Don’t know which product for is made for you?

គ្រប់គ្រង​អ៉ីអន​កាត​នៅ​ចុងម្រាមដៃ​របស់​លោកអ្នក

កម្មវិធី​អ៉ីអន​កាត​ម៉ូបាល​ផ្តល់​ជូន​​នូវ​ភាពសាមញ្ញ រហ័ស និង​ងាយស្រួល ជាមួយ​នឹង​បទពិសោធន៍​ថ្មីនៃ​ការ​ទូទាត់​ប្រាក់​ដោយ​ពុំចាំបាច់​កាន់​អ៉ីអន​កាត។ អ៉ីអន​កាត​ម៉ូបាល អនុញ្ញាត​ឲ្យ​លោកអ្នក ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ​ការស្កេន QRកូដ ត្រួតពិនិត្យ​មើល​ប្រតិបត្តិការ​មុនៗ ពិនិត្យ​មើល​កម្រិត​សមតុល្យ ពិនិត្យ​មើល​របាយការណ៍​វិក្កយបត្រ​ប្រចាំខែ ពិនិត្យ​មើល​ពិន្ទុសន្សំ តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​លោកអ្នក​ដោយ​ផ្ទាល់។

ទាញ​យក​កម្មវិធី​អ៉ីអនកាត​ម៉ូបាល​ឥឡូវនេះ


អត្ថប្រយោជន៍

ទូទាត់តាមការស្កេន QR កូដ (Visa QR Payment)

គ្រាន់តែស្កេន QR កូដ នៅហាងដែលជាដៃគូសហការរបស់ អ៉ីអនកាតម៉ូបាលដើម្បីធ្វើការទូទាត់

គ្រប់គ្រងប្រតិបត្តិការយ៉ាងងាយស្រួល

ពិនិត្យមើលប្រតិបត្តិការ កម្រិតសមតុល្យ និងរបាយការណ៍វិក្កយបត្រប្រចាំខែនៅក្នុងកម្មវិធីតែមួយ

សុវត្ថិភាពក្នុងការប្រើប្រាស់កាត

បង្ការហានិភ័យក្នុងការប្រើប្រាស់កាតរបស់លោកអ្នកដោយគ្មាន ការអនុញ្ញ្ញតិ តាមរយៈមុខងារ “ផ្អាកដំណើរការ/ដាក់ដំណើរការ ប័ណ្ណឡើងវិញ”

គ្រប់គ្រងលើពិន្ទុសន្សំ

ពិនិត្យមើលពិន្ទុសន្សំដែលលោកអ្នកទទួលបាន និងពិន្ទុដែលនឹងផុតកំណត់

សេចក្តីផ្តើម

នេះគឺជា​គោលការណ៍ឯកជនភាពរបស់ កម្មវិធីអ៉ីអនកាតម៉ូបាល សូមធ្វើការ​ពិចារណា​ដោយប្រុងប្រយ័ត្ន​មុននឹង​អ្នកចាប់ផ្តើម​ប្រើប្រាស់វា។ នៅពេលដែល​លោកអ្នក​ចូលទៅកាន់ និងប្រើប្រាស់កម្មវិធីនេះ ដោយចុចលើពាក្យ “យល់ព្រម” នោះមានន័យថា លោកអ្នក​បានយល់ព្រម និង​អនុវត្តតាម​ខ្លឹមសារ និងលក្ខខណ្ឌរបស់ កម្មវិធី អ៉ីអនកាតម៉ូបាល។ ប្រសិនបើ​លោកអ្នក​មិនយល់ ឬមិនច្បាស់​អំពីខ្លឹមសារ និងលក្ខខណ្ឌនេះ សូមទាក់ទង​មកកាន់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បី​សុំសេចក្តីបញ្ជាក់ និងព័ត៌មាន​បន្ថែម​តាមរយៈ​ទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥

១). និយមន័យ

  • ធនាគារឯកទេស អ៉ីអន៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។
  • អ៉ីអនកាត៖ ផលិតផលប័ណ្ណ​ឥណទាន ដែលចេញដោយ ​ធនាគារឯកទេស អ៉ីអន។
  • ម្ចាស់អ៉ីអនកាត៖ បុគ្គលដែលជាម្ចាស់អ៉ីអនកាត។
  • គណនី៖ គណនីរបស់កម្មវិធី អ៉ីអនកាតម៉ូបាល និង អ៉ីអនកាត​ នៅក្រោមធនាគារឯកទេស អ៉ីអន។
  • កម្មវិធី៖ កម្មវិធី អ៉ីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូន។
  • ថ្ងៃធ្វើការ៖ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦រសៀល និងដកចេញថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈ។
  • សេវាកម្មបម្រើអតិថិជន៖ ជាក្រុមការងារផ្តល់សេវាកម្ម ដែលនឹងទទួលបន្ទុក និង​ធ្វើការដោះស្រាយ​បញ្ហានានា​របស់​លោកអ្នក​ទាក់ទង​នឹង​ការប្រើប្រាស់​សេវាកម្ម​​អ៉ីអនកាតម៉ូបាល។
  • កម្រៃសេវា៖ ជាកម្រៃ ដែលអាច​ត្រូវបាន​កាត់យក​ដោយ ធនាគារឯកទេស អ៉ីអន និង​ដែលមានបញ្ជាក់ក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល។
  • ព័ត៌មាន៖ រាល់ព័ត៌មានគណនី ដែលលោកអ្នក​បានផ្តល់ឲ្យ ធនាគារឯកទេស អ៉ីអន ដោយរួមបញ្ចូល​ទាំងព័ត៌មាន​ឯកជន ព័ត៌មាន​ហិរញ្ញវត្ថុ ឬព័ត៌មាន​ដទៃទៀត ទាក់ទងនឹង​លោកអ្នក ឬ អាជីវកម្ម​របស់​លោកអ្នក រួមមានតែ​មិនកម្រិត​ត្រឹមព័ត៌មាន ដែលទាក់ទង​នឹងដំណើរការ​ទូទាត់ប្រាក់ ការតម្កល់ទុក ឬលក្ខណៈ​ពិសេស​ផ្សេងទៀត​របស់សេវាកម្ម ធនាគារឯកទេស អ៉ីអន។ លោកអ្នក ត្រូវទទួលខុសត្រូវ​ដោយខ្លួនផ្ទាល់​សម្រាប់ព័ត៌មាន​របស់លោកអ្នក​នៅពេលដែល ធនាគារឯកទេស អ៉ីអន ដើរតួនាទី​ជាចលករអកម្ម​ក្នុងការផ្តល់ និងការផ្សព្វផ្សាយ​ព័ត៌មាន​របស់លោកអ្នក​តាមប្រព័ន្ធអនឡាញ។
  • អាជីវករ៖ បុគ្គលដែលផ្តល់សេវាកម្ម​ និង/ឬ លក់ទំនិញ ដោយប្រើប្រាស់​សេវា ​អ៉ីអនកាតម៉ូបាល់ ដើម្បីទទួលការទូទាត់។
  • ផលិតផល៖ រាល់ផលិតផល ទំនិញ ឫ សេវាកម្ម ដែលអ្នកទិញធ្វើការជាវ/ទិញ ដោយប្រើប្រាស់សេវាកម្ម​អ៉ីអនកាតម៉ូបាល។
  • លេខសម្ងាត់៖ លេខសម្ងាត់​ទាំង៤ខ្ទង់ ដែលលោកអ្នក​ប្រើប្រាស់​ដើម្បី​ចូលទៅកាន់ និងធ្វើប្រតិបត្តិការក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល លើទូរស័ព្ទ​ស្មាតហ្វូន​របស់លោកអ្នក។
  • ពាក្យសម្ងាត់៖ ការរួមបញ្ចូល​​នៃតួអក្សរ លេខ និង​និមិត្តសញ្ញា​​ប្រើដើម្បី​បង្ហាញពី​សិទ្ធិ​ក្នុងការ​​ចូលពិនិត្យ​ព័ត៌មាន ​និងគណនី។
  • របាយការណ៍វិក្កយបត្រ៖ របាយការណ៍ប្រចាំខែ ដែលធនាគារឯកទេស អ៉ីអន ចេញទៅឲ្យ​ម្ចាស់អ៉ីអនកាត ដោយបង្ហាញនូវ​ប្រតិបត្តិការ​ថ្មីៗ​របស់​អ្នកប្រើប្រាស់​ ការទូទាត់​អប្បបរមា​ប្រចាំខែ និង​ ការទូទាត់​គ្រប់ចំនួន។ របាយការណ៍​ វិក្កយបត្រ​ត្រូវបានចេញ​​ជាប្រចាំខែ​នៅ​រៀងរាល់​ចុងខែ​នៃវិក្កយបត្រវិលជុំ។
  • QR កូដ៖ ជាលេខឆ្លើយតបរហ័ស ដែលមានព័ត៌មានរបស់​អាជីវករ និង​លេខអត្តសញ្ញាណកម្ម​របស់អាជីវករ និង​អាចអានបាន​ដោយ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​លោកអ្នក​ ដើម្បី​ធ្វើការទូទាត់​ទៅឲ្យអាជីវករ។
  • ប្រតិបត្តិការ៖ រាល់សកម្មភាព​ដាក់ប្រាក់ ឬដកប្រាក់ ដែលបានធ្វើឡើងដោយ​អ្នកប្រើប្រាស់​កម្មវិធី​អ៉ីអនកាតម៉ូបាល។
  • លោកអ្នក៖ ម្ចាស់គណនី ឬ បុគ្គល ដែលបានចុះឈ្មោះ​គណនី​ក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល។
  • ជីវមាត្រ៖ការបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួនផ្ទៀងផ្ទាត់ តាមរយៈការវាស់វែង និងការវិភាគលក្ខណៈខាងក្រៅ ឬអាកប្បកិរិយា​​តែមួយគត់ (ដូចជា ស្នាមក្រយៅដៃ​ មុខ សំឡេង ឬភ្នែក)។

២). តើអ្វីទៅជា សេវាកម្មអ៉ីអនកាតម៉ូបាល?

អ៉ីអនកាតម៉ូបាល​ ជាកម្មវិធី​សម្រាប់​ស្មាតហ្វូន ឬទូរស័ព្ទដទៃទៀត ដែលអនុញ្ញាតឲ្យ​ទាញយក​ពីកន្លែង​ដែលរចនាឡើង ដើម្បីឲ្យ​ម្ចាស់អ៉ីអនកាត​ប្រើប្រាស់​សម្រាប់គ្រប់គ្រង​អ៉ីអនកាត ឬធ្វើការទូទាត់​ក្រោមស្លាកសញ្ញា​អ៉ីអនកាត​ជំនួសប័ណ្ណប្លាស្ទិក។         

៣). ការប្រាក់ និង កម្រៃសេវា

គណនីអ៉ីអនកាតម៉ូបាល គឺប្រើក្រោមគណនី​ប័ណ្ណឥណទាន។ ដូចនេះ ធនាគារឯកទេស អ៉ីអន មិនយកការប្រាក់​ ឬកម្រៃសេវា ផ្សេងៗពីលោកអ្នកទេ។ រាល់ប្រតិបត្តិការ​ដែលដំណើរការ​នឹងប្រព្រឹត្ត​តាមរយៈអ៉ីអនកាត។​

៤).​ ការចែករំលែកព័ត៌មានឯកជន

ព័ត៌មាន​របស់លោកអ្នក ដែលដំណើរការដោយ ធនាគារឯកទេស អ៉ីអន នឹងត្រូវបានទុក​ជាព័ត៌មាន​សម្ងាត់ ប៉ុន្តែ ធនាគារឯកទេស អ៉ីអន អាចផ្តល់ព័ត៌មាន​ទាំងនោះទៅឲ្យ​ភាគី (ទោះក្នុង ឬ ក្រៅប្រទេស​របស់លោកអ្នក) ផ្សេងទៀត​ដូចខាងក្រោម៖

ក). ចង្កោមក្រុមហ៊ុន របស់ធនាគារឯកទេស អ៉ីអន។

ខ). រាល់ភ្នាក់ងារ ភាគីនៃកិច្ចសន្យា ឬ អ្នកផ្តល់សេវាតតិយជនដែល ធនាគារឯកទេស អ៉ីអន ធ្វើការជាមួយ ក្នុងការផ្តល់សេវា​កម្ម អ៉ីអនកាតម៉ូបាល រួមបញ្ចូលទាំង​ការពារមិនឲ្យមាន​អំពើល្មើស​កើតឡើង ការបញ្ចូល​ទិន្នន័យ ការគ្រប់គ្រង​ទិន្នន័យ កម្មវិធីពិសេស ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម សេវាកម្ម​អតិថិជន សេវាកម្ម​បច្ចេកវិទ្យា ការផ្តល់ព័ត៌មាន​ជូនដំណឹង​ទាក់ទងនឹង​ផលិតផល និងសេវាកម្ម ។

គ). ក្រុមហ៊ុនដែល ធនាគារឯកទេស អ៉ីអន គ្រប់គ្រង​ការរៀបចំ​ពាណិជ្ជកម្ម រួមបញ្ចូលទាំងអាជីវករ តតិយជន និងក្រុមហ៊ុន ដែលជាចង្កោមក្រុមហ៊ុនរបស់ ធនាគារឯកទេស អ៉ីអន។

ឃ). គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ធនាគារដៃគូ ក្រុមហ៊ុនប្រមូលបំណុល និងក្រុមហ៊ុនឥណទាន។

ង). អ្នកប្រឹក្សាយោបល់ជំនាញ ទីភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធររដ្ឋាភិបាល និងច្បាប់ ឬ អង្គការផ្សេងទៀតដែល ធនាគារឯកទេស អ៉ីអន មានកាតព្វកិច្ចចែករំលែកព័ត៌មាន តាមការតម្រូវ​ដោយច្បាប់ បទបញ្ញាតិ ឬ ការរៀបចំ​ខាងពាណិជ្ជកម្ម រួមទាំងការរៀបចំ​ជាមួយ​បណ្តាញទូទាត់ ឬ

ច). ក្រុមហ៊ុនពាក់ព័ន្ធនឹងការរួមក្រុមហ៊ុនបញ្ចូលគ្នា ការទិញយក ឬប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយធនាគារឯកទេស អ៉ីអន។

៥). ព័ត៌មាន

ធនាគារឯកទេស អ៉ីអន នឹងចាត់វិធានការ រួមមាន​ការថែរក្សា​ផ្នែកបច្ចេកទេស ​រដ្ឋបាល និង​ដោយរូបី​ដើម្បី​ជួយការពារ​ព័ត៌មាន​របស់​លោកអ្នក​ដែល ធនាគារឯកទេស អ៉ីអន ទទួលបាន​ពីការបាត់បង់ ការប្រើខុស និង​ដោយគ្មាន​ការអនុញ្ញាត ការបង្ហាញ ការកែសម្រួល និងការបំផ្លាញ។

ប្រសិនបើ​លោកអ្នក​មានការបង្ហាញ ឬ ការសង្ស័យ​អំពីព័ត៌មាន​របស់លោកអ្នក គណនី លេខសម្ងាត់ ពាក្យសម្ងាត់​ ជីវមាត្រ ឬលក្ខណៈសុវត្ថិភាព​ផ្សេងទៀត ត្រូវបាន​បាត់បង់ លួច មិនត្រឹមត្រូវ ប្រើប្រាស់​ដោយគ្មាន​ការអនុញ្ញាត ឬ មិនបានយល់ព្រម នោះលោកអ្នក​ត្រូវបានណែនាំ​ឲ្យធ្វើការផ្លាស់ប្តូរ​ព័ត៌មាន​របស់លោកអ្នក និង​លេខសម្ងាត់។ លោកអ្នក​ត្រូវទាក់ទង​មកផ្នែកសេវាកម្ម​អតិថិជន​របស់យើងខ្ញុំ​ ដោយមិនពន្យាពេល ដែលអាចធ្វើឲ្យ​មានការបាត់បង់ លួច មិនត្រឹមត្រូវ ប្រើប្រាស់​ដោយគ្មាន​ការអនុញ្ញាត​នូវព័ត៌មាន​របស់លោកអ្នក គណនី លេខសម្ងាត់ ឬ លក្ខណៈសុវត្ថិភាព​ផ្សេងទៀត។

ធនាគារឯកទេស អ៉ីអន អាចផ្អាកដំណើរការ​គណនី​របស់លោកអ្នក ឬ ហាមឃាត់តួនាទីរបស់វា ក្រោមហេតុផល​សមរម្យ​ទាក់ទងនឹង​សុវត្ថិភាពរបស់​គណនី ឬ លក្ខណៈសុវត្ថិភាព​ផ្សេងទៀត ឬ ប្រសិនបើ ធនាគារឯកទេស អ៉ីអន សង្ស័យ​ដោយហេតុផល​ថាមានការប្រើប្រាស់​ដោយគ្មានការអនុញ្ញាត ឬ ដោយទុច្ចរិត​លើគណនី​របស់លោកអ្នក ឬ ដោយហេតុថា​មានការប៉ះពាល់​ដល់លក្ខណៈសុវត្ថិភាព​របស់វា។ ធនាគារឯកទេស អ៉ីអន នឹងជូនដំណឹង​ជាមុន ឫជាក្រោយ ទៅកាន់លោកអ្នក អំពីការផ្អាកដំណើរការ ឬ ការហាមឃាត់​ណាមួយ​ដោយហេតុផល​ណាមួយ  លើកលែងតែ​ការជូនដំណឹង​ទៅកាន់លោកអ្នកនេះ វាជាអំពើបំពានច្បាប់ ឬ ប៉ះពាល់ដល់​ផលប្រយោជន៍​ស្របច្បាប់របស់ ធនាគារឯកទេស អ៉ីអន។ ធនាគារឯកទេស អ៉ីអន នឹងដកហូតការផ្អាក ឬ ការហាមឃាត់​ដំណើរការ​នេះវិញ នៅពេលដែល​យើងមានហេតុផល​សមរម្យ ដែលបញ្ចប់​ការផ្អាក ឬ ការហាមឃាត់​ដំណើរការ​នេះត្រូវបានបញ្ចប់។

បន្ថែមលើវិធាន​នានា​ខាងលើ ជាពិសេស​ទាក់ទងនឹង​កម្មវិធី​អ៉ីអនកាតម៉ូបាល លោកអ្នក​ត្រូវចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បីឲ្យកម្មវិធី​អ៉ីអនកាតម៉ូបាល មានសុវត្ថិភាព និង​អាចការពារ​បានពីការប្រើប្រាស់​ដោយទុច្ចរិត និងជាពិសេស៖

ក). លោកអ្នកមិនត្រូវដាក់លេខសម្ងាត់ ពាក្យសម្ងាត់​ជាលេខទូរស័ព្ទ​ស្មាតហ្វូន ឬជាថ្ងៃខែឆ្នាំ​កំណើត របស់លោកអ្នកឡើយ។

ខ). លោកអ្នកមិនត្រូវចែករំលែកលេខសម្ងាត់ ពាក្យសម្ងាត់ និង​ទូរស័ព្ទស្មាតហ្វូន​របស់លោកអ្នក ទៅឲ្យអ្នកដទៃ។

គ). លោកអ្នកមិនត្រូវសរសេរ ឬ កត់ត្រាលេខសម្ងាត់ ពាក្យសម្ងាត់​នៅកន្លែង​ផ្សេងៗ​ ដូចជាលើទូរស័ព្ទស្មាតហ្វូន ក្រដាស់ ឬប័ណ្ណជាដើម។

ឃ). លោកអ្នកមិនត្រូវ ឲ្យអ្នកដទៃប្រើប្រាស់គណនីអ៉ីអនកាតម៉ូបាល របស់លោកអ្នក។

ង). លោកអ្នកត្រូវទុកទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នកឲ្យមានសុវត្ថិភាព ឬ

ច). លោកអ្នកត្រូវធ្វើការផ្លាស់ប្តូរលេខសម្ងាត់ ពាក្យសម្ងាត់ជាញឹកញាប់ ។

៦). ការជូនដំណឹង និង ការផ្លាស់ប្តូរ

ព័ត៌មាន ឯកសារ និងខ្លឹមសារ ដែលមានក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល ឬ គេហទំព័រ ​អាចត្រូវបានកែប្រែ នៅគ្រប់ពេលវេលា ដោយ​មិនចាំបាច់​ជូនដំណឹង​ជាមុន។ ធនាគារឯកទេស អ៉ីអន អាចធ្វើការកែប្រែ​ខ្លឹមសារ និងលក្ខខណ្ឌ​នៅគ្រប់ពេលវេលា ដោយធ្វើ​បច្ចុប្បន្នភាព​កម្មវិធីអ៉ីអនកាតម៉ូបាល។ លោកអ្នក​យល់ព្រម​ត្រួតពិនិត្យ​នូវរាល់ ខ្លឹមសារ និងលក្ខខណ្ឌ​អនុវត្តជាប្រចាំ និងយល់ព្រមថា ការប្រើប្រាស់​ផ្នែកមួយនៃកម្មវិធីនេះ អាចនឹងត្រូវបានកែប្រែ នៅពេលណាមួយ។

៧). ការប្រមូលព័ត៌មាន

នៅពេលដែលលោកអ្នកចុះឈ្មោះប្រើប្រាស់គណនី និង​ខណៈពេលដែល​លោកអ្នក​ជាម្ចាស់អ៉ីអនកាត លោកអ្នកយល់ព្រមថា ធនាគារឯកទេស អ៉ីអន អាចធ្វើការប្រមូលព័ត៌មាន ពីលោកអ្នកដូចជា៖

  • រាល់ព័ត៌មាន ដែលលោកអ្នកបានផ្តល់ឲ្យ ធនាគារឯកទេស អ៉ីអន នៅពេលដែលលោកអ្នក​ចុះឈ្មោះ​ប្រើប្រាស់​គណនីថ្មី ឬ បន្ទាប់ពី​ចុះឈ្មោះ​ទិន្នន័យ​ដែលបានធ្វើ​បច្ចុប្បន្នភាពរួច។
  • រាល់ផលិតផល ឬ សេវាកម្ម ដែលលោកអ្នកបានទិញ។
  • ប្រតិបត្តិការមុនៗ ឬ
  • កំណត់ត្រានូវរាល់ព័ត៌មាន​ ឬ បញ្ហានានា ដែលលោកអ្នកបានធ្វើការទាក់ទង​មកកាន់ ធនាគារឯកទេស អ៉ីអន។

ធនាគារឯកទេស អ៉ីអន ជាកម្មសិទ្ធិករ​តែម្នាក់គត់​នៃព័ត៌មាន ដែលប្រមូលបាន​លើសេវាកម្ម​អ៉ីអនកាតម៉ូបាល។ លើសពីនេះ​ទៅទៀត ធនាគារឯកទេស អ៉ីអន នឹងមិនលក់ ចែករំលែក ឬ ជួលព័ត៌មាន​ទាំងនោះ​ទៅឲ្យបុគ្គលដទៃ តាមគ្រប់រូបភាព ក្រៅពីខ្លឹមសារ​ដែលមានចែង​ក្នុងប្រការ ៤ ខាងលើឡើយ ។

៨). របៀបដែល ធនាគារឯកទេស អ៉ីអន ប្រើប្រាស់ព័ត៌មានដែលប្រមូលបាន

ធនាគារឯកទេស អ៉ីអន អាចប្រមូលព័ត៌មានពីលោកអ្នក ក្នុងគោលបំណងដូចខាងក្រោម៖

  • ដើម្បីចុះឈ្មោះបង្កើតគណនី។
  • ដើម្បីដំណើរការប្រតិបត្តិការ និងផ្ញើការជូនដំណឹង អំពីប្រតិបត្តិការរបស់លោកអ្នក ឬ សកម្មភាពក្នុងប្រព័ន្ធរបស់លោកអ្នក។
  • ដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្មបន្តបន្ទាប់។
  • ដើម្បីផ្តល់ជូនលោកអ្នកនូវជម្រើសផ្សេងៗ សម្រាប់ស្នើសុំ និងប្រើប្រាស់សេវាកម្មនានា។
  • ដើម្បីយល់អំពីតម្រូវការរបស់លោកអ្នក។
  • ដើម្បីបង្កើត គ្រប់គ្រង និងផ្តល់ជូនសេវាកម្មនានា ដែលឆ្លើយតបនឹងតម្រូវការរបស់លោកអ្នក។
  • ដើម្បីជួយ ធនាគារឯកទេស អ៉ីអន ធ្វើការកំណត់​អត្តសញ្ញាណ​របស់លោកអ្នក​ និង​គណនីនានា​ដែលលោកអ្នក​បានកាន់កាប់ក្នុង ធនាគារឯកទេស អ៉ីអន។
  • ដើម្បីធ្វើបច្ចុប្បន្នភាព និងអនុញ្ញាតឲ្យ ធនាគារឯកទេស អ៉ីអន អាចកត់ត្រា អំពីលោកអ្នក និងយល់អំពី​តម្រូវការ​ហិរញ្ញវត្ថុ​របស់លោកអ្នក។
  • ដើម្បីការពារ និងស្វែងរកអំពើល្មើស ឬ សកម្មភាពឧក្រិដ្ឋនានា ឬដើ​ម្បីគ្រប់គ្រង និងដោះស្រាយរាល់ការបាត់បង់ជាក់ស្តែង ឬ ការប៉ះពាល់ខ្លាំងនានាទាក់ទង​នឹង​អំពើល្មើស ឬ សកម្មភាពឧក្រិដ្ឋនានា។
  • ដើម្បីបំពេញតម្រូវការផ្នែកច្បាប់ និងបទបញ្ជានានាដែល ធនាគារឯកទេស អ៉ីអន ជឿជាក់ថាអនុវត្តចំពោះ ធនាគារឯកទេស អ៉ីអន រួមបញ្ចូលទាំងលក្ខខណ្ឌតម្រូវរបស់ស្ថាប័នផ្សេងៗដែល ធនាគារឯកទេស អ៉ីអន ស្ថិតនៅក្រោម។
  • ដើម្បីធ្វើឲ្យប្រសើរ និងធ្វើឲ្យសេវាកម្មអ៉ីអនកាតម៉ូបាល បំពេញតម្រូវការគ្រប់អ្នកប្រើប្រាស់។
  • ដើម្បីដោះស្រាយរាល់បណ្តឹងរបស់អតិថិជន និង / ឬ
  • ដើម្បីផ្សព្វផ្សាយសកម្មភាពពាណិជ្ជកម្មនានា។

៩). ច្បាប់គ្រប់គ្រង

ខ្លឹមសារ និងលក្ខខណ្ឌនេះត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១០). ការផ្ដល់យោបល់ និងចម្ងល់ផ្សេងៗ

ធនាគារឯកទេស អ៉ីអន ធ្វើការប្តេជ្ញាចិត្តដើម្បីថែរក្សា និង​ការពារ​រាល់ព័ត៌មាន​ដែលប្រមូលបាន និងគ្រប់គ្រងដោយ ធនាគារឯកទេស អ៉ីអន និង​រង់ចាំ​ទទួលយក​ការគាំទ្រ​របស់លោកអ្នក​ជាបន្តបន្ទាប់។ ក្នុងករណីដែល​មានការផ្ដល់យោបល់ ឬ ចម្ងល់ផ្សេងៗ​ទាក់ទងនឹង​ការការពារ​រាល់ព័ត៌មានរបស់លោកអ្នក សូមទាក់ទង​មកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ៩៨៨​ ៥៥៥

សេចក្តីផ្តើម

នេះ ជាខ្លឹមសារ និងលក្ខខណ្ឌ កម្មវិធី​អ៉ីអនកាតម៉ូបាល សូមធ្វើការ​ពិចារណា​ដោយប្រុងប្រយ័ត្ន​មុននឹង​លោកអ្នក​ចាប់ផ្តើមប្រើប្រាស់។ នៅពេលដែល​លោកអ្នក​ចូលទៅកាន់ និង​ប្រើប្រាស់​កម្មវិធីនេះ ដោយចុចលើពាក្យ “យល់ព្រម” នោះមានន័យថា លោកអ្នក​បានយល់ព្រម និង​អនុវត្តតាម​ខ្លឹមសារ និងលក្ខខណ្ឌរបស់​ កម្មវិធី​អ៉ីអនកាតម៉ូបាល។ ប្រសិនបើ​លោកអ្នក​មិនយល់ ឬ មិនច្បាស់លាស់​អំពី
ខ្លឹមសារ និងលក្ខខណ្ឌនេះ សូមធ្វើការទំនាក់ទំនង​មកកាន់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីសុំសេចក្តីបញ្ជាក់ និងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥

ខ្លឹមសារ និងលក្ខខណ្ឌនេះ ជាការព្រមព្រៀង​រវាងលោកអ្នក និង ធនាគារឯកទេស អ៉ីអន ហើយវា​នឹងអនុវត្ត​លើការ​ប្រើប្រាស់​របស់លោកអ្នក​លើកម្មវិធី​អ៉ីអនកាតម៉ូបាល និង​ផលិតផល និង សេវាកម្មនានា ដែលផ្តល់ដោយ​អាជីវករ ឬ ដៃគូរសហការ​របស់ ធនាគារឯកទេស អ៉ីអន។ ប្រសិនបើ​លោកអ្នក​មិនយល់ព្រម​គោរពតាម​លក្ខខណ្ឌ ដែលបានចែងនេះទេ សូមកុំប្រើ ឬបន្តដំណើរការ​លើផលិតផល និង​សេវាកម្មទាំងនេះ។

លោកអ្នកត្រូវអាន យល់ព្រម និងទទួលយកនូវ​គ្រប់ខ្លឹមសារ និងលក្ខខណ្ឌ ដែលមាននៅទីនេះ និងព័ត៌មានឯកជន មុនពេលដែល​លោកអ្នក​ប្រើប្រាស់កម្មវិធី​អ៉ីអនកាតម៉ូបាល។ ធនាគារឯកទេស អ៉ីអន សូមផ្តល់យោបល់ថា ពេលដែល​លោកអ្នកបានអាន​ខ្លឹមសារ និងលក្ខខណ្ឌ លោកអ្នក​ត្រូវអាននូវ​ព័ត៌មាន ដែលមានភ្ជាប់​ក្នុងទំព័រផ្សេងៗ និងចូលកាន់​គេហទំព័រ ដែលបានយោងនៅក្នុង​ឯកសារនេះ ព្រោះអាចមានខ្លឹមសារ និងលក្ខខណ្ឌ​ត្រូវបានបន្ថែម ដែលនឹងត្រូវ​អនុវត្ត​លើលោកអ្នក ក្នុងនាមជាអ្នកប្រើ​អ៉ីអនកាតម៉ូបាល ។

ធនាគារឯកទេស អ៉ីអន រក្សាសិទ្ធិ​ក្នុងការកែប្រែ​ខ្លឹមសារ និងលក្ខខណ្ឌ​ទាំងនេះ​គ្រប់ពេល ដោយបញ្ចូល​ខ្លឹមសារ និងលក្ខខណ្ឌ​នៅលើ គេហទំព័រ ធនាគារឯកទេស អ៉ីអន ដោយមិនចាំបាច់​ជូនដំណឹង​ជាមុន។ លោកអ្នក បានយល់ព្រមថា នឹងពិនិត្យនូវ​រាល់ខ្លឹមសារ និងលក្ខខណ្ឌ ដែលមានចែង​ជាទៀងទាត់ ហើយលោកអ្នក​ព្រម​ទទួលយក​ការកែប្រែខ្លឹមសារ និងលក្ខខណ្ឌនានា​នៃកម្មវិធី ក្នុងកំឡុងពេល​លោកអ្នកប្រើប្រាស់។

១)​. និយមន័យ

  • ធនាគារឯកទេស អ៉ីអន៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។
  • អ៉ីអនកាត៖ ផលិតផលប័ណ្ណ​ឥណទាន ដែលចេញដោយ ​ធនាគារឯកទេស អ៉ីអន។
  • ម្ចាស់អ៉ីអនកាត៖ បុគ្គលដែលជាម្ចាស់អ៉ីអនកាត។
  • គណនី៖ គណនីរបស់កម្មវិធី អ៉ីអនកាតម៉ូបាល និង អ៉ីអនកាត​ នៅក្រោមធនាគារឯកទេស អ៉ីអន។
  • កម្មវិធី៖ កម្មវិធី អ៉ីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូន។
  • ថ្ងៃធ្វើការ៖ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៦ រសៀល និងដកចេញ​ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក​សាធារណៈ។
  • សេវាកម្មបម្រើអតិថិជន៖ ជាក្រុមការងារផ្តល់សេវាកម្ម ដែលនឹងទទួលបន្ទុក និងធ្វើការដោះស្រាយ​បញ្ហានានា​របស់លោកអ្នក​ទាក់ទង​នឹង​ការប្រើប្រាស់សេវាកម្ម​​អ៉ីអនកាតម៉ូបាល។
  • កម្រៃសេវា៖ ជាកម្រៃ ដែលអាចត្រូវបានកាត់យកដោយ ធនាគារឯកទេស អ៉ីអន និងដែលមានបញ្ជាក់ក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល។
  • ព័ត៌មាន៖ រាល់ព័ត៌មានគណនី ដែលលោកអ្នកបានផ្តល់ឲ្យ ធនាគារឯកទេស អ៉ីអន ដោយរួមបញ្ចូលទាំង​ព័ត៌មាន​ឯកជន ព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានដទៃទៀត ទាក់ទងនឹង​លោកអ្នក ឬ អាជីវកម្ម​របស់លោកអ្នក រួមមាន​តែមិនកម្រិតត្រឹម​ព័ត៌មាន ដែលទាក់ទងនឹង​ដំណើរការ​ទូទាត់ប្រាក់ ការតម្កល់ទុក ឬលក្ខណៈពិសេស​ផ្សេងទៀត​របស់សេវាកម្ម ធនាគារឯកទេស អ៉ីអន។ លោកអ្នក ត្រូវទទួលខុសត្រូវ​ដោយខ្លួនផ្ទាល់​សម្រាប់​ព័ត៌មាន​របស់លោកអ្នក​នៅពេលដែល ធនាគារឯកទេស អ៉ីអន ដើរតួនាទី​ជាចលករអកម្ម​ក្នុងការផ្តល់ និង​ការផ្សព្វផ្សាយព័ត៌មាន​របស់លោកអ្នក​តាមប្រព័ន្ធអនឡាញ។
  • អាជីវករ៖ បុគ្គលដែលផ្តល់សេវាកម្ម​ និង/ឬ លក់ទំនិញ ដោយប្រើប្រាស់សេវា ​អ៉ីអនកាតម៉ូបាល់ ដើម្បីទទួលការទូទាត់។
  • ផលិតផល៖ រាល់ផលិតផល ទំនិញ ឫ សេវាកម្ម ដែលអ្នកទិញធ្វើការជាវ/ទិញ ដោយប្រើប្រាស់សេវាកម្ម​អ៉ីអនកាតម៉ូបាល។
  • លេខសម្ងាត់៖ លេខសម្ងាត់​ទាំង៤ខ្ទង់ ដែលលោកអ្នក​ប្រើប្រាស់​ដើម្បី​ចូលទៅកាន់ និង​ធ្វើប្រតិបត្តិការ​ក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល លើទូរស័ព្ទស្មាតហ្វូន​របស់លោកអ្នក។
  • ពាក្យសម្ងាត់៖ ការរួមបញ្ចូល​​នៃតួអក្សរ លេខ និង​និមិត្តសញ្ញា​ប្រើ​ដើម្បីបង្ហាញពី​សិទ្ធិ​ក្នុងការ​ចូលពិនិត្យ​ព័ត៌មាន ​និងគណនី។
  • របាយការណ៍វិក្កយបត្រ៖ របាយការណ៍ប្រចាំខែ ដែលធនាគារឯកទេស អ៉ីអន ចេញទៅឲ្យ​ម្ចាស់អ៉ីអនកាត ដោយបង្ហាញនូវ​ប្រតិបត្តិការ​ថ្មីៗ​របស់អ្នកប្រើប្រាស់​ការទូទាត់​អប្បបរមា​ប្រចាំខែ និង​ ការទូទាត់​គ្រប់ចំនួន។ របាយការណ៍ វិក្កយបត្រ​ត្រូវបានចេញ​​ជាប្រចាំខែ​នៅ​រៀងរាល់​ចុងខែ​នៃវិក្កយបត្រវិលជុំ។
  • QR កូដ៖ ជាលេខឆ្លើយតបរហ័ស ដែលមាន​ព័ត៌មាន​របស់អាជីវករ និងលេខអត្តសញ្ញាណកម្ម​របស់អាជីវករ និង​អាចអានបាន​ដោយ​ទូរស័ព្ទស្មាតហ្វូន​របស់លោកអ្នក​ ដើម្បីធ្វើការទូទាត់ទៅឲ្យអាជីវករ។
  • ប្រតិបត្តិការ៖ រាល់សកម្មភាពដាក់ប្រាក់ ឬដកប្រាក់ ដែលបានធ្វើឡើងដោយអ្នកប្រើប្រាស់កម្មវិធី​អ៉ីអនកាតម៉ូបាល។
  • លោកអ្នក៖ ម្ចាស់គណនី ឬ បុគ្គល ដែលបានចុះឈ្មោះគណនីក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល។

២). តើអ្វីទៅជាអ៉ីអនកាតម៉ូបាល ?

អ៉ីអនកាតម៉ូបាល​ ជាកម្មវិធីសម្រាប់ស្មាតហ្វូន ឬទូរស័ព្ទដទៃទៀត ដែលអនុញ្ញាតឲ្យទាញយក ដើម្បីឲ្យលោកអ្នកជា ម្ចាស់អ៉ីអនកាត អាចប្រើប្រាស់កម្មវិធីនេះ សម្រាប់គ្រប់គ្រង​អ៉ីអនកាត​របស់ខ្លួន ឬធ្វើការទូទាត់​ក្រោមស្លាកសញ្ញា​អ៉ីអនកាត​ជំនួសប័ណ្ណប្លាស្ទិក។

).​ អ្នកមានសិទ្ធិប្រើប្រាស់

  • ត្រូវមានអាយុតិចបំផុត ១៨ឆ្នាំ។
  • ត្រូវមានទូរស័ព្ទ ដែលអាចដំណើរការបានលើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android ឬ ឧបករណ៍ស្រដៀងគ្នាដទៃទៀត។
  • ជាម្ចាស់អ៉ីអនកាតដើមដែលនៅមានសុពលភាព។

៤).​ ការហាមឃាត់ និងសេវាកម្មដែលមាន

ដើម្បីប្រើសេវាកម្ម លោកអ្នក​ត្រូវចុះឈ្មោះ​បង្កើតគណនី ។ លោកអ្នក អាចគ្រប់គ្រង​គណនី​បានតែមួយ​ប៉ុណ្ណោះ។ សេវាកម្មនេះ សម្រាប់តែបុគ្គល ឬអាជីវករ ដែលអាចចុះកិច្ចសន្យា​ចងកាតព្វកិច្ច​ផ្លូវច្បាប់តែប៉ុណ្ណោះ។ ដោយមិនទាន់​គិតដល់​ការលើកឡើងខាងលើ សេវាកម្ម​នឹងមិនត្រូវបាន​អនុញ្ញាតឲ្យ​ប្រើចំពោះ​បុគ្គលទាំងឡាយណា ដែលធនាគារឯកទេស អ៉ីអន បានផ្អាកមិនឲ្យ​ប្រើប្រាស់​សេវាកម្ម​ណាមួយ ឬ បុគ្គលមានហានិភ័យ​ឥណទាន ដែលមិនអាចឲ្យ​ប្រើប្រាស់​សេវានេះ​បាន ។

លោកអ្នក ត្រូវបានអនុញ្ញាតឲ្យ​ប្រើប្រាស់​មុខងារ​នៅក្នុងកម្មវិធី​អ៉ីអនកាតម៉ូបាល ដូចខាងក្រោម៖

  • ចុះឈ្មោះបង្កើតគណនី
  • ធ្វើការភ្ជាប់អ៉ីអនកាត
  • ពិនិត្យកម្រិតឥណទាន
  • ពិនិត្យប្រតិបត្តិការមុនៗ
  • បើកដំណើរការអ៉ីអនកាត
  • ផ្អាកដំណើរការ ឬ បើកដំណើរការអ៉ីអនកាតឡើងវិញ
  • មើលរបាយការណ៍វិក្កយបត្រ
  • ពិនិត្យពិន្ទុសន្សំ
  • ធ្វើការទូទាត់ ទិញទំនិញ និងសេវាកម្ម
  • ធ្វើការស្នើសុំប្តូរអាសយដ្ឋានវិក្កយបត្រ

លោកអ្នក មិនត្រូវប្រើប្រាស់កម្មវិធី ក្នុងគោលបំណងដូចខាងក្រោម៖

ក). សកម្មភាពខុសច្បាប់ ឬមិនស្របច្បាប់ ឬការក្លែងបន្លំ ឬធ្វើឲ្យនរណាម្នាក់រងគ្រោះ ឬការលើកកម្ពស់សកម្មភាពឧក្រិដ្ឋណាមួយ។

ខ).   សកម្មភាពជាការបង្ខូចកេរ្តិ៍ឈ្មោះ ការរំខានយាយី ឬការគំរាមកំហែង ឬការរំលោភបំពានសិទ្ធិ​ដល់អ្នកដទៃ។ សកម្មភាពនេះ ក៏រួមបញ្ចូលព័ត៌មានទាំងឡាយណា ដែលលោកអ្នក​អាចបន្ថែម ឬបញ្ចូលទៅក្នុងកម្មវិធី។

គ).   ការជ្រៀតចូលរំខាន ដោយមធ្យោបាយ​ណាមួយ ជាមួយបុគ្គល​ដទៃទៀត​ ដែលប្រើប្រាស់​កម្មវិធី និង / ឬ

ឃ). បញ្ចូលមេរោគ ឬសារធាតុគ្រោះថ្នាក់ ឬអ្វីដែលធ្វើអោយខូចប្រយោជន៍ ឬប្រើវា​ដើម្បីភ្ជាប់​ការទំនាក់ទំនង​ទាំងឡាយណា​ដោយគ្មានការយល់ព្រម។

លោកអ្នក មិនត្រូវប្រើកម្មវិធី ក្នុងមធ្យោបាយណាមួយ ដែលអាចធ្វើឱ្យខូចខាត ឬអន់ថយដល់កម្មវិធី សេវាកម្ម ឬប្រព័ន្ធ និងសុវត្ថិភាពរបស់ ធនាគារឯកទេស អ៉ីអន។

ដោយសារសុវត្ថិភាព​នៃកម្មវិធីនេះ​គឺជាផ្នែកដែលមាន​សារៈសំខាន់​ជាងគេ។ លោកអ្នក ​ត្រូវរក្សាទុក​ឧបករណ៍​លោកអ្នក​ឲ្យ​មាន​សុវត្ថិភាព និងត្រូវបិទកម្មវិធី​បន្ទាប់ពី​ប្រើប្រាស់រួច​ឲ្យបានទៀតទាត់។ លោកអ្នកត្រូវ​ប្រាកដថា ព័ត៌មានសុវត្ថិភាព និងព័ត៌មានគណនី និងព័ត៌មានដទៃទៀត ដែលលោកអ្នកផ្តល់ជូន ធនាគារឯកទេស អ៉ីអន តាមរយៈកម្មវិធី ឬមធ្យោបាយផ្សេងៗ គឺគ្រប់គ្រាន់ ត្រឹមត្រូវ ហើយជាព័ត៌មានចុងក្រោយបង្អស់។

៥).​ ទំនាក់ទំនងផ្នែកច្បាប់រវាងលោកអ្នក និងធនាគារឯកទេស អ៉ីអន

ក).   ការផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ ធនាគារឯកទេស អ៉ីអន ប្រើប្រាស់វិធីសាស្រ្តនានា ដើម្បីកំណត់​អត្តសញ្ញាណ​អតិថិជនខ្លួន នៅពេលដែល​គាត់ចុះឈ្មោះ​បង្កើតគណនី​ក្នុងកម្ម​វិធីអ៉ីអនកាតម៉ូបាល។ សូមយល់ថា ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​លោកអ្នក ដើម្បីធានាថា អត្តសញ្ញាណ​លោកអ្នក​មានភាពត្រឹមត្រូវច្រើន។  លោកអ្នក អនុញ្ញាតឲ្យ​អ៉ីអនកាតម៉ូបាល ស្វែងរកព័ត៌មានបន្ថែមណាមួយដោយផ្ទាល់ ឬតាមរយៈភាគីទីបីដែល ធនាគារឯកទេស អ៉ីអន យល់ថាមានភាពចាំបាច់​ក្នុងការផ្ទៀងផ្ទាត់​ចំពោះការចុះឈ្មោះ​បង្កើតគណនី។ តែដោយហេតុថា ដំណើរការផ្ទៀងផ្ទាត់​មានការពិបាក ធនាគារឯកទេស អ៉ីអន មិនអាចកំណត់​អត្តសញ្ញាណ និងមិនធានាលើ​អត្តសញ្ញាណ​របស់លោកអ្នកទេ។

ខ). ដែនកំណត់នៃការទទួលខុសត្រូវ៖ ទោះក្នុងករណីណាក៏ដោយ ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនមេរបស់ ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនបុត្រសម្ព័ន្ធ បុគ្គលិកក្រុមហ៊ុន ឬ ភាគីផ្គត់ផ្គង់​សេវាកម្មឲ្យ ធនាគារឯកទេស អ៉ីអន នឹងមិនទទួលខុសត្រូវ​រាល់ការបាត់បង់​ប្រាក់ចំណេញ ឬផលប៉ះពាល់​ខូចខាត​ពិសេសណាមួយ ដោយចៃដន្យ ឬផលវិបាកនៃការខូចខាតឡើយ ។

គ).  សំណងជំងឺចិត្ត៖ លោកអ្នក យល់ព្រមសងសំណងជំងឺចិត្ត និងមិនបង្កគ្រោះថ្នាក់ដល់​ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនមេរបស់ ធនាគារឯកទេស អ៉ីអន ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង និង បុគ្គលិកក្រុមហ៊ុន ពីការទាមទារ ឬតម្រូវការណាមួយ (រួមទាំងកម្រៃសេវាមេធាវី) ដែលធ្វើឡើង​ដោយខ្លួនឯង ឬដោយភាគីទីបី ដោយសារតែ ឬកើតចេញពី​ការបំពានលើ​ខ្លឹមសារ និងលក្ខខណ្ឌនេះ ឬឯកសារ ដែលពាក់ព័ន្ធ យោងជាមួយ​ខ្លឹមសារ និងលក្ខខណ្ឌ ឬការរំលោភបំពានច្បាប់ ឬរំលោភបំពានសិទ្ធិ​របស់ភាគីទីបី ដែលជា​ប់ទាក់ទងនឹង​ការប្រើប្រាស់សេវាកម្ម ឬផលិតផល ។

ឃ). ការទទួលខុសត្រូវចំពោះការបំពាន៖ ធនាគារ​ឯកទេស អ៉ីអន អាចពិន័យលោកអ្នក ប្រសិនបើលោកអ្នកប្រពឹ្រត្ត ដូចមានពន្យល់ខាងក្រោម៖

    • ប្រើប្រាស់ អ៉ីអនកាតម៉ូបាល ដើម្បីទូទាត់សេវាកម្មផ្លូវភេទ ឬលើសម្ភារៈអាសអាភាស ឬសេវាកម្ម ដែលបំពានច្បាប់ដែលមានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
    • ប្រើប្រាស់ អ៉ីអនកាតម៉ូបាល ដើម្បីទូទាត់គ្រឿងញៀន ឬសារធាតុញៀន ឬសារធាតុក្រោមការត្រួតពិនិត្យផ្សេងទៀត ឬសារធាតុអរម៉ូនជំនួយ ឬថ្នាំដែលត្រូវបាន​ហាមឃាត់​ដោយវេជ្ជបញ្ជា ដែលមានចែង​ក្នុងច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា។
    • ប្រើប្រាស់ អ៉ីអនកាតម៉ូបាល ទូទាត់លើការភ្នាល់ល្បែងស៊ីសង ដោយមិនគិតពីទីតាំង ឬប្រភេទនៃសកម្មភាព​ល្បែងស៊ីសងទាំងនោះ។

លោកអ្នក និង ធនាគារឯកទេស អ៉ីអន យល់ព្រមថា រាល់ការខូចខាតដែល ធនាគារឯកទេស អ៉ីអន បានទទួលរង ដោយសារ​ការប្រព្រឹត្តិ​របស់លោកអ្នក​ដូចបាន​រៀបរាប់ខាងលើ នឹងមានទំហំធំ ទំហំនោះអាចរាប់​បញ្ចូល​រាល់ការពិន័យ (ដោយមិនកំណត់) និងការចំណាយ​ដទៃទៀត ពីប្រតិបត្តិករទូទាត់ និងភាគីផ្គត់ផ្គង់សេវាកម្ម។ ធនាគារឯកទេស អ៉ីអន នឹងពិន័យជាសាច់ប្រាក់​ក្នុងចំនួនណាមួយ ក្នុងករណី​ដែលលោកអ្នក​ពាក់ព័ន្ធនឹង​សកម្មភាព​ប្រព្រឹត្តបែបនេះ ។

ប្រសិនបើលោកអ្នកប្រើ អ៉ីអនកាតម៉ូបាល​ ដោយរំលោភបំពានលើខ្លឹមសារ និងលក្ខខណ្ឌ រួមបញ្ចូល​ប៉ុន្តែមិនកំណត់​ចំពោះចំណុច​ទាំងបី ដែលបានរៀបរាប់​ខាងលើ គណនីលោកអ្នក​នឹងត្រូវបាន​ដាក់កំហិត ឬបញ្ឈប់ភ្លាមៗ។

ដោយមិនកំណត់ត្រឹម​អ្វីដែលបានចែង​ខាងលើ លោកអ្នក​យល់ព្រម​សងសំណង​ដល់ ធនាគារឯកទេស អ៉ីអន លើថ្លៃសេវា ការចំណាយ រួមទាំង​ការពិន័យ​ណាមួយ ឬទាំងអស់ ដែលដាក់ពិន័យ​ដោយប្រតិបត្តិករ​ទូទាត់ និង / ឬ ភាគីផ្គត់ផ្គង់​សេវាកម្ម ដែលបង្កឡើងដោយ​សកម្មភាព​លោកអ្នក។ លោកអ្នក យល់ព្រមថា ប្រសិនបើលោកអ្នក ឬ ធនាគារឯកទេស អ៉ីអន ចាប់ផ្តើមបណ្តឹង​ទៅតុលាការ ឬចាប់ផ្តើមបណ្តឹងទៅ​អាជ្ញាកណ្តាល ដូចមានចែងក្នុង​កថាខណ្ឌនេះ ភាគីដែលឈ្នះ​មានសិទ្ធិ​ទទួលយក​កម្រៃសេវាមេធាវី និងការចំណាយ​ដទៃទៀត ដែលបានចំណាយ​ក្នុងដំណើរការ​នីតិវិធីនេះ បន្ថែមពីលើ​បន្ទុកផ្សេងទៀត ដែលភាគីឈ្នះ ត្រូវមានសិទ្ធិទទួលបាន។

៦).​ ជម្លោះលើការទូទាត់

ក). ការតវ៉ាណាមួយ​ដែលមិនជាប់ទាក់ទងនឹង​សេវាកម្មទូទាត់ ឬមិនជាប់ទាក់ទង​ទៅលើ​ប្រតិបត្តិការ​ជាក់លាក់ណាមួយ (ឧទាហរណ៍ អំពីគុណភាពនៃទំនិញ ឬសេវាកម្ម​ដែលទទួលបាន​ពីអាជីវករ) ត្រូវដោះស្រាយ​ដោយផ្ទាល់​ជាមួយភាគីទីបី​ដែលពាក់ព័ន្ធ (អាជីវករ) ។

ខ).   ធនាគារឯកទេស អ៉ីអន ទទួលយកការតវ៉ា​ដោយហ្មត់ចត់ និងផ្តល់តម្លៃ ដែលលោកអ្នក​ផ្តល់ឲ្យ ក្នុងការជួយ​ពិនិត្យឡើងវិញ នូវវិធីសាស្រ្តដែល ធនាគារឯកទេស អ៉ីអន ដំណើរការ​អាជីវកម្ម​របស់ខ្លួន និងដើម្បីជួយបំពេញ​សេចក្តីត្រូវការ​របស់អតិថិជន។ គោលបំណងចម្បងរបស់ ធនាគារឯកទេស អ៉ីអន គឺដោះស្រាយរាល់ការតវ៉ា​ដែលលោកអ្នកមាន​ឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាពខ្ពស់​តាមដែលអាចធ្វើបាន និងចុងក្រោយ​ធ្វើការចងក្រង​ជាឯកសារ​ក្នុងគោលនយោបាយ​​ដោះស្រាយបណ្តឹង ។

៧). ការប្រឆាំងការសម្អាតប្រាក់ / ហិរញ្ញប្បទានភេរវកម្ម

បណ្តាច្បាប់នានា ដែលជាគោលការណ៍ចេញដោយ ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងរារាំង និងកំណត់ការ​ប្រើប្រាស់​សេវាកម្មហិរញ្ញវត្ថុ ដើម្បីសម្អាតប្រាក់ ឬដើម្បីផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អ្នកកំណត់ច្បាប់​ស្ដង់ដារ​ជាសកលសម្រាប់ AML/CFT គឺស្ថិតនៅក្នុងស្ថាប័ន Financial Action Task Force (FATF) ។

ក្នុងករណី​ណាមួយ ដែលធនាគារឯកទេស អ៉ីអន សង្ស័យថា​ប្រតិបត្តិការ​លោកអ្នក​ណាមួយ រំលោភលើច្បាប់ជាតិ និងអន្តរជាតិ លោកអ្នកបានយល់ព្រមឲ្យ ធនាគារឯកទេស អ៉ីអន ពន្យារពេល បញ្ឈប់ ឬបដិសេធ​មិនដំណើរការ​ប្រតិបត្តិការ ហើយរាយការណ៍​ទៅភាគី​ពាក់ព័ន្ធ។ នៅពេល​ធនាគារឯកទេស អ៉ីអន ស្នើសុំ លោកអ្នក​បានយល់ព្រម​ផ្តល់ព័ត៌មាន​ទាំងអស់ ជូនធនាគារឯកទេស អ៉ីអន ឲ្យបានទាន់​ពេលវេលា​ក្នុងហេតុផលសមរម្យ ដើម្បីគោរពតាមច្បាប់ និងបទបញ្ញត្តិទាំងអស់ ដែលមានជាប់ទាក់ទងនឹង​ការសម្អាតប្រាក់។

៨).  ការបញ្ចប់ ឬលុបចោល អ៉ីអនកាតម៉ូបាល

ប្រសិនបើលោកអ្នកសម្រេចចិត្តបញ្ចប់ការប្រើប្រាស់សេវាកម្មអ៉ីអនកាតម៉ូបាល៖

  • លោកអ្នកត្រូវទំនាក់ទំនង ទៅផ្នែកសេវាកម្មបម្រើអតិថិជន ដើម្បីដាក់សំណើ​បិទគណនី ហើយធ្វើតាម​សេចក្តីណែនាំ ដើម្បីបិទគណនី។
  • លោកអ្នកត្រូវយល់ថា​ការលុបកម្មវិធី អ៉ីអនកាតម៉ូបាល តែមួយមុខ​មិនអាចបញ្ចប់នៃការប្រើប្រាស់ ឬបិទដំណើរការ​សេវាកម្ម អ៉ីអនកាតម៉ូបាល បានទេ។ ប្រសិនបើ​អ្នកលុប​កម្មវិធី​អ៉ីអនកាតម៉ូបាល ចោល​ដោយ​គ្មានផ្តល់ដំណឹង​ជូន ធនាគារឯកទេស អ៉ីអន ដូចបានរៀបរាប់​ខាងលើ គណនី​របស់លោកអ្នក​នៅតែបន្តដំណើរការជាមួយ ធនាគារឯកទេស អ៉ីអន។ បន្ទាប់ពី​អស់សុពលភាព​ក្នុងកំឡុងពេលមួយ ប្រសិនបើ​គណនី​អ៉ីអនកាតម៉ូបាល​លោកអ្នក​នៅតែ​មិនដំណើរការ​នោះគណនី​អ៉ីអនកាតម៉ូបាល​អាចនឹងត្រូវបិទ​ជាបណ្តោះអាសន្ន​ទៅតាមគោលការណ៍របស់ ធនាគារឯកទេស អ៉ីអន។
  • លោកអ្នក នឹងមិនមានសិទ្ធិ​ទទួលការទូទាត់សំណង ឬការខូចខាតណាមួយពី ធនាគារឯកទេស អ៉ីអន ទាក់ទងនឹងការបញ្ចប់ ការចូលប្រើប្រាស់ និងការប្រើប្រាស់ កម្មវិធី​អ៉ីអនកាតម៉ូបាល និង/ឬ សេវាកម្មអ៉ីអនកាតម៉ូបាល។

៩​).   ដំណើរការប្រើប្រាស់ អ៉ីអនកាតម៉ូបាល

របៀបប្រើប្រាស់ គឺចងកាតព្វកិច្ច​រវាងលោកអ្នក ជាមួយនឹង ធនាគារឯកទេស អ៉ីអន។ សម្រាប់របៀប​ប្រើប្រាស់​អ៉ីអនកាតម៉ូបាល លម្អិត សូមពិនិត្យមើល របៀបប្រើប្រាស់ អ៉ីអនកាតម៉ូបាល

១០). ការប្រាក់ និង កម្រៃសេវា

គណនីអ៉ីអនកាតម៉ូបាល គឺប្រើក្រោម​រូបភាព​គណនី​អ៉ីអនកាត។ ដូចនេះ ធនាគារឯកទេស អ៉ីអន មិនយកការប្រាក់​ ឬកម្រៃសេវា​ផ្សេងៗ​ពីលោកអ្នកទេ។​ ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​លោកអ្នក​ប្រើអ៉ីអនកាត​ក្នុងគោលបំណង​ណាមួយ កម្រៃសេវានឹងត្រូវគិត ដូចមានរៀបរាប់​នៅក្នុងកិច្ចព្រមព្រៀង​រវាង ធនាគារឯកទេស អ៉ីអន និងម្ចាស់អ៉ីអនកាត។ ​

១១). ច្បាប់គ្រប់គ្រង

ខ្លឹមសារ និងលក្ខខណ្ឌនេះត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

១២). ការផ្តល់យោបល់ និងចម្ងល់ផ្សេងៗ

ធនាគារឯកទេស អ៉ីអន ធ្វើការប្តេជ្ញាចិត្ត​ដើម្បីថែរក្សា និងការពារ​រាល់ព័ត៌មាន​ដែលប្រមូលបាន និងគ្រប់គ្រងដោយ ធនាគារឯកទេស អ៉ីអន និងរង់ចាំ​ទទួលយក​ការគាំទ្រ​របស់​លោកអ្នក​ជាបន្តបន្ទាប់។ ក្នុងករណីដែល​មានការផ្ដល់យោបល់ ឬ ចម្ងល់ផ្សេងៗ​ទាក់ទងនឹង​ការការពារ​រាល់ព័ត៌មានរបស់លោកអ្នក សូមទាក់ទង​មកកាន់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ៩៨៨​ ៥៥៥

ព័ត៌មានបន្ថែម

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក