Don’t know which product for is made for you?

ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​ការដាក់ពាក្យ​ស្នើសុំ​ទុកជាមុន​តាមរយៈ​គេហទំព័រ

សេចក្តីផ្តើម:

នេះ​ជា​ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​ការដាក់ពាក្យ​ស្នើសុំ​ទុកជាមុន​តាមរយៈ​គេហទំព័រ​របស់ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី។

សូម​លោកអ្នក​ធ្វើការអាន​ដោយ​ប្រុងប្រយ័ត្ន​មុននឹង​លោកអ្នក​ធ្វើការដាក់ពាក្យ​ស្នើសុំ។ នៅពេល​ដែល​លោកអ្នក ចុច​លើពាក្យ “យល់ព្រម” ទៅលើ ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ មាន​ន័យថា លោកអ្នក​បាន​យល់ព្រម និង​អនុវត្ត​តាម​ខ្លឹមសារ និង​លក្ខខណ្ឌ​នៃការដាក់ពាក្យ​ស្នើសុំ​ទុកជាមុន​តាមរយៈ​គេហទំព័រ​របស់ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី។ ប្រសិនបើ​លោកអ្នក​មិនយល់ ឬ មិនច្បាស់លាស់​អំពី​ចំណុច​ណាមួយ​នៃ ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី ដើម្បី​សុំ​សេចក្តី​បញ្ជាក់ និង​ព័ត៌មាន​បន្ថែម តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៨៨ ៥៥៥ ។

ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី សូម​រក្សា​សិទ្ធិ​ក្នុងការកែប្រែ​ខ្លឹមសារ និង​លក្ខខណ្ឌ​ទាំងនេះ​គ្រប់ពេល ដោយ​បញ្ចូល​ខ្លឹមសារ និង​លក្ខខណ្ឌ​នៅលើ​គេហទំព័រ​របស់ ធនាគារឯកទេស អុីអន​ (ខេមបូឌា) ភីអិលស៊ី ដោយ​មិនចាំបាច់​ជូន​ដំណឹង​ជាមុន។ លោកអ្នក​បានយល់ព្រមថា នឹង​ពិនិត្យ​នូវ​រាល់​ខ្លឹមសារ និង​លក្ខខណ្ឌ​ដែលមាន​ចែងជា​ទៀងទាត់ ហើយ​លោកអ្នក​ព្រម​​ទទួល​យក​ការកែប្រែ​ខ្លឹមសារ និង​លក្ខខណ្ឌ​នានា​ប្រសិនបើ​មាន។

បុគ្គល​ដែល​បញ្ជាក់​នៅក្នុង “ព័ត៌មាន​អ្នកស្នើសុំ” (តទៅ​នេះ​ហៅថា “អ្នកស្នើសុំ”)​ និង ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី (តទៅនេះ​ហៅថា “អ្នកទទួលពាក្យ”) បាន​ព្រមព្រៀង​គ្នា​ដូច​ខាងក្រោម៖

  1. អ្នកស្នើសុំ យល់ព្រមឲ្យ អ្នកទទួលពាក្យ​ ប្រមូល​ព័ត៌មាន​ដែល​មាន​នៅក្នុង​ពាក្យស្នើសុំ​ទុកជាមុន​នេះ និង​ព័ត៌មាន​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ​នេះ ដើម្បី​ធ្វើការវិនិច្ឆ័យ។ អ្នកស្នើសុំ​ក៏យល់ព្រម​ផងដែរ​ក្នុងការបើកចំហរ​ព័ត៌មាន​ទាំងនេះ ទៅ​ឲ្យ​តតិយជន សម្រាប់​គោលបំណង​ដូចមានចែង​ក្នុង​ប្រការ ៨ នៃ​ប្រកាស​ស្តីពី​ការចែករំលែក​ព័ត៌មាន​ឥណទាន។ អ្នកស្នើសុំ​យល់ថា អ្នកផ្តល់សេវា​ប្រព័ន្ធ​ចែករំលែក ព័ត៌មាន​ឥណទាន និង​អ្នកទទួលពាក្យ នឹង​ទទួល​ខុសត្រូវ​លើការប្រមូល ការដាក់ឲ្យ​ដំណើរការ និង​ផ្សព្វផ្សាយ​ទិន្នន័យ។ អ្នកស្នើសុំ មាន​សិទ្ធិ​ទទួល​ព័ត៌មាន និង​ទិន្នន័យ​របស់​ខ្លួន និង​មាន​សិទ្ធិ​តវ៉ា ដើម្បី​ស្នើសុំ ឬ កែតម្រូវ ឬ លុបចោល​ទិន្នន័យ​ទាំងនោះ ប្រសិន​បើ​មាន​ហេតុផល​គ្រប់គ្រាន់​ស្របតាម​នីតិវិធី​ដូច​ដែល​មានចែង​ក្នុង​ប្រកាស​ស្តីពី ការចែក​ព័ត៌មាន​ឥណទាន និង/ឬ ក្រមប្រតិបត្តិ។ អ្នកទទួលពាក្យ អាច​ប្រើប្រាស់​ព័ត៌មាន​ដែល​ផ្តល់​នៅក្នុង​ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ជា​ទិន្នន័យ​សម្រាប់​ផ្តល់​សេវាកម្ម និង​ផលិតផល​ដូចជា សេវា​ឥណទាន សេវា​បង់រំលស់ ប័ណ្ណ​ឥណទាន ការទូទាត់​បំណុល និង​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​នាពេល​អនាគត។ ហេតុដូច្នេះ អ្នកស្នើសុំ​មិនត្រូវ​ធ្វើការកែប្រែ​ចំពោះ​ការយល់ព្រម​របស់​ខ្លួន ទោះក្នុង​ករណី​ណា​ក៏ដោយ និង​មិន​ធ្វើការទាមទារ​សំណង​ការខូចខាត ពី​អ្នកទទួលពាក្យ ឬ ពី​បុគ្គល ឬ ពី​នីតិបុគ្គល​ដែល​បាន​ទទួល​ព័ត៌មាន​នោះទេ។ អ្នកស្នើសុំ ត្រូវតែ​ជូន​ដំណឹងទៅ​អ្នកទទួលពាក្យ ជា​បន្ទាន់ ប្រសិនបើ​មាន​ការផ្លាស់ប្តូរ​នូវ​ព័ត៌មាន​ទាំងនោះ។​
  2. អ្នកស្នើសុំ​យល់ព្រម​ឲ្យ ភ្នាក់ងារ​ឥណទាន​របស់ អ្នកទទួលពាក្យ ធ្វើការទំនាក់ទំនង​ត្រឡប់​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៃ​ភាគី​ទាំងសងខាង ដើម្បី​សួរ​បញ្ជាក់​ព័ត៌មាន និង​ប្រមូល​ព័ត៌មាន​បន្ថែម​ផ្សេងៗ​ដែល​តម្រូវពី ភាគី​អ្នកទទួលពាក្យ ដើម្បី​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់ ក្នុង​ការវិនិច្ឆ័យ និង​អនុម័ត ឥណទាន។
  3. ការដាក់ពាក្យ​ស្នើសុំ​ទុកជាមុន​នេះ គ្រាន់តែ​ជា​មូលដ្ឋាន​បឋម​ក្នុង​ការវិនិច្ឆ័យ ដើម្បី​ឈាន​ដល់​ការអនុម័ត​ឥណទាន​តែប៉ុណ្ណោះ។ ដូច្នេះ អ្នកទទួលពាក្យ សូម​រក្សា​សិទ្ធិ​ក្នុង​ការបដិសេធ​មិនធ្វើការទំនាក់ទំនង​ត្រឡប់ ឬ បន្ត​ការងារ​នៃ​ការវិនិច្ឆ័យ ប្រសិនបើ​យល់ថា​លក្ខខណ្ឌ​មិន​សមស្រប ដោយ​មិន​ចាំបាច់​ជូន​ដំណឹង និង​ប្រគល់​ឯកសារ​ដែល​ទាក់ទង​នឹង​ឥណទាន ទៅឲ្យ​អ្នកស្នើសុំវិញ​ឡើយ។
  4. អ្នកស្នើសុំ អាច​ធ្វើការ​សម្រេច​ចិត្ត​មិន​បន្ត​ការដាក់ពាក្យ​ជា​ផ្លួវការ ​ដោយ​ធ្វើការ​ផ្តល់ដំណឹង​នៅពេល​ដែល ភ្នាក់ងារ​របស់ អ្នកទទួលពាក្យ ធ្វើការទំនាក់ទំនង​ទៅ។ ប៉ុន្តែ អ្នកស្នើសុំ មិនអាច​ទាមទារ​ឲ្យ អ្នកទទួលពាក្យ លុបចោល​នូវ​ព័ត៌មាន​ដែល​បាន​ផ្តល់​តាមរយៈ​គេហទំព័រ​រួច​នោះទេ។
  5. ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​ការដាក់ពាក្យ​ស្នើសុំ​ទុកជាមុន​តាមរយៈ​គេហទំព័រ​នេះ មិនមែន​ជាខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​ការដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ទេ។ ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​ការដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ នឹង​ផ្តល់​ជូន​នៅពេល​ដែល អ្នកស្នើសុំ​យល់ព្រម​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ។
  6. ដែន​កំណត់​នៃ​ការ​ទទួល​ខុសត្រូវ៖ ក្នុង​ករណី​ណា​ក៏ដោយ អ្នកទទួលពាក្យ ក្រុមហ៊ុន​ជា​អាណាព្យាបាល ក្រុមហ៊ុន​បុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិក​ក្រុមហ៊ុន ឬ ភាគី​ផ្គត់ផ្គង់​សេវាកម្ម​ឲ្យ អ្នកទទួលពាក្យ មិន​ទទួល​ខុស​ត្រូវ រាល់​ការបាត់បង់​ប្រាក់​ចំណេញ ឬ ផល​ប៉ះពាល់​ខូចខាត​ពិសេស​ណាមួយ ដោយ​ចៃដន្យ ឬ ផលវិបាក​នៃ​ការខូចខាត​ដែល​កើត​មាន​ឡើង​ទៅលើ​អ្នកស្នើសុំ ដែល​មិន​ស្ថិត​នៅ​ក្រោម​ទំនាក់ទំនង ឬ សមត្ថកិច្ច​របស់​យើងខ្ញុំ​ឡើយ។
  7. សំណង​ជំងឺចិត្ត៖ អ្នកស្នើសុំ យល់ព្រម​សងសំណង​ជំងឺចិត្ត និង មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកទទួលពាក្យ ក្រុមហ៊ុន​អាណាព្យាបាល ក្រុមហ៊ុន​បុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិក​ក្រុមហ៊ុន ពី​ការទាមទារ ឬ តម្រូវការ​ណាមួយ (រួមទាំង​កំរៃ​សេវា​មេធាវី) ដែល​ធ្វើឡើង​ដោយ​ខ្លួនឯង តាមរយៈ​ការបំពាន​លើ​ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ។
  8. ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ត្រូវ​ចង​កាតព្វកិច្ច និង​ធានា ជា​ប្រយោជន៍​រវាង អ្នកស្នើសុំ និង​អ្នកទទួលពាក្យ ហើយ​និង​ទាយាទ អ្នកតំណាង សិទ្ធិវ័ន្ត និង​សន្តតិជន​របស់​ពួកគេ​រៀងៗ​ខ្លួន។
  9. បញ្ញតិ្ត​នៃ​ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ មាន​លក្ខណៈ​ដាច់​ដោយឡែក​ពីគ្នា។ ប្រសិនបើ​បញ្ញត្តិ​ណាមួយ​នៃ​ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ក្លាយជា​មោឃៈ ខុស​ច្បាប់ ឬ មិន​ដាក់ឲ្យ​អនុវត្ត​បាន បញ្ញត្តិ​ផ្សេងទៀត​​នៃ ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ នៅតែ​មាន​សុពលភាព ស្រប​ច្បាប់ និង​អាច​ដាក់ឲ្យ​អនុវត្ត​បាន​ស្រប​តាម​ច្បាប់។
  10. ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ត្រូវ​ស្ថិត​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​វិវាទ​ដែល​កើតឡើង ឬ ទាក់ទង​នឹង​ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ ត្រូវ​ដោះស្រាយ​ដោយ​ការស្រុះស្រួល​គ្នា​រវាង​គូភាគី។ ប្រសិនបើ​វិវាទ​មិនអាច​ដោះស្រាយ​ក្នុង​រយៈពេល ១ខែទេ ភាគី​នៃ​ខ្លឹមសារ និង​លក្ខខណ្ឌ​នេះ អាច​បញ្ជូន​វិវាទ​នោះ​ទៅ​តុលាការ​ដែល​មាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។