ៌មាស។ សូមលោកអ្នកអញ្ជើញទៅកាន់សាខារបស់ធនាគារឯកទេសអ៉ីអន (ខេមបូឌា) ភីអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីធ្វើការស្នើសុំ ឬ ទំនាក់ទំនងទៅកាន់លេខ ០២៣ ៩៨៨ ៥៥៥ ដើម្បីសាកសួរព័ត៌មានបន្ថែម។
លោកអ្នកអាចប្រើប្រាស់ អ៉ីអនកាត ដើម្បីធ្វើការទូទាត់ថ្លៃទំនិញនៅតាមហាងលក់ទំនិញនានាដែលមាន ផ្លាកសញ្ញា វីសា (VISA) ឬ ធ្វើការដកជាសាច់ប្រាក់សុទ្ធតាមរយៈម៉ាស៊ីន អេធីអិម នានាដែលមានផ្លាកសញ្ញា វីសា (VISA) ឬ ផ្លាស់ (Plus)។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចធ្វើការបញ្ជាទិញតាមអនឡាញបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
អ៉ីអនកាត មានលក្ខណៈខុសពី ប័ណ្ណឥណពន្ធ នៅត្រង់ថាលោកអ្នកនឹងទទួលបានឥណទានដោយមិនចាំបាច់មានប្រាក់តម្កល់ជាមុនឡើយ។ ហើយលោកអ្នកមានរយៈពេល ៥២ថ្ងៃ ក្នុងការប្រើប្រាស់ឥណទាននោះដោយមិនមានការប្រាក់ សម្រាប់ជម្រើសបង់ប្រាក់ពេញ។
លក្ខខណ្ឌស្នើសុំ | អ៉ីអនកាតពណ៌ស្វាយ | អ៉ីអនកាតពណ៌មាស |
សញ្ជាតិ | ខ្មែរ | ខ្មែរ |
អាយុ | ២០ ឆ្នាំឡើង | ២៣ ឆ្នាំឡើង |
ចំណូលប្រចាំខែ | ២០០ ដុល្លារអាមេរិក ឡើង | ១០០០ ដុល្លារអាមេរិក ឡើង |
រយៈពេលការងារ | ធ្វើការនៅក្នុងស្ថាប័ន ឬ ក្រុមហ៊ុនចុងក្រោយយ៉ាងហោចណាស់ ៣ខែ | |
រយៈពេលស្នាក់នៅ | ស្នាក់នៅទីលំនៅបច្ចុប្បន្នយ៉ាងហោចណាស់ ៣ខែ |
តារាងកម្រៃ | អ៉ីអនកាតពណ៌ស្វាយ | អ៉ីអនកាតពណ៌មាស |
កម្រៃប្រចាំឆ្នាំ | ឥតគិតថ្លៃ | ២៥ ដុល្លារអាមេរិក |
កម្រៃនៃការដាក់ពាក្យស្នើសុំ | ឥតគិតថ្លៃ | ឥតគិតថ្លៃ |
ការប្រាក់ | ២៨,៨ % ក្នុងមួយឆ្នាំ | ១៨ % ក្នុងមួយឆ្នាំ |
កម្រៃនៃការដកសាច់ប្រាក់សុទ្ធ | ២ % នៃទំហំសាច់ប្រាក់ដែលបានដក ឬ តិចបំផុត ៥ ដុល្លារអាមេរិក | |
កម្រៃនៃការស្នើសុំប្តូរប័ណ្ណ | ៥ ដុល្លារអាមេរិក | |
កម្រៃនៃការស្នើសុំប្តូរលេខសម្ងាត់ | ឥតគិតថ្លៃ | |
កម្រៃនៃការប្រើប្រាស់រូបិយបណ្ណបរទេស | ២ % | |
កម្រៃនៃការប្រើប្រាស់លើសកំរិតឥណទាន | ១០ ដុល្លារអាមេរិក |
ពិតប្រាកដណាស់ លោកអ្នកអាចមានសិទ្ធិស្នើសុំ ប័ណ្ណបន្ថែម បានរហូតដល់ ៣ សំរាប់ការប្រើប្រាស់ឥណទានរួមគ្នា ហើយរបាយការណ៍វិក្កយបត្រប្រចាំខែនឹងបង្ហាញរួមគ្នានៅក្នុងរបាយការណ៍វិក្កយបត្ររបស់អ្នកប្រើប្រាស់គោល។
ពិតប្រាកដណាស់ លោកអ្នកអាចប្រើប្រាស់បានភ្លាមៗ។ ប៉ុន្តែ លោកអ្នកត្រូវធ្វើការដាក់ដំណើរការប័ណ្ណលើកដំបូង ជាមុនសិន។ មានវិធីសាស្រ្ត ៣ ក្នុងការដាក់ដំណើរការប័ណ្ណលើកដំបូង៖ ទីមួយ លោកអ្នកអាចអញ្ជើញទៅកាន់សាខារបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត។ ទីពីរ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ០២៣ ៩៨៨ ៥៥៥ ។ ទីបី លោកអ្នកអាចទាញយកកម្មវិធី អ៉ីអនកាតម៉ូបាល ដាក់ក្នុងទូរស័ព្ទដៃ រួចធ្វើតាមការណែនាំជាការស្រេច។
នៅរាល់ថ្ងៃទី ២០ ដល់ ថ្ងៃទី២៦ នៃខែនីមួយៗ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នឹងធ្វើការផ្ញើ វិក្កយបត្រប្រចាំខែជូនលោកអ្នកតាមរយៈអ៉ីម៉ែល ឬ លោកអ្នកអាចឆែកមើលតាមរយៈកម្មវិធី អ៉ីអនកាតម៉ូបាល របស់លោកអ្នក។ លោកអ្នកអាចជ្រើសរើសបង់ប្រាក់ពេញ ឬ បង់ប្រាក់អប្បបរមា។ ការបង់ប្រាក់ត្រូវធ្វើឡើងនៅមុនថ្ងៃ ២ នៃខែបន្ទាប់នៃកាលបរិច្ឆេទវិក្កយបត្រ។
សូមចុចទីនេះសម្រាប់ព័ត៌មានទាក់ទងនឹងភ្នាក់ងារទូទាត់។
ពិតប្រាកដណាស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវជម្រើសបង់ប្រាក់ដោយស្វ័យប្រវត្តិតាមរយៈភ្នាក់ងារផ្សេងៗ ដោយឥតគិតថ្លៃសេវា ដូចជា៖ មេយប៊ែង Maybank, ធនាគារអេស៊ីលីដា ACLEDA Bank, វីងWING និង ទ្រូម៉ាន់នីTrueMoney។
សូមអភ័យទោស ! លោកអ្នកមិនអាចប្រើប្រាស់ឥណទានរបស់លោកអ្នកឡើងវិញបានភ្លាមៗទេ។ លោកអ្នកអាចប្រើប្រាស់វានៅថ្ងៃបន្ទាប់។
សូមលោកអ្នកអញ្ជើញមកកាន់សាខាធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ណាមួយដែលនៅជិតលោកអ្នកដោយផ្ទាល់ ដើម្បីប្តូរលេខសម្ងាត់ ឬ បង្កើតលេខសម្ងាត់ថ្មី។ សូមចុចទីនេះ សម្រាប់ទីតាំងសាខាធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។
សូមលោកអ្នកធ្វើការទំនាក់ទំនងមកកាន់លេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ភ្លាមៗ ដើម្បីផ្អាកដំណើរការប័ណ្ណ ឬ លោកអ្នកអាចធ្វើការផ្អាកដំណើរការប័ណ្ណដោយខ្លួនឯងតាមរយៈកម្មវិធីអ៉ីអនកាតម៉ូបាលរបស់លោកអ្នក។
សូមលោកអ្នកធ្វើការទំនាក់ទំនងមកកាន់លេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ភ្លាមៗ ដើម្បីផ្អាកដំណើរការប័ណ្ណ ឬលោកអ្នកអាចធ្វើការផ្អាកដំណើរការប័ណ្ណដោយខ្លួនឯងតាមរយៈកម្មវិធីអ៉ីអនកាតម៉ូបាលរបស់លោកអ្នក។
សូមលោកអ្នកធ្វើតាមការណែនាំទាំង ៥ ដូចខាងក្រោម៖
១. លោកអ្នកមិនត្រូវចែករំលែកព័ត៌មាននៅលើប័ណ្ណរបស់លោកអ្នកទៅអ្នកដទៃឡើយ
២. លោកអ្នកមិនត្រូវអនុញ្ញាតអោយអ្នកដទៃ ឬ សាច់ញាតិប្រើប្រាស់ប័ណ្ណផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ
៣. លោកអ្នកមិនត្រូវអនុញ្ញាតអោយអ្នកដទៃថតយករូបភាពប័ណ្ណផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ
៤. លោកអ្នកមិនត្រូវចែករំលែករូបភាពប័ណ្ណរបស់លោកអ្នកនៅលើបណ្តាញសង្គមផ្សេងៗឡើយ
៥. លោកអ្នកត្រូវថែរក្សាប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់លោកអ្នក។
អ៉ីអនកាតម៉ូបាល គឺជាកម្មវិធីទូរស័ព្ទដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អ៉ីអនកាត។ វាអនុញ្ញាតអោយ អ្នកប្រើប្រាស់អ៉ីអនកាត អាចគ្រប់គ្រងអ៉ីអនកាតរបស់ពួកគាត់ ក៏ដូចជាធ្វើការទូទាត់ទំនិញតាមរយៈ ស្កេន ធូ ផេ។
អ៉ីអនកាតម៉ូបាល អាចជួយអោយ អ្នកប្រើប្រាស់អ៉ីអនកាត ត្រួតពិនិត្យមើលព័ត៌មានផ្សេងៗតាមរយៈទូរស័ព្ទដៃដូចជា៖ ប្រវត្តិនៃប្រតិបត្តិការ សមតុល្យឥណទាន ចំនួនពិន្ទុដែលទទួលបាន វិក្កយបត្រប្រចាំខែ ផ្អាកដំណើរការប័ណ្ណ ឬ ដាក់ដំណើរការប័ណ្ណសារជាថ្មី ជាដើម។ល។ ការត្រួតពិនិត្យមើលព័ត៌មានទាំងអស់នេះនៅលើទូរស័ព្ទដៃ វាអាចជួយទប់ស្កាត់ហានិភ័យនៃការលួចបន្លំណាមួយជាយថាហេតុ។
តួនាទីរបស់អ៉ីអនកាតម៉ូបាល៖
១. ស្កេន ធូ ផេ៖ សាមញ្ញ សុវត្ថិភាព និង រហ័សក្នុងការទូទាត់ថ្លៃទំនិញតាមរយៈទូរស័ព្ទដៃ
២. ការដាក់ដំណើរការប័ណ្ណជាលើកដំបូង៖ ដាក់ដំណើរការប័ណ្ណជាលើកដំបូងតាមរយៈទូរស័ព្ទដៃ
៣. ការផ្អាកដំណើរការប័ណ្ណ៖ ផ្អាកដំណើរការប័ណ្ណជាបណ្តោះអាសន្ន ឬដាក់ដំណើរការប័ណ្ណសារជាថ្មី
៤. ភ្ជាប់អ៉ីអនកាត៖ អនុញ្ញាតអោយកម្មវិធីអ៉ីអនកាតម៉ូបាលអាចដំណើរការជាមួយកាតរបស់លោកអ្នកបាន (សម្រាប់តែកាតគោលប៉ុណ្ណោះ)
៥. របាយការណ៍វិក្កយបត្រប្រចាំខែ៖ ពិនិត្យមើលរបាយការណ៍វិក្កយបត្រប្រចាំខែនៃប័ណ្ណរបស់លោកអ្នក
៦. សមតុល្យឥណទាន៖ លោកអ្នកអាចពិនិត្យមើលឥណទានដែលនៅសល់សំរាប់ធ្វើការទិញទំនិញ និង សម្រាប់ការដកជាសាច់ប្រាក់សុទ្ធ
៧. ចំនួនពិន្ទុ៖ លោកអ្នកអាចពិនិត្យមើលចំនួនពិន្ទុដែលសន្សំបាន និងដែលបានប្តូរ
៨. ប្រវត្តិនៃប្រតិបត្តិការ៖ លោកអ្នកអាចពិនិត្យមើលប្រវត្តិនៃប្រតិបត្តិការភ្លាមៗ និង គ្រប់ពេលវេលា
លោកអ្នកអាចកំណត់ពាក្យសម្ងាត់អ៉ីអនកាតម៉ូបាលរបស់លោកអ្នកឡើងវិញបាន ដោយគ្រាន់តែចុចលើពាក្យ៖
អ៉ីអនកាតម៉ូបាល ធ្វើការទូទាត់យ៉ាងងាយស្រួលគ្រប់ទីកន្លែង ដែលមានបិទសញ្ញាទទួលការទូទាត់តាមរយៈQR កូដរបស់ VISA មិនថាកន្លែងនោះគឺជាហាងលក់ទំនិញរាយ ឬ គេហទំព័រលក់ទំនិញដែលលោកអ្នកពេញចិត្ត។
សូមអនុវត្តតាម ៤ជំហានដ៏ងាយស្រួល ដើម្បីបង្កើតកម្មវិធី អ៉ីអនកាតម៉ូបាល៖
ជាចុងក្រោយ ដើម្បីរក្សាបានសុវត្ថិភាពដល់គណនី និងប្រតិបត្តិការអ៉ីអនកាតម៉ូបាល លោកអ្នកត្រូវកំណត់ លេខPIN និងថែរក្សាលេខនោះដោយខ្លួនឯង។ លោកអ្នក ត្រូវបញ្ចូលលេខPIN រៀងរាល់ពេលដែលលោកអ្នកធ្វើការទូទាត់ជាមួយកម្មវិធីអ៉ីអនកាតម៉ូបាល។
ប្រសិនបើលោកអ្នកបាត់ទូរស័ព្ទ សូមទំនាក់ទំនងទៅកាន់លេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ភ្លាមៗ។ ជាមួយកម្មវិធី
អ៉ីអនកាតម៉ូបាល លោកអ្នកធ្វើប្រតិបត្តិការទូទាត់នីមួយៗជាមួយលេខPIN ដែលរារាំងអ្នកដ៏ទៃពីការប្រើប្រាស់គណនីរបស់លោកអ្នក បើទោះបីជាលោកអ្នកបានបាត់ទូរស័ព្ទក៏ដោយ គឺមានតែលោកអ្នកប៉ុណ្ណោះស្គាល់លេខPIN ។
ជាដំបូង សូមទាញយកកម្មវិធី អ៉ីអនកាតម៉ូបាលដាក់លើទូរស័ព្ទថ្មីរបស់លោកអ្នក រួចធ្វើការចូលប្រើប្រាស់។ នៅពេលដែលលោកអ្នកចូលប្រើប្រាស់ កម្មវិធីអ៉ីអនកាតម៉ូបាលថ្មីនឹងសួរលោកអ្នកដោយស្វ័យប្រវត្តិ ដើម្បីប្តូរពីទូរស័ព្ទចាស់ ទៅកាន់ទូរស័ព្ទថ្មី បន្ទាប់មកគ្រាន់តែចុចប៊ូតុង “យល់ព្រម” ជាការស្រេច។
បាទ! ប្រាកដណាស់ លោកអ្នកនៅតែអាចប្រើប្រាស់អ៉ីអនកាតរបស់លោកអ្នកបាន។
លោកអ្នកអាចធ្វើការទិញទំនិញរហូតដល់ ១០០% នៃកម្រិតសមតុល្យរបស់ អ៉ីអនកាតបច្ចុប្បន្នរបស់លោកអ្នក។
លោកអ្នកនៅតែអាចធ្វើការទូទាត់បានតាមរយៈការបញ្ចូលលេខសម្គាល់អាជីវករ។
សូមទំនាក់ទំនងទៅកាន់លេខ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥ ដើម្បីបញ្ឈប់ដំណើរការគណនីអ៉ីអនកាតម៉ូបាល។
លោកអ្នកអាចស្នើសុំអាជីវករដោយផ្ទាល់ ដើម្បីធ្វើប្រតិបត្តិការសងប្រាក់ត្រឡប់វិញ ឬ ទំនាក់ទំនងមកកាន់លេខការិយាល័យ ផ្តល់សេវាអតិថិជនរបស់យើងខ្ញុំ ០២៣|០៧៨|០៧០ ៩៨៨ ៥៥៥។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់អាសយដ្ឋាន៖ ជាន់ទី ៦ (អេស ៦០៣) អគារ Diamond Twin Tower
ផ្លូវសុភមង្គល កែងផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ចូលទៅកាន់គេហទំព័រ www.aeon.com.kh ។
សេវាសុវត្ថិភាព 3D អ៉ីអន ជាមុខងារសុវត្ថិភាពមួយ ដែលផ្តល់ជូនដោយ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។ មុខងារសេវាកម្មនេះគឺត្រូវបានប្រើប្រាស់ នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការអនឡាញជាមួយនឹងអ៉ីអនកាតនៅលើគេហទំព័រពាណិជ្ជករអនឡាញ ដែលបានចូលរួមប្រើប្រាស់សេវាសុវត្ថិភាពរបស់ក្រុមហ៊ុន វីសា។ លោកអ្នកនឹងទទួលបានលេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់តាមរយៈការផ្ញើសារទៅកាន់លេខទូរស័ព្ទដៃ និង អ៉ីម៉ែល របស់លោកអ្នកដែលបានចុះឈ្មោះ បន្ទាប់មកគ្រាន់តែបញ្ចូលលេខសម្ងាត់ម្តងដែលមាន៦ខ្ទង់នោះ ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់លោកអ្នក។
សេវាសុវត្ថិភាព 3D អ៉ីអនផ្តល់ជូននូវការការពារសុវត្ថិភាពបន្ថែមទៀត ដែលប្រឆាំងការក្លែងបន្លំប្រតិបត្តិការតាមអនឡាញ។ លេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ គឺតម្រូវអោយបញ្ចូលឲ្យបានត្រឹមត្រូវ នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការអនឡាញជាមួយ អ៉ីអនកាត នៅលើគេហទំព័រពាណិជ្ជករ ដែលបានចូលរួមប្រើប្រាស់សេវាសុវត្ថិភាពរបស់ក្រុមហ៊ុន វីសា។ ការដាក់អោយប្រើប្រាស់សេវាកម្មនេះ ព័ត៌មានអ៉ីអនកាតរបស់លោកអ្នកនឹងមិនត្រូវបានលួចដោយហេតុផលណាមួយ ហើយមិនមានជនណាម្នាក់អាចប្រើប្រាស់ អ៉ីអនកាតរបស់លោកអ្នកសម្រាប់ប្រតិបត្តិការអនឡាញដោយគ្មានលេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ ដែលផ្ញើទៅកាន់លេខទូរស័ព្ទ និង អ៉ីម៉ែលរបស់លោកអ្នកបានឡើយ។
សេវាសុវត្ថិភាព 3D អ៉ីអនគឺមិនតម្រូវអោយមានការចុះឈ្មោះនោះទេ។ លោកអ្នក (ម្ចាស់អ៉ីអនកាត) នឹងទទួលបានលេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកធ្វើប្រតិបត្តិការអនឡាញជាមួយ អ៉ីអនកាត នៅលើគេហទំព័រពាណិជ្ជករដែលបានចូលរួមប្រើប្រាស់សេវាសុវត្ថិភាពរបស់ក្រុមហ៊ុន វីសា។ សូមលោកអ្នកប្រាកដថាលេខទូរស័ព្ទ និងអ៉ីម៉ែល ដែលបានចុះឈ្មោះជាមួយធនាគារឯកទេស អ៉ីអន គឺមានសុពលភាពត្រឹមត្រូវ។
លេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ គឺជាលេខសម្ងាត់ដ៏មានប្រសិទ្ធភាពដែលត្រូវបានប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ការអនុញ្ញាតប្រតិបត្តិការរបស់លោកអ្នកនៅលើប្រតិបត្តិការទិញលក់អនឡាញ។ វាជាលេខសម្ងាត់ ដែលមានពេលកំណត់ ហើយមានសុពលភាពសម្រាប់ការប្រើប្រាស់តែម្តងប៉ុណ្ណោះ។
បន្ទាប់ពីលោកអ្នកបំពេញព័ត៌មានប័ណ្ណបានត្រឹមត្រូវហើយ លេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិ ហើយនឹងត្រូវបានផ្ញើទៅលេខទូរស័ព្ទ និងអ៉ីម៉ែលរបស់លោកអ្នកដែលបានចុះឈ្មោះជាមួយធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ហើយសូមប្រាកដថាលេខទូរស័ព្ទ និងអ៉ីម៉ែល របស់លោកអ្នកត្រូវបានរក្សាសម្ងាត់។
លេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ នឹងផុតកំណត់ក្នុងរយៈពេល ៣នាទី បន្ទាប់ពីផ្ញើចេញហើយ និងមានសុពលភាពសម្រាប់ការប្រើប្រាស់តែម្តងប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមិនអាចបញ្ចូលលេខសម្ងាត់ ដើម្បីបញ្ចប់ប្រតិបត្តិការអនឡាញមុនពេលឬបន្ទាប់ពីលេខសម្ងាត់ម្ដង ដែលមាន៦ខ្ទង់ ផុតសុពលភាពបានទេ លោកអ្នកក៏អាចចុចលើប៊ូតុង “Resend OTP” នៅលើគេហទំព័រដែលលោកអ្នកកំពុងធ្វើប្រតិបត្តិការ ដើម្បីទទួលបានលេខសម្ងាត់ផ្សេងទៀត។ លោកអ្នកអាចបញ្ចូលលេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ទៀតដើម្បីបញ្ចប់ប្រតិបត្តិការ។
ប្រសិនបើលោកអ្នកបញ្ចូលលេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ ខុស៣ដង ជាបន្តបន្ទាប់ លោកអ្នកនឹងមិនអាចបញ្ចប់ប្រតិបត្តិការបានទេ ហើយប័ណ្ណរបស់លោកអ្នកអាចនឹងផ្អាកដំណើរការក្នុងគោលបំណងការពារសុវត្ថិភាព។ លោកអ្នកត្រូវទំនាក់ទំនងមកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ ០២៣ ៩៨៨ ៦៥៥/០២៣ ៩៨៨ ៥៥៥/០៧៨ ៩៨៨ ៥៥៥/០៧០ ៩៨៨ ៥៥៥ ដើម្បីបើកដំណើរការប័ណ្ណឡើងវិញ។
ទេ មិនមានកម្រៃសេវាសម្រាប់សេវាកម្មនេះទេ។
ទេ លេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ គឺតម្រូវអោយមានសម្រាប់តែការទិញនៅលើគេហទំព័រអនឡាញរបស់ពាណិជ្ជករដែលបានចុះកិច្ចព្រមព្រៀងជាពាណិជ្ជករចូលរួមសេវាកម្មសុវត្ថិភាពនេះប៉ុណ្ណោះ។
សម្រាប់ពាណិជ្ជករដែលចូលរួមសេវាកម្មសុវត្ថិភាព (VISA Secure) នៅលើគេហទំព័ររបស់គេនឹងបង្ហាញផ្លាកសញ្ញាទទួលជា “VISA Secure”
ប្រសិនបើលោកអ្នកនៅក្រៅប្រទេស ហើយប្រើប្រាស់សេវាទូរស័ព្ទនៅក្រៅប្រទេស នោះលោកអ្នកមិនអាចទទួលបានសារលេខសម្ងាត់បានទេ។ ក្នុងករណីលោកអ្នកនៅក្រៅប្រទេស សូមបើកទូរស័ព្ទដៃរបស់លោកអ្នក ដោយដំណើរការសេវាក្រៅប្រទេស (Roaming) ដើម្បីទទួលបានសារលេខសម្ងាត់ ក្នុងការបញ្ចប់ប្រតិបត្តិការអនឡាញ។ សូមពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញសេវាទូរស័ព្ទដែលលោកអ្នកកំពុងប្រើប្រាស់សម្រាប់ព័ត៌មានលម្អិត។ ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកនៅតែទទួលបានលេខសម្ងាត់តាមរយៈអ៉ីម៉ែលរបស់លោកអ្នកដដែល។
ទេ សេវាកម្មនេះដំណើរការ សម្រាប់តែលេខទូរស័ព្ទនៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ក្នុងការប្រើប្រាស់សេវានេះ អ្នកត្រូវប្តូរលេខទូរស័ព្ទដែលបានចុះឈ្មោះ ជាលេខទូរស័ព្ទ នៅប្រទេសកម្ពុជា។
ប្រសិនបើលោកអ្នកមិនបានផ្តល់លេខទូរស័ព្ទដែលត្រឹមត្រូវនៅក្នុងទិន្នន័យរបស់យើងខ្ញុំទេ លោកអ្នកមិនអាចធ្វើប្រតិបត្តិការដោយជោគជ័យបានទេ។ យើងខ្ញុំ ស្នើសុំអោយលោកអ្នកប្រញាប់ទៅកាន់សាខាណាមួយរបស់យើងខ្ញុំ ឬក៏ទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំ ០២៣ ៩៨៨ ៦៥៥/០២៣ ៩៨៨ ៥៥៥/០៧៨ ៩៨៨ ៥៥៥ /០៧០ ៩៨៨ ៥៥៥ ដើម្បីស្នើសុំផ្លាស់ប្តូរលេខទូរស័ព្ទ។
គ្រប់ប្រភេទអ៉ីអនកាតទាំងអស់ ទាំងប័ណ្ណដើម និងប័ណ្ណបន្ថែម គឺអាចប្រើប្រាស់សេវាសុវត្ថិភាពនេះបាន។ សូមប្រាកដថា ប័ណ្ណរបស់លោកអ្នកកំពុងដំណើរការជាមួយយើងខ្ញុំ។
ទេ លោកអ្នកមិនចាំបាច់ស្នើសុំអ៉ីអនកាតថ្មីនោះទេ។ សេវាកម្មនេះនឹងត្រូវបានដំណើរការទាំងប័ណ្ណថ្មី និងប័ណ្ណកំពុងប្រើប្រាស់បច្ចុប្បន្ន។
ទេ គ្រប់ប្រភេទអ៉ីអនកាតទាំងអស់ ត្រូវចូលរួមក្នុងសេវាកម្មនេះ។ ក្នុងករណី លោកអ្នកធ្វើប្រតិបត្តិការទិញទំនិញអនឡាញជាមួយ ពាណិជ្ជករដែលមិនបានចូលរួមប្រើប្រាស់សេវាសុវត្ថិភាពរបស់ក្រុមហ៊ុន វីសា សេវាកម្មនេះនឹងមិនត្រូវបានប្រើប្រាស់ទេ។