ការចូលរួមឧបត្ថម្ភគម្រោង “បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣”
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី បានទទួលលិខិតថ្លែងអំណរគុណពី ធនាគារជាតិនៃកម្ពុជា សម្រាប់ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាទឹកប្រាក់ចំនួន ៣.០០០ ដុល្លារអាមេរិក ក្នុងការអនុវត្តគម្រោង “បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣” សម្រាប់ឆ្នាំ២០២៤។ ធនាគារឯកទេស អុីអន (ខេមបូឌា) ភីអិលស៊ី ពិតជាមានកិត្តិយសដែលបានចូលរួមជាចំណែកមួយនៃគម្រោងនេះ។ “បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ” គឺជាគម្រោងដែលបានបង្កើតឡើងដោយកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុចូលទៅក្នុងកម្មវិធីសិក្សាទូទៅ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ នៅក្នុងមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា សិក្សាសង្គម បំនិនជីវិត សីលធម៌ពលរដ្ឋ និងគេហវិជ្ជា។ ការចូលរួមឧបត្ថម្ភនេះពិតជាមានសារៈសំខាន់ចំពោះការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។ គោលបំណងនៃគម្រោងនេះក៏ដូចទៅនឹងផ្នែកមួយនៃមូលដ្ឋានគោលរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី គឺការឲ្យតម្លៃសំខាន់ទៅលើទំនួលខុសត្រូវផ្នែកសង្គម ដើម្បីថែរក្សាសង្គមដែលយើងកំពុងរស់នៅ ជាពិសេសផ្នែកបរិស្ថាន និងការអប់រំ។
