គេហទំព័រនេះជាកម្មសិទ្ធិរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារឯកទេស អ៉ីអន”) ក្រោមឈ្មោះដូម៉ែន www.aeon.com.kh ។ រាល់ការប្រើប្រាស់ព័ត៌មាន និងទិន្នន័យផ្សេងៗដែលស្ថិតនៅលើគេហទំព័រនេះត្រូវបានកំណត់ដោយ “ខ្លឹមសារនៃការប្រើប្រាស់ និងគោលការណ៍ភាពឯកជនភាព” នៃគេហទំព័រនេះ។
គេហទំព័ររបស់ ធនាគារឯកទេស អ៉ីអន (ហៅកាត់ថា “គេហទំព័រ”) អាចនឹងមានតំណភ្ជាប់ ទៅកាន់គេហទំព័រដទៃផ្សេងទៀតដែលជាកម្មសិទ្ធិរបស់តតិយជនដោយប្រការណាមួយ។ លោកអ្នកទទួលស្គាល់ថា ធនាគារឯកទេស អ៉ីអន មិនបានយល់ព្រម ឬអនុម័តទៅលើគេហទំព័ររបស់តតិយជន ឬព័ត៌មាន និងទិន្នន័យផ្សេងៗដែលស្ថិតនៅលើគេហទំព័រទាំងនោះ។ រាល់ការផ្តល់ជូន និងសេចក្តីលម្អិតនានាដែលពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មដែលស្ថិតនៅលើគេហទំព័ររបស់តតិយជនទាំងនោះ គឺជាទំនួលខុសត្រូវទាំងស្រុងរបស់តតិយជនទាំងនោះ។
គេហទំព័រនេះរក្សាសិទ្ធិដោយ ធនាគារឯកទេស អ៉ីអន។ ដូច្នេះហើយព័ត៌មាន និងទិន្នន័យទាំងអស់ដែលស្ថិតនៅលើគេហទំព័រនេះ នឹងមិនត្រូវបានចម្លងតាម ឬកែសម្រួល ឬបញ្ចូលទៅលើគេហទំព័ររបស់តតិយជន ឬតភ្ជាប់ទៅកាន់គេហទំព័រផ្សេងៗ ឬប្រើប្រាស់ជាសាធារណៈ ឬចែកចាយ ឬផ្ទេរក្នុងរូបភាពណាមួយ ដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពី ធនាគារឯកទេស អ៉ីអន ឡើយ។