Don’t know which product for is made for you?

ព័ត៌មាន

Together Actions for SDGs

កាលបរិច្ឆេទ: 18 ខែ​វិច្ឆិកា 2023

កាលពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានចូលរួមធ្វើការឧបត្ថម្ភក្នុងព្រឹត្តិការណ៍ “Together Actions for SDGs” ដែលរៀបចំរួមគ្នាដោយ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី និងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹង និងលើកកម្ពស់សកម្មភាពឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅ ផ្សារទំនើប អ៉ីអនម៉ល សែនសុខ ស៊ីធី។ ព្រឹត្តិការណ៍នេះបានបង្ហាញពីសកម្មភាពផ្សេងៗ ដូចជាការពិភាក្សាជាក្រុមដោយមានការចូលរួមពីវាគ្មិនសំខាន់ៗពីរដ្ឋាភិបាល តំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា ក្រុមហ៊ុនឯកជន និងស្ថាប័នអប់រំ។ តាមរយៈភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការទាំងពីរឆ្ពោះទៅរក SDGs ។
កិច្ចសហការនេះមានគោលបំណងបង្កើតវេទិកាមួយសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍ដើម្បីរួមគ្នា និងចូលរួមក្នុងសកម្មភាពដែលរួមចំណែកដល់ការសម្រេចបាននូវ SDGs ដែលនាំទៅរកអនាគតប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

៥ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកម្មវិធី “តោះចូលរួមសកម្មភាពដើម្បី អេស ឌីជី”៖
ប្រធានបទទី១ : បរិស្ថាន
ប្រធានបទទី២ : បច្ចេកវិទ្យា ហិរញ្ញវត្ថុ
ប្រធានបទទី៣ : សុវត្ថិភាពចំណីអារហារ
ប្រធានបទទី៤ : បញ្ហាកកស្ទះចរាចរ
ប្រធានបទទី៥ : ពង្រឹងអំណាចស្ត្រី