Don’t know which product for is made for you?

13

បណ្តាញទំនាក់ទំនងអន្តរជាតិ

16

សាខាក្នុងប្រទេស

900+

បុគ្គលិក

ទស្សនវិស័យក្នុងការគ្រប់គ្រង

ជំរុញ​ការ​រស់នៅ​របស់​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាព​ស៊ីវីល័យ និង​ផ្តល់​លទ្ធភាព​ដល់​បុគ្គល​គ្រប់រូប​អាច​ចាប់​យក​ឱកាស​អនាគត​កាន់តែ​ច្រើន​តាមរយៈ​ការ​ប្រើប្រាស់​ឥណទាន​ដោយ​មាន​ប្រសិទ្ធភាព

ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្តសម្ព័ន្ធរបស់ AFS Corporation Co., Ltd, ទស្សន​វិស័យ​ក្នុង​ការគ្រប់គ្រង​របស់​យើងខ្ញុំ គឺ​ការ​ជំរុញ​ការ​រស់នៅ​របស់​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាពស៊ីវីល័យ និង​ផ្តល់​លទ្ធភាព​ដល់​បុគ្គល​គ្រប់រូប​អាច​ចាប់​យក​ឱកាស​អនាគត​កាន់តែ​ច្រើន​តាមរយៈ​ការ​ប្រើប្រាស់​ឥណទាន​ដោយ​មាន​ប្រសិទ្ធភាព។ គោលការណ៍​មូលដ្ឋាន​របស់​យើងខ្ញុំ​គឺ​ការ​ផ្តោតលើ​អតិថិជន​ជា​សំខាន់ ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​សម្រប​ទៅ​តាម​តម្រូវការ​ក្នុង​ការ​រស់នៅ​របស់​អតិថិជន ការ​ទទួល​បាន​នូវ​ទំនុក​ចិត្ត និង​ខិតខំ​ដើម្បី​បំពេញ​នូវ​ការ​រំពឹងទុក​របស់​សហគមន៍ និង​ការ​រក្សា​នូវ​វប្បធម៌​ជំរុញ​ដល់​ការ​រីកចម្រើន​របស់​បុគ្គលិក។ យើងខ្ញុំ​ប្តេជ្ញា​ដើម្បី​សម្រេច​នូវ​ទស្សន​វិស័យ​រួម​របស់​ក្រុមហ៊ុន​ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​ការ​រស់នៅ​របស់​អតិថិជន​កាន់តែ​ប្រសើរ​តាមរយៈ​សេវាកម្ម​ហិរញ្ញវត្ថុ។

ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន​យើងខ្ញុំ ត្រូវ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត នៅ​ប្រទេស​កម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោម​បញ្ជីការ​លេខ Co.២៣៨០E/២០១១ ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១១ យើងខ្ញុំ​ក៏បាន​ទទួល​អាជា្ញប័ណ្ណ​ជា​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ ពីធនាគារ​ជាតិ​នៃកម្ពុជា។ ក្នុង​នាម​ជា​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ យើងខ្ញុំ​គឺជា​អ្នក​នាំមុខ​គេ​ទីមួយ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ប្រាក់​កម្ចី​ផ្ទាល់ខ្លួន និង​សេវា​បង់រំលស់​ដោយ​មិន​ទាមទារ​ឲ្យ​មាន​ទ្រព្យ​ធានា ដូចជា​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ និង​គ្រឿង​ម៉ាស៊ីន​កសិកម្ម។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងខ្ញុំ​ទទួល​បាន​អាជា្ញប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃកម្ពុជា។ ចាប់ពី​ពេល​នោះ​មក យើងខ្ញុំ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ធនាគារ​ឯកទេស ដែល​មាន​ឈ្មោះ​ថា “ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី” និង​ចាប់​ផ្តើម​ពង្រីក​អាជីវកម្ម​ ដោយ​ចេញ​ប័ណ្ណ​ឥណទាន “អ៉ីអនកាត” សេវា​ទូទាត់​ប្រាក់​​ជា​ប្រាក់​រៀល​តាមរយៈ QR Code ដោយ​កម្មវិធី “អ៉ីអនវ៉លឡេត” សេវា mVisa បង់​ប្រាក់​​ដោយ​កម្មវិធី​ទូរស័ព្ទ “អ៉ីអនកាតម៉ូបាល” និង​សេវា​បង់រំលស់​រថយន្ត​ជូន​អតិថិជន។

ឆ្នាំ២០១៩ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ប្រទេសថៃ កាន់​កាប់​ភាគហ៊ុន​ចំនួន ៥០% ហើយ​ភាគហ៊ុន​ចំនួន ៥០% ផ្សេងទៀត​កាន់​កាប់​ដោយ​ក្រុមហ៊ុន AFS Corporate Co., Ltd ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ប្រទេស​ជប៉ុន។

សាខាធនាគារឯកទេសអ៉ីអន

ក្រុមប្រឹក្សាភិបាល និងទីប្រឹក្សា

លោក Tsutomu Omodera
ប្រធានក្រុមប្រឹក្សាភិបាល
លោក Junji Noda
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក
លោក Shuji Taniguchi
អភិបាលប្រតិបត្តិ
លោកស្រី Ryoko Yaoi
អភិបាលប្រតិបត្តិ
លោក Yasuhiko Minakata
អភិបាលមិនប្រតិបត្តិ
លោកស្រី ខៀវ មាលី
អភិបាលឯករាជ្យ
លោក សោភាន់ ចែត្រា
អភិបាលឯករាជ្យ
លោកស្រី ថៃ សុច័ន្ទណា
អភិបាលឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុ

ពានរង្វាន់

ឈ្មោះរង្វាន់: Visa Awards – Leadership in Cards Growth

ឆ្នាំ ២០១៦

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​សម្ពោធ​ការ​ប្រើប្រាស់ អ៉ីអន​កាត​ដំបូង​បង្អស់​ក្នុង​ឆ្នាំ ២០១៦ ដោយ​មាន​ចំនួន​អ្នក​ប្រើប្រាស់​យ៉ាងច្រើន។ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​ចំពោះ​ការ​ចេញ​ប័ណ្ណ​ឥណទាន VISA ច្រើន​ជាងគេ។

ឈ្មោះរង្វាន់: Visa Awards – Leadership in Product Proposition Award Credit

ឆ្នាំ ២០១៧

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​លើ​ការផ្តល់​បទពិសោធន៍​ប្រើប្រាស់​ដ៏ល្អ​សម្រាប់​អតិថិជន។

ឈ្មោះរង្វាន់: Visa Awards – Leadership in Credit Payment Volume Growth

ឆ្នាំ ២០១៧

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​លើ​ទំហំ​នៃ​ការចំណាយ​របស់​អតិថិជន​តាមរយៈ​ប័ណ្ណ​ឥណទាន VISA កាត។

ឈ្មោះរង្វាន់: បុគ្គល​ឆ្នើម​ក្នុង​យុទ្ធនាការ កម្ពុជា​ស្អាត

ឆ្នាំ ២០១៧

ពិពណ៌នា: នេះជា​ការ​ទទួល​ស្គាល់​នៃ​ការចូលរួម​យ៉ាង​សកម្មរបស់ ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ក្នុងការ​ចូលរួម​កម្មវិធី កម្ពុជា​ស្អាត​ប្រចាំ​ឆ្នាំ។

ឈ្មោះរង្វាន់Visa Awards – Top Leadership in Credit Payment Volume

ឆ្នាំ ២០១៨

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​បី ដែល​មាន​ទំហំ​នៃ​ការចំណាយ​របស់​អតិថិជន​តាមរយៈ VISA កាត ធំ​ជាងគេ​ប្រចាំ​ឆ្នាំ ២០១៨។

ឈ្មោះរង្វាន់Bluetronices Awards – Best Strategic Partner in 2020

ឆ្នាំ ២០២០

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ទទួល​បានការទទួលស្គាល់​ជា​ដែគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត ពីក្រុមហ៊ុន Bluetronics Cambodia ក្នុង​ឆ្នាំ ២០២០។

ឈ្មោះរង្វាន់Visa Awards – Leadership in Credit Payment Volume

ឆ្នាំ ២០២០

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ ដែល​មាន​ទំហំ​នៃ​ការចំណាយ​របស់​អតិថិជន​តាមរយៈ VISA កាត ធំ​ជាងគេ​ប្រចាំ​ឆ្នាំ ២០២០។

ឈ្មោះរង្វាន់Visa Awards – Leadership in Credit Activation Rate

ឆ្នាំ ២០២១

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ ដែល​មានចំនួន​អតិថិជនប្រើប្រាស់បណ្ណឥណទាន VISA ច្រើន​ជាងគេ​ប្រចាំ​ឆ្នាំ ២០២១។

ឈ្មោះរង្វាន់Visa Awards – Leadership in Credit Payment Volume

ឆ្នាំ ២០២១

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ ដែល​មាន​ទំហំ​នៃ​ការចំណាយ​របស់​អតិថិជន​តាមរយៈ VISA កាត ធំ​ជាងគេ​ប្រចាំ​ឆ្នាំ ២០២១។

ឈ្មោះរង្វាន់Visa Awards – Leadership in Credit Payment Volume

ឆ្នាំ ២០២២

ពិពណ៌នា: ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាន​ទទួល​រង្វាន់​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ ដែល​មាន​ទំហំ​នៃ​ការចំណាយ​របស់​អតិថិជន​តាមរយៈ VISA កាត ធំ​ជាងគេ​ប្រចាំ​ឆ្នាំ ២០២២។

  បណ្តាញអន្តរជាតិ

ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន

ក្រុមហ៊ុន ឲ្យ​តម្លៃ​សំខាន់​ទៅ​លើ​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម ដើម្បី​ថែរក្សា​សង្គម​ដែល​យើង​កំពុង​រស់នៅ ជាពិសេស​ផ្នែក​បរិស្ថាន និង​ការអប់រំ។ ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ក្រុមហ៊ុន​ទទួល​សា្គល់​សារៈសំខាន់​នៃ​បេសកកម្ម​របស់​ខ្លួន ដែល​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច ក៏ដូចជា​ការ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម។ ក្រុមហ៊ុន​បាន​ផ្តល់​អាហារូបករណ៍​ទៅ​ឲ្យ​និស្សិត​សាកល​វិទ្យាល័យ​តាមរយៈ​កម្មវិធី “អ្នក​បន្ត​វេន” និង  ចូលរួម​កម្មវីធី​ជីក​អណ្តូង​ជាមួយ​បណ្តា​ក្រុមហ៊ុន ស្ថិត​ក្នុង​ចង្កោម​ក្រុមហ៊ុន​អ៉ីអន។

នៅក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​យើងខ្ញុំ​បាន​ចូលរួម​កម្មវិធី​សំអាត​ទីក្រុង​ចំនួន​ពីរ​ដង និង​បាន​រៀបចំ​សកម្មភាព​រើស​សំរាម​ប្រចាំ​ក្រុមហ៊ុន​ចំនួន​មួយ​ដង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និងតាម​បណ្តា​ខេត្ត​ដែល​មាន​សាខា​របស់​ធនាគារ​ឯកទេស អ៉ីអន។ កម្មវិធី​លើក​ទីមួយ ត្រូវបាន​រៀបចំ​ដោយ ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន សហការ​ជាមួយ Let’s do it! ដើម្បី​អបអរសាទ​ទិវា​សម្អាត​ពិភពលោក។ កម្មវិធី​លើក​ទីពីរ មាន​ឈ្មោះ​ថា “ភ្នំពេញ​ទីក្រុង​ស្អាត រៀបចំ​ឡើង​ជាមួយ​ជនជាតិ​ជប៉ុន (លើកទី២)” ដែល​មាន​ការ​ចូលរួម​ដោយ​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ២០ ក្រុមហ៊ុន។ សកម្មភាព​រើស​សំរាម​នេះ មិន​ត្រឹមតែ​ដើរតួ​ក្នុងការ​ធ្វើឲ្យ​ទីក្រុង​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​អប់រំ​ដល់​អ្នក​រស់នៅ​ក្នុង​តំបន់​ផង​ដែរ។ យើងខ្ញុំ​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ជីក​អណ្តូង​ជាមួយ​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​ដែល​ស្ថិត​ក្នុង​ចង្កោម​ក្រុមហ៊ុន​អ៉ីអន។ តាមរយៈ​សកម្មភាព​ទាំងនេះ យើងខ្ញុំ​ក៏​កំពុង​តែ​ស្វែង​រក​មធ្យោបាយ​កាន់តែ​ប្រសើរ​ដើម្បី​រួម​ចំណែក​ដល់​សង្គម​កម្ពុជា​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់។