នៅពេលអតិថិជនអាចរស់នៅក្នុងសង្គមដែលមានភាពស្រស់ត្រកាលជាងមុន និងទទួលបានសុភមង្គលតាមបែបផែនរៀងៗខ្លួន។ វាហាក់ដូចជាពួកគេទទួលបាននូវការបំពេញចិត្ត និងពោរពេញទៅដោយស្នាមញញឹម។
នៅពេលដែលល្បឿននៃការផ្លាស់ប្តូរកើនឡើងជាមួយនឹងបញ្ហាដែលប្រទាក់ក្រឡាគ្នា អនាគតកាន់តែមិនអាចទាយទុកជាមុនបាន។
ប្រហែលជាអាចមានរឿងគួរឱ្យភ្ញាក់ផ្អើល ឬរបកគំហើញល្អៗជាច្រើន ប៉ុន្តែរឿងដែលកាន់តែស្មុគស្មាញ និងគួរឱ្យខ្លាចក៏អាចកាន់តែធ្ងន់ធ្ងរឡើងផងដែរ។
ភាពជឿនលឿននៃបច្ចេកវិទ្យាពង្រីកសក្ដានុពលរបស់មនុស្ស។ អតិថិជននឹងស្វែងរកការបំពេញចិត្តដែលចេញពីខាងក្នុងដូចជា ឯកត្តភាព ការយល់ចិត្ត និងការជឿទុកចិត្ត។
យើងស្រម៉ៃទៅអនាគតដែលអ៉ីអនគ្រុបចង់សម្រេចបានដោយឈរលើទស្សនៈវិស័យ របស់អតិថិជន។
អនាគតកាលដែលអតិថិជនរបស់យើងអាចរស់នៅក្នុងសង្គមដែលមានភាពស្រស់ត្រកាលជាងមុន
ការរស់នៅជាមួយនឹងភាពងាយស្រួល ផាសុកភាព និងរំភើបជាងមុន។ ដោះស្រាយនូវការព្រួយបារម្ភអំពីបញ្ហាបរិស្ថាន ភាពខុសគ្នា និងទិដ្ឋភាពអវិជ្ជមានផ្សេងៗទៀត ដែលបង្កឡើងដោយការអភិវឌ្ឍនៃសង្គម។ យើងប្រាថ្នាថានឹងសម្រេចឲ្យបាននូវរឿងទាំងអស់នេះដើម្បីទទួលបានអនាគតកាល ដែលអតិថិជនរបស់យើងអាចរស់នៅក្នុងសង្គមដែលមានភាពស្រស់ត្រកាលជាងមុន។
អនាគតកាលដែលអតិថិជនរបស់យើងអាចរស់នៅក្នុងភាពសុខដុម តាមបែបផែនរៀងៗខ្លួន
ធ្វើឲ្យអតិថិជនអាចស្វែងយល់ពីសក្តានុពលរបស់ពួកគេ និងទទួលបាននូវការអភិវឌ្ឍខ្លួន ដើម្បីអាចបង្ហាញនូវបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់ពួកគេ។ ធ្វើឲ្យពួកគេអាចរកឃើញនូវទីកន្លែងដែលសាកសមសម្រាប់ពួកគេ ជាមួយដៃគូ ដែលអាចយល់ចិត្តគ្នា និងជឿជាក់គ្នាទៅវិញទៅមក។ យើងប្រាថ្នាថានឹងសម្រេចឲ្យបាននូវ រឿងនេះដើម្បីបានអនាគតកាលដែលអតិថិជនរបស់យើងអាចទទួលបាននូវសុភមង្គលរបស់ពួកគេ។
អនាគតកាលដែលអតិថិជនរបស់យើងទទួលបានការបំពេញនូវតម្រូវការនិងពោរពេញទៅដោយស្នាមញញឹម
ការវិវត្តនៃសង្គម និងសុភមង្គលរបស់បុគ្គលម្នាក់ៗពេលខ្លះអាចមិនស៊ីសង្វាក់គ្នា។ ការធ្វើឲ្យមានតុល្យភាពរវាងរបស់ទាំងពីរនេះនឹងអាចធ្វើឲ្យអតិថិជនរបស់យើងសប្បាយចិត្ត និងមាននូវស្នាមញញឹមលើទឹកមុខរបស់ពួកគេ។ យើងរំពឹងថានឹងទទួលបាននូវអនាគតកាលដែលមានស្នាមញញឹមរីកសាយភាយគ្រប់ទិសទី។
ជាគ្រុបដែលដឹកនាំឲ្យមានការសហបង្កើត ការរស់នៅដែលមានគុណភាពដល់បុគ្គលនីមួយៗ ក៏ដូចជាសង្គមទាំងមូល
យើងរំពឹងថានឹងក្លាយជាគ្រុបមួយដែលបង្កើតនូវជីវភាពរស់នៅនាពេលអនាគតពោរពេញទៅដោយស្នាមញញឹមទាំងអតិថិជន និងមិត្តរួមការងារ ដែលពួកគាត់ជាអ្នករួមចំណែកក្នុងចក្ខុវិស័យរបស់យើង។
យើងរំពឹងថានឹងក្លាយជាគ្រុបដែលនាំមុខគេ ក្នុងការពង្រឹងសង្គម នៃការរស់នៅរបស់មនុស្សម្នាក់ៗឲ្យមានភាពប្រសើរឡើងតាមរយៈការធ្វើនវានុវត្តន៍និងការសហការរបស់យើង។
យើងនឹងវិវត្តទំនិញនិងសេវាកម្មរបស់យើងដោយប្រកាន់នូវពាក្យគន្លឹះ “ការផ្សាភ្ជាប់” ដើម្បីផ្តល់នូវគុណតម្លៃដែលមិនធ្លាប់មានពីមុនមក។
យើងនឹងផ្តល់នូវគុណតម្លៃថ្មីៗដោយការដើរតួនាទីចំនួន៤នេះ។ នេះហើយជាការប្រកួតប្រជែងរបស់យើង។
ភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងមនុស្សគ្រប់គ្នា
យើងនឹងពង្រឹងទំនាក់ទំនងតាមរយៈតំណនានា មុន និងក្រោយការផ្តល់នូវផលិតផល និងសេវាកម្មរបស់យើង។ ហើយយើងនឹងខិតចូលទៅក្នុងជីវភាពរស់នៅដោយលក្ខណៈស៊ីជម្រៅដើម្បីស្វែងយល់ពីអារម្មណ៍និងការឆ្លើយតបរបស់អតិថិជន។ យើងនឹងផ្តល់នូវគុណតម្លៃដែលអតិថិជនរបស់យើងចង់បាន ដូច្នេះពួកគេនឹងអាចយល់ដឹងពីសក្តានុពលរបស់ពួកគេ បង្ហាញពីឯកត្តភាព និងរីករាយជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។
ភ្ជាប់ទំនាក់ទំនងបុគ្គលនិងបុគ្គល
យើងនឹងពឹងផ្អែកទៅលើចំណូលចិត្ត និងគុណតម្លៃនៃបុគ្គលនីមួយៗជាមធ្យោបាយ ក្នុងការផ្សាភ្ជាប់រវាងអតិថិជនរបស់យើង។ យើងនឹងផ្តល់ឲ្យអតិថិជនរបស់យើងនូវឱកាស ពេលវេលានិងទីកន្លែងសម្រាប់ចែករំលែកនូវសេចក្តីសុខ និងភាពសប្បាយរីករាយ ជាមួយនឹងអ្នកដែលពួកគេអាចជឿជាក់ និងយល់ចិត្ត ដោយមិនគិតគំលាតជំនាន់ និងចំងាយ។
ភ្ជាប់ទំនាក់ទំនងរវាងមនុស្សទៅនឹងសង្គម
យើងនឹងបំពេញនូវតម្រូវការអតិថិជនដោយការភ្ជាប់ពួកគេទៅនឹងមជ្ឈដ្ឋានជុំវិញឬធ្វើឲ្យពួកគេអាចបង្កភាពវិជ្ជមានរវាងគ្នា។ យើងនឹងផ្តល់ឱកាស ក៏ដូចជាមធ្យោបាយសម្រាប់ឲ្យពួកគេប្រើប្រាស់នូវឯកត្តភាព និងលទ្ធភាពរបស់ពួកគេ ដើម្បីទទួលបាននូវបទពិសោធសប្បាយរីករាយដែលជាចំណែកនៃសង្គម។
ពង្រីកវិសាលភាពនៃទំនាក់ទំនងនានា
យើងនឹងពង្រីកនូវវិសាលភាពនៃទំនាក់ទំនង ពីអ្នករស់នៅក្នុងមូលដ្ឋានជាមួយគ្នា ទៅអ្នកនៅក្នុងតំបន់ ហើយនិងទៅកាន់ពិភពលោក ហើយអាចឲ្យពួកគេស្រម៉ៃឃើញពីភាពចម្រុងចម្រើននៃសង្គមទាំងមូល តាមរយៈជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យើងនឹងប្រឹងប្រែងជាមួយនឹងអតិថិជនក្នុងការបង្កើតនូវជីវភាពរស់នៅដែលពោរពេញទៅដោយភាពសប្បាយរីករាយក្នុងសង្គមដែលស្រស់ត្រកាលជាងមុន។
ឥរិយាបថ និងការប្តេជ្ញាដែលយើងគោរពឲ្យតម្លៃ
ដើម្បីសម្រេចនូវចក្ខុវិស័យរបស់យើងក្នុងនាមជាក្រុមសាជីវកម្ម ដែលប្តេជ្ញាចំពោះស្មារតីប្រកបដោយភាពឆ្នៃប្រឌិតមិនសាបសូន្យ យើងនឹងចែករំលែកនូវឥរិយាបថចំនួន៣និង ការប្តេជ្ញាចំនួន១ដែលយើងគោរពឲ្យតម្លៃក្នុងការបង្កើតនូវជីវភាពរស់នៅក្នុងអនាគតដែល ពោរពេញដោយស្នាមញញឹម ដូចខាងក្រោម៖
ឥរិយាបថទាំង៣
ប្រព្រឹត្តទៅតាមដំណើរធម្មជាតិ និងដើរតាមក្តីស្រម៉ៃ
ដោយយកទស្សនៈរបស់អតិថិជនយើងជាស្នូល យើងនឹងប្រកាន់ខ្ជាប់នូវសេចក្តីប្រាថ្នារបស់យើង សម្តែងពីគំនិតរបស់យើង និងសកម្មបំផុត។ ការច្នៃប្រឌិតរបស់យើងនឹងត្រូវបានជំរុញដោយការសន្ទនានិងកិច្ចសហការដែលចេញពីគំនិត ផ្តួចផ្តើមរបស់យើង។
នៅតែបន្តរៀនសូត្រដើម្បីបង្កើតនូវគុណតម្លៃថ្មីៗ
បន្តសិក្សាគឺជាឧបករណ៍សម្រាប់ពង្រីកសក្តានុពលនៃសកម្មភាពរបស់យើង។ តាមរយៈការអនុវត្ត យើងនឹងប្រមូលផ្តុំនូវគតិបណ្ឌិតធ្វើឲ្យជំនាញវិជ្ជាជីវៈរបស់យើងកាន់តែប្រសើរ និងបង្កើតគុណតម្លៃថ្មីៗមិនឈប់ឈរ។
បង្កើត ថែរក្សាទំនាក់ទំនង និងរួមសហការគ្នា
យើងនឹងជំនះទៅលើដែនកំណត់រវាងក្រុមសាជីវកម្ម គ្រុប និងស្ថាប័ននានា ដូចនេះយើងអាចបង្កើតនិងថែរក្សាទំនាក់ទំនងចម្រុះ។ ទំនាក់ទំនងទាំងនេះនឹងពន្លឿនវដ្តនៃការសិក្សារួម និងឲ្យតម្លៃទៅលើការបង្កើត ដូច្នេះយើងអាចរួមគ្នាបង្កើតជីវភាពរស់នៅនាពេលអនាគត។
ការប្តេជ្ញា
តែងតែសម្តែងនូវភាពសុចរិត និងទៀងត្រង់
ភាពសុចរិត និងទៀងត្រង់អាចឲ្យមនុស្សជឿជាក់លើសកម្មភាពរបស់យើងនិងយល់ពីសេចក្តីប្រាថ្នារបស់យើង។ ការយល់របស់អតិថិជន និង សម្ព័ន្ធមិត្តគឺជាចំនុចចាប់ផ្តើមនៃការរួមគ្នាបង្កើត។ ដំណើរទៅមុខ យើងនឹងគោរពការសន្យារបស់យើងដើម្បីសំដែងនូវភាពសុចរិតនិងទៀងត្រង់។
គិតស្រមៃ បង្កើតវាឲ្យចេញជារូបរាង
អនាគតកាលដែលពោរពេញទៅដោយស្នាមញញឹមស្រស់បំព្រង ។