តើប័ណ្ណឥណទានអ៉ីអនគឺជាអ្វី?
កាលបរិច្ឆេទ: 8 ខែធ្នូ 2016
ប័ណ្ណឥណទានអ៉ីអនគឺជាប័ណ្ណឥណទានដែលប្រើប្រាស់ប្រភេទ VISA ដែលអាចអោយអតិថិជនអាចប្រើប្រាស់មុនហើយធ្វើការទូទាត់តាមក្រោយ។ ប័ណ្ណឥណទានអ៉ីអនអាចប្រើប្រាស់បានទូទាំងសកលលោកសម្រាប់ការទិញទំនិញ និងសេវាកម្មនៅតាមហាងដៃគូសហការរបស់អ៉ីអន រឺអាចដកជាសាច់ប្រាក់បានតាមរយះអេធីអឹម។ សម្រាប់ការដាក់ពាក្យស្នើសុំប័ណ្ណឥណទានអ៉ីអន មិនតម្រូវអោយមានការបើកគណនី រឺតម្កល់សាច់ប្រាក់។