Don’t know which product for is made for you?

គន្លឹះសុវត្ថិភាពនៃអ៉ីអនកាត

១. សូមកុំចែករំលែកពត៌មានកាតរបស់អ្នកដូចជា លេខកាត ថ្ងៃផុតកំណត់កាត លេខកូដសុវត្ថិភាព (CCV2) ទៅអ្នកដទៃ។

២.​ សូមប្រុងប្រយ័ត្ន នៅពេលដែលអ្នកប្រើប្រាស់កាតរបស់អ្នកនៅទីសាធារណៈ​ សូមកុំទុកកាតរបស់អ្នកចោល។

៣. បើសិនជាលោកអ្នកបាត់កាត/កាតរបស់លោកអ្នកត្រូវបានគេលួច​ លោកអ្នកអាចបិទកាតរបស់អ្នកភ្លាមៗតាមរយៈកម្មវិធីទូរស័ព្ទ​​​​​​​​​​ អ៊ី​អនកាតម៉ូបាល ឬ ទូរស័ព្ទទៅកាន់សេវាបម្រើអតិថិជន 24/7 ​+855 (0) 23/10 988 655។

៤.​ នៅពេលដែលលោកអ្នកធ្វើការបង់ប្រាក់ សូមប្រាកដថាលោកអ្នកមានវត្តមាននៅទីនោះ ឬក៏លោកអ្នកអាចទៅធ្វើការបង់ប្រាក់នៅបញ្ឈរដោយផ្ទាល់ដើម្បីជៀសវាងកុំឲ្យពត៌មានកាតរបស់លោកអ្នកត្រូវបានគេលួច។

៥. ការក្លែងបន្លំកាតអាចកើតមានឡើងគ្រប់ទីកន្លែង លោកអ្នកត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកធ្វើដំណើរក្រៅប្រទេស។

៦. ត្រួតពិនិត្យសារ អ៊ីម៉ែល និង​ កម្មវិធីទូរស័ព្ទរបស់អ្នកឲ្យបានញឹកញាប់ និង​ តាមដានវិកិយប័ត្រប្រចាំខែរបស់អ្នក ប្រសិនបើមានប្រតិបត្តិការសង្ស័យណាមួយ សូមទាក់ទងតាមរយៈលេខបម្រើសេវាអតិថិជន  24/7 +855 (0) 23/10 988 655) ដែលមាននៅលើកាតរបស់អ្នកដើម្បីធ្វើការរាយការណ៍។

៧. អ្នកមិនត្រូវឲ្យលេខកាតរបស់អ្នកទៅជនប្លែកមុខ ឬ អ្នកទីផ្សារ តាមទូរស័ព្ទឬអ៊ីម៉ែល។ ខាងធនាគារនឹងមិនដែលសួរអ្នកអំពីលេខកូដសម្ងាត់ ឬ ពត៌មានលម្អិតផ្សេងៗតាមរយៈទូរស័ព្ទដៃ អ៊ីម៉ែល ឬក៏ សារនោះទេ។ សូមកុំឲ្យលេខកាតរបស់អ្នកទៅអ្នកដទៃ លុះត្រាតែអ្នកជាអ្នកចាប់ផ្ដើមការហៅទូរស័ព្ទ។

១. នៅពេលដែលលោក​អ្នកប្រើប្រាស់​អ៊ីអនកាត​របស់លោកអ្នក​លើប្រព័ន្ធ​អ៊ីនធឺណែត លោកអ្នកត្រូវច្បាស់ថាលោក​អ្នកកំពុង​ប្រើប្រាស់​វានៅលើ​​​គេហទំព័រ​ដែលមានសុវត្ថិភាព និង អាចជឿទុកចិត្តបាន យើងខ្ញុំសូម​ណែនាំ​លោកអ្នក​ឲ្យធ្វើការទិញទំនិញ​នៅហាងទំនិញ​ទាំងឡាយ​ណា​ដែលមាន​ស្លាកសញ្ញា​គេហទំព័រ “Secure Code”  និង “3D-Secure” ។ ស្លាកសញ្ញា​ទាំងនេះ​គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយបំផុត​ដែល​ជួយលោក​អ្នក​ក្នុងការការពារ​សុវត្ថិភាព​រាល់ពេល​ផ្ទេរ​ទិន្នន័យ និង ទឹកប្រាក់​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណែត។

២.​ សូមប្រុងប្រយ័ត្នចំពោះ​ការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណែត៖​​ បើសិនជាលោកអ្នកទទួលបានអ៊ីម៉ែល ឬ សារ​ ដែលមានតំណភ្ជាប់​គួរឲ្យសង្ស័យ សូមកុំចុច​នៅលើ​តំណភ្ជាប់នោះព្រោះវាអាចជា ការក្លែងបន្លំ ឬ​ តំណភ្ជាប់បោកបញ្ឆោត។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលលោកអ្នកអាចប្រើប្រាស់ដើម្បីកំណត់សម្គាល់ អ៊ីម៉ែល ឬ​ សារ បោកបញ្ឆោតបាន៖

  • ឈ្មោះអ្នកផ្ញើ ឬ អាសយដ្ឋានអ៊ីម៉ែលដែលគួរឲ្យសង្ស័យ៖​ អាសយដ្ឋានអ៊ីម៉ែលបោកបញ្ឆោត និងអាសយដ្ឋានអ៊ីម៉ែលផ្លូវការអាចនឹងមានភាពខុសគ្នាបន្តិចបន្តួច។ សូមពិនិត្យមើលអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកផ្ញើរ ឬ និមិត្តសញ្ញាសម្គាល់ឲ្យបានច្បាស់លាស់ និង​ធ្វើការរាយការណ៍ទៅកាន់ធនាគារបស់លោកអ្នកប្រសិនបើលោកអ្នកគិតថាវាគួរឲ្យសង្ស័យ។

ឧទាហរណ៍​៖

– អាសយដ្ឋានអ៊ីម៉ែលផ្លូវការរបស់ធនាគារឯកទេស អ៊ីអន  spb@aeon.com.kh

– អាសយដ្ឋានអ៊ីម៉ែលបោកបញ្ឆោត  spb@Ae0n.com

  • ប្រភេទសារ ឬ ការស្នើសុំជាបន្ទាន់ដែលភ្ជាប់មកជាមួយនឹង​តំណភ្ជាប់គូរឲ្យសង្ស័យ​: ខ្លឹមសារនៅក្នុងអ៊ីម៉ែល ឬសារតែងតែតម្រូវឲ្យមានសកម្មភាពជាបន្ទាន់ ឬភ្លាមៗ។

ឧទាហរណ៍៖​

“Dear User, your account has been suspended. Click here online-bank-verify-now.com to verify your identity immediately.” Failure to do so within 24 hours will result in permanent suspension of your account.”

  • លេខទូរសព្ទប្លែកភ្ជាប់មកជាមួយនឹងមាតិកាដែលមានភាពទាក់ទាញ: ការបោកបញ្ឆោតតាមរយៈសារនឹងប្រើប្រាស់លេខទូរសព្ទផ្សេងៗដើម្បីផ្ញើសារដែលមានមាតិកាគួរឲ្យទាក់ទាញទៅកាន់លោកអ្នក សារទាំងនោះមានដូចជា ការឈ្នះរង្វាន់ក្នុងកម្មវិធីផ្សងសំណាង ឬការផ្ដល់ជូនកាតប្ដូររង្វាន់ដោយឥតគិតថ្លៃ។

ឧទាហរណ៍​ ១៖​

Congratulation! You have won $50 cash reward from AEON Specialized Bank. Please click on link abvnsfokdofj.cv to redeem your reward.”

ឧទាហរណ៍​ ២៖​

“Dear customer, a suspicious transaction was detected. Confirm your account info here: sdhaskjdlsdfj.kv

១. បើសិនជា​លេខកូដសម្ងាត់​របស់អ្នក​ត្រូវបាន​គេដឹង អ្នក​ត្រូវស្នើរសុំ​លេខកូដសម្ងាត់​ថ្មី និង បិទ​កាត​របស់អ្នក​ភ្លាមៗ។

២. ចូរបង្កើត​លេខកូដសម្ងាត់​ឲ្យមានសុវត្ថិភាព​កាន់ខ្ពស់។ ចូរជ្រើសរើស​លេខកូដសម្ងាត់​មួយ ដែលងាយស្រួល​ចាំសម្រាប់​អ្នក​ ប៉ុន្តែពិបាក​សម្រាប់​អ្នកដទៃ​ក្នុងការទាយ និង មិនត្រូវ​ប្រើ​លេខកូដសម្ងាត់​ដូចគ្នា​លើការប្រើប្រាស់​សេវាកម្ម​ផ្សេង​នោះទេ។ ចូរកុំប្រើប្រាស់​ ថ្ងៃខែ កំណើត លេខទូរស័ព្ទ​របស់អ្នក ឬ ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗដែល​អាចដឹង​ជាសាធារណៈ ឬ លេខតាមលំដាប់ ១២៣៤។

៣. ចូរប្រាកដថា​លេខកូដសម្ងាត់​របស់អ្នក​មិនត្រូវបាន​គេមើលឃើញ​នៅពេល​ដែល​អ្នកប្រើប្រាស់​ម៉ាស៊ីន ATM។

៤. ចូរកុំសរសេរ​លេខកូដសម្ងាត់​របស់អ្នក​នៅកន្លែង​ដែល​អ្នកដទៃ​អាចចូលទៅ​បានយ៉ាង​ងាយស្រួល ឬក៏ ចែករំលែក​លេខកូដសម្ងាត់​របស់អ្នក​ទៅអ្នកទៃ។

If you need more information

សាខា

ដែលជិតបំផុត

ទំនាក់ទំនង

ទំនាក់ទំនងមកឥឡូវនេះ

សំណួរចម្លើយ

ឆ្លើយសំណួររបស់លោកអ្នក