Don’t know which product for is made for you?

ព័ត៌មាន

ធនាគារឯកទេស អ៉ីអន ចូលរួមឧបត្ថម្ភ ក្នុងកម្មវិធីរត់សប្បុរសធម៌

កាលបរិច្ឆេទ: 6 ខែ​មេសា 2025

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី រីករាយដែលបានក្លាយជាអ្នកចូលរួមឧបត្ថម្ភ ក្នុងកម្មវិធីរត់សប្បុរសធម៌ដើម្បីជួយដល់កុមារអូទីស្សឹម នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុង បុរីប៉េងហួត បឹងស្នោរ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមចំនួន ១,៥១២នាក់ពីក្រុមហ៊ុនផ្សេងៗ។

ព្រឹត្តិការណ៍សប្បុរសធម៌រៀបចំដោយគណៈកម្មការរៀបចំកម្មវិធី Fun Run for Fund and Charity ដោយសហការជាមួយ Global Entrepreneur ក្នុងគោលបំណងរៃអង្គាសថវិកាដើម្បីផ្តល់ការគាំទ្រ ជាធនធាន និងលើកទឹកចិត្ត សម្រាប់គ្រួសារ​​ និងកុមារដែលរងផលប៉ះពាល់ដោយជំងឺអូទីស្សឹម។​ ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារ និងសហគមន៌ទាំងមូល។