Don’t know which product for is made for you?

ព័ត៌មាន

ព្រឹត្តិការណ៍ទីក្រុងស្អាត ២០២៤

កាលបរិច្ឆេទ: 19 ខែ​មេសា 2024

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានរៀបចំព្រឹត្តិការណ៍ទីក្រុងស្អាត ដែលបានចូលរួមដោយ ថ្នាក់ដឹកនាំ រួមជាមួយបុគ្គលិករបស់ ធនាគារឯកទេស អ៊ីអន ​ចំនួន ១២៨ នាក់ ដើម្បីធ្វើការរើសសម្រាមរឹងសម្អាតទីក្រុង​ នៅទីតាំងសំខាន់ៗចំនួន ៣កន្លែង រួមមាន សួនច្បារវត្តបទុម សួនច្បារលោកតាក្រមង៉ុយ និងសួនច្បារសម្តេច ហ៊ុនសែន។ ព្រឹត្តិការណ៍ទីក្រុងស្អាតនេះមានគោលបំណងក្រើនរំលឹក ក៏ដូចជាជម្រុញឲ្យបុគ្គលិករបស់ ធនាគារឯកទេស អ៊ីអន ក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមថែរក្សាទីក្រុងស្អាត សហគមន៍បៃតង ដែលជាកាតព្វកិច្ចរបស់ពួកយើងដែលរស់នៅក្នុងសហគមន៍នេះ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតដោយឈរលើគោលការមូលដ្ឋានមួយរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី គឺការឲ្យ​តម្លៃ​សំខាន់​ទៅ​លើ​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម ដើម្បី​ថែរក្សា​សង្គម​ដែល​យើង​កំពុង​រស់នៅ ជាពិសេស​ផ្នែក​បរិស្ថាន និង​ការអប់រំ។