ការបរិច្ចាគឈាម (ផ្តល់ឈាម សង្គ្រោះជីវិត)
កាលបរិច្ឆេទ: 12 ខែមិថុនា 2026
ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកជាច្រើន បានរួមគ្នាសាជាថ្មីម្ដងទៀតធ្វើយុទ្ធនាការបរិច្ចាគឈាមរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារ ជីអាយអេ GIA ក្នុងរាជធានីភ្នំពេញ។
ក្នុងយុទ្ធនាការរយៈពេលពីរថ្ងៃនេះ ប្រមូលឈាមបានចំនួន ៤១៤ ប្លោក ដែលបានរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីធានាការផ្គត់ផ្គង់ឈាមប្រកបដោយស្ថិរភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺដែលត្រូវការជាចាំបាច់។
ឆ្នាំនេះគឺជាឆ្នាំទីបួនហើយ ដែលកិច្ចផ្តួចផ្តើមបែបសហការនេះ ត្រូវបានរៀបចំឡើង ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ដៃគូ ក្នុងការគាំទ្រអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់នៅទូទាំងប្រទេសកម្ពុជា។
























