ការបរិច្ចាគកុំព្យូទ័រ ដើម្បីជំរុញការសិក្សាសម្រាប់កុមារកម្ពុជានៅខេត្តកំពង់ធំ
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី តំណាងដោយ លោកអគ្គនាយក Tomohiro Usami បានឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រចំនួន ១០០គ្រឿង ដែល ៥ គ្រឿងដល់សាលារៀននៅខេត្តស្ទឹងត្រែង និង ៩៥គ្រឿង ជូនដល់គ្រឹះស្ថានអប់រំ និងការិយាអប់រំស្រុក សរុបចំនួន៨៩ស្ថាប័ន ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ តាមរយៈអង្គការរក្សាកុមារ។ កម្មវិធីប្រគល់ម៉ាស៊ីនកុំព្យូទ័រនេះ ប្រព្រឹត្តិទៅនៅសាលាស្រុកសន្ទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លី ស៊ីដេត អគ្គបេឡា ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងចូលរួមជាគណអធិបតីដោយអភិបាលនៃគណៈអភិបាលស្រុកសន្ទុក និងអ្នកគ្រប់គ្រងទូទៅរបស់ អង្គការរក្សាកុមារ ព្រមជាមួយនឹងវត្តមាន លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ទៀត។
ធនាគារឯកទេស អ៊ីអន សង្ឃឹមយ៉ាងមុតមាំថាការបរិច្ចាគសម្ភារៈបច្ចេកវិទ្យាដែលបានប្រើប្រាស់រួចនេះ នឹងរួមចំណែកជួយកាត់បន្ថយគម្លាត និងវិសមភាពក្នុងការបែងចែកឧបករណ៍ ឌីជីថល ដែលបានរារាំងសិស្សានុសិស្សដែលមានទេពកោសល្យនៅក្នុងតំបន់ខ្វះខាត ក្នុងការទទួលបានការអប់រំ និងការងារពីចម្ងាយ។ ស្របតាមគោលនយោបាយគាំទ្របរិស្ថានរបស់ធនាគារ សកម្មភាពនេះជួយពង្រីកអាយុកាលឧបករណ៍ និងកាត់បន្ថយសំណល់អេឡិចត្រូនិក ដើម្បីនិរន្តរភាពបរិស្ថាន។


























