បុគ្គលិកធនាគារឯកទេស អ៉ីអន ចូលរួមបរិច្ចាគ
កាលបរិច្ឆេទ: 10 ខែវិច្ឆិកា 2024
បុគ្គលិករបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានចូលរួមបរិច្ចាគសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗទៀត ដល់សិស្សានុសិស្ស និងក្រុមគ្រួសារ នៅខេត្តមណ្ឌលគិរី។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារឯកទេស អ៊ីអន បានសហការជាមួយ អេសភី ប៊ីលឌីង មេនេចម៉ិន ក្នុងគោលដៅបរិច្ចាគសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗទៀត ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាប៊ូរ៉ាង ដែលស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី និងក្រុមគ្រួសាររបស់ពួកគេ។
តាមរយៈការបរិច្ចាគនេះ យើងសង្ឃឹមថានឹងអាចជួយពង្រឹងឱកាសសិក្សារៀនសូត្រដល់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាផ្តល់ស្នាមញញឹមដល់ពួកគេ និងក្រុមគ្រួសារ។ កិច្ចសហការនេះ ជាសកម្មភាពមួយដើម្បីបណ្តុះនូវវប្បធម៏ចែករំលែកផងដែរ។
Employee of AEON Specialized Bank (Cambodia) Plc. Donated Educational Materials and Second-Hand Supplies to Students and Their Families in Mondulkiri province.




