Don’t know which product for is made for you?

ព័ត៌មាន

កម្មវិធីបរិច្ចាកឈាមស្មគ្រ័ចិត្ត

កាលបរិច្ឆេទ: 21 ខែ​មិថុនា 2024

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានចូលរួមសហការជាមួយនឹង មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបណ្ដាក្រុមហ៊ុនជាច្រើនផ្សេងទៀត ដើម្បីរៀបចំឡើងនូវកម្មវិធី “ផ្តល់ឈាម សង្រ្គោះជីវិត” នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល នៅអគារ GIA ជាន់ផ្ទាល់ដី។ កម្មវិធីនេះទទួលបានការចូលរួមស្ម័គ្រចិត្តបរិច្ចាកឈាមពីបុគ្គលិកមកពីបណ្តាក្រុមហ៊ុនជាច្រើនក្នុងអគារ GIA។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងចូលរួមក្នុងការផ្តល់ឈាមបម្រុងសម្រាប់ជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ អោយយល់ដឹងពីការផ្តល់ឈាម និងចូលរួមផ្តល់ឈាមទាំងអស់គ្នា។ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមថ្លែងអំណរគុណដល់បុគ្គលិកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមបរិច្ចាកឈាមនៅថ្ងៃនេះ។ សកម្មភាពនេះពិតជាបង្ហាញអោយឃើញពីស្មារតីរួបរួមគ្នា និងទឹកចិត្តជ្រះថ្លាក្នុងការជួយសង្គ្រោះជីវិត។