ពិធីជួបជុំពិសារភោជនាហារ និងចែកពានរង្វាន់ឆ្នាំ២០២៤
កាលបរិច្ឆេទ: 26 ខែកុម្ភៈ 2025
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានរៀបចំកម្មវិធីជួបជុំពិសារភោជនាហារ ជាមួយដៃគូសហការណ៍ពាណិជ្ជកម្មក៏ដូចជាការបូកសរុបសមទ្ធផលដែលទទួលបានកាលពីឆ្នាំ២០២៤។ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងការសហការគ្នាឲ្យកាន់តែស្អិតរមួត និងរក្សាទំនាក់ទំនងល្អរវាងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី និងដៃគូសហការណ៍ពាណិជ្ជកម្ម។បន្ថែមលើសពីនេះទៅទៀត ក្នុងកម្មវិធីនេះធនាគារឯកទេស អ៊ីអន ក៍បានផ្តល់រង្វាន់លើកទឹកចិត្ត និងប្រគល់ពានឆ្នើមពីលេខ១ ដល់លេខ៥ ជូនដល់ដៃគូសហការណ៍ពាណិជ្ជកម្មដែលទទួលបានសមិទ្ធផលល្អក្នុងឆ្នាំ២០២៤។












