ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ១០ ដុល្លារ លើការទូទាត់តាមរយៈអនឡាញជាមួយអ៉ីអនកាត
កាលបរិច្ឆេទ: 11 ខែតុលា 2021 -
31 ខែធ្នូ 2021

រយៈពេលប្រូម៉ូសិន៖ | ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ |
កម្មវិធីផ្តល់ជូន៖ | - ទទួលបាននូវទឹកប្រាក់ត្រឡប់មកវិញបន្ថែមរហូតដល់ ១០ ដុល្លារជារៀងរាល់ខែ
- រាល់ការចំណាយចាប់ពី ១០ ដុល្លារឡើងទៅក្នុងមួយប្រតិបត្តិការ
|
លក្ខខណ្ឌទទួលបាន៖ | លោកអ្នកនឹងទទួលបាននូវទឹកប្រាក់ត្រឡប់មកវិញបន្ថែមរហូតដល់ ១០ ដុល្លារ ជារៀងរាល់ខែសម្រាប់ការទិញទំនិញតាមអនឡាញនៅលើកម្មវិធី និងគេហទំព័រល្បីៗរួមមាន AliExpress, Taobao, Lazada, iTunes និងNetflix ដោយធ្វើការទូទាត់តាមរយៈអនឡាញជាមួយអ៉ីអនកាត។ ការផ្ដល់ជូននេះចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ លក្ខខណ្ឌ៖ - រាល់ការចំណាយចាប់ពី ១០ ដុល្លារឡើងទៅ នៅក្នុងកម្មវិធីឬ គេហទំព័រខាងលើក្នុងមួយប្រតិបត្តិការនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១.៥% នៃការចំណាយសរុបប្រចាំខែ។
- ផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញជាអតិបរមាចំនួន ១០ ដុល្លារ សម្រាប់អតិថិជនម្នាក់ក្នុងមួយខែតែប៉ុណ្ណោះ។
- ទឹកប្រាក់ដែលផ្តល់ជូននេះនឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់ម្ចាស់អ៉ីអនកាតក្នុងអំឡុងពេល ១០ ថ្ងៃនៃថ្ងៃធ្វើការនៅខែបន្ទាប់។
- កម្មវិធីនេះនឹងផ្តល់ជូនសម្រាប់តែការបញ្ជាទិញ ដោយធ្វើការទូទាត់ទឹកប្រាក់តាមរយៈអនឡាញជាមួយអ៉ីអនកាតតែប៉ុណ្ណោះ។
- ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមរក្សាសិទ្ធិដើម្បីធ្វើការកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
|
អតិថិជនដែលមានសិទ្ធិចូលរួម៖ | ម្ចាស់អ៉ីអនកាតទាំងអស់ |
បញ្ញត្តិនិងលក្ខខណ្ឌ៖ | សូមចុចទីនេះ |