សូមស្វាគមន៍ និងថ្លែងអំណរគុណសម្រាប់ការជ្រើសរើសប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន។ សូមអានបទបញ្ញត្តិ និងលក្ខខណ្ឌឲ្យបានហ្មត់ចត់ មុននឹងប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន។ ក្នុងករណីដែលលោកអ្នកមិនយល់ស្រប និងបដិសេធចំណុចណាមួយដែលបានចែងក្នុងបទបញ្ញត្តិ និងលក្ខខណ្ឌនេះ សូមបញ្ឈប់ ប្រតិបត្តិការ។ បទបញ្ញត្តិ និងលក្ខខណ្ឌរបស់សេវាសុវត្ថិភាព 3D អ៉ីអន ត្រូវបានចាត់ទុកថាជាបទបញ្ញត្តិ និងលក្ខខណ្ឌ ដែលបញ្ចូលបន្ថែមលើកិច្ចព្រមព្រៀងប័ណ្ណឥណទាន អ៉ីអន។ ដូច្នេះហើយ បន្ថែមពីលើបទបញ្ញត្តិ និងលក្ខខណ្ឌនេះ រាល់ប្រតិបត្តិការដែលលោកអ្នកបានធ្វើ តាមរយៈសេវាសុវត្ថិភាព 3D អ៉ីអន ត្រូវបានស្ថិតនៅក្រោម កិច្ចព្រមព្រៀងប័ណ្ណឥណទាន អ៉ីអន នានា ដរាបណា វាមិនផ្ទុយពីបទបញ្ញត្តិ និងលក្ខខណ្ឌតែប៉ុណ្ណោះ។ ពាក្យថា យើងខ្ញុំ និងរបស់យើងខ្ញុំ តទៅនេះសំដៅលើ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ហើយពាក្យ លោកអ្នក និងរបស់លោកអ្នក តទៅនេះសំដៅលើម្ចាស់អ៉ីអនកាត ទាំងប័ណ្ណដើម និងប័ណ្ណបន្ថែម និងទាំង អ៉ីអនកាតពណ៌មាស និងអ៉ីអនកាតពណ៌ស្វាយ (ដែលតទៅនេះហៅថា អ៉ីអនកាត) ដែលប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន។
១. ការប្រើប្រាស់
ម្ចាស់អ៉ីអនកាត រួមមានម្ចាស់អ៉ីអនកាតថ្មី ឬកំពុងប្រើប្រាស់ តម្រូវឲ្យប្រើប្រាស់ សេវាសុវត្ថិភាព 3D អ៉ីអន ដោយស្វ័យប្រវត្តិ។ ការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន របស់លោកអ្នកនៅតែបន្តដរាបណាលោកអ្នកជាម្ចាស់អ៉ីអនកាត ទោះបីជាលោកអ្នកបានប្រើប្រាស់សេវានេះ ឬមិនបានប្រើប្រាស់សេវានេះក៏ដោយ។
២. ការទទួលយក បទបញ្ញត្តិ និងលក្ខខណ្ឌ
ក) សេវាសុវត្ថិភាព 3D អ៉ីអន ដែលបានផ្តល់ជូនលោកអ្នក តម្រូវឲ្យលោកអ្នក គោរពទៅតាមបទបញ្ញត្តិ និងលក្ខខណ្ឌនេះ ហើយកិច្ចព្រមព្រៀងប័ណ្ណឥណទានអ៉ីអន គ្រប់គ្រងរាល់ប្រតិបត្តិការលោកអ្នកដែលបានធ្វើ តាមរយៈសេវាសុវត្ថិភាព 3D អ៉ីអន ដែលប្រតិបត្តិការនោះមិនផ្ទុយពីបទបញ្ញត្តិ និងលក្ខខណ្ឌនេះតែប៉ុណ្ណោះ។ បទបញ្ញត្តិ និងលក្ខខណ្ឌ នឹងត្រូវបានកែប្រែ និង/ឬ ផ្លាស់ប្តូរ និង/ឬ កែច្នៃ និង/ឬ ធ្វើវិសោធនកម្ម និង/ឬ ធ្វើបច្ចុប្បន្នភាព ជាប្រចាំ គ្រប់ពេលវេលា ដោយមិនមានការជូនដំណឹងលោកអ្នកជាមុនឡើយ។ បន្ថែមពីលើនេះទៅទៀត នៅពេលលោកអ្នកប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន លោកអ្នកក៏ត្រូវគោរពតាមការណែនាំ ឬវិធាន ដែលបានកំណត់ដោយក្រុមហ៊ុនវីសាអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក) និងអនុវត្តតាមសេវាសុវត្ថិភាព 3D អ៉ីអន ដែលត្រូវបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រុមហ៊ុនវីសាអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក) គ្រប់ពេលវេលា។
ខ) លោកអ្នកយល់ព្រមថាការសម្រចចិត្តប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន គឺជាការទទួលយកនូវបទបញ្ញត្តិ និងលក្ខខណ្ឌនេះ ហើយការបន្តការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន បន្ទាប់ពីបទបញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវបានការកែប្រែ និង/ឬ ផ្លាស់ប្តូរ និង/ឬ កែច្នៃ និង/ឬ ធ្វើវិសោធនកម្ម និង/ឬ ធ្វើបច្ចុប្បន្នភាព ក៏ជាការបង្ហាញអំពីការទទួលយកនូវបទបញ្ញត្តិ និងលក្ខខណ្ឌនេះផងដែរ ។
គ) ប្រសិនបើមិនមានការបញ្ជាក់ច្បាស់ណាមួយទេ ទម្រង់ថ្មីៗនៃសេវាសុវត្ថិភាព 3D អ៉ីអន ដែលអាចជាការបង្កើតបន្ថែម ការធ្វើឲ្យប្រសើរឡើង ឬការផ្លាស់ប្តូរផ្សេងទៀតទៅលើសេវាសុវត្ថិភាព 3D អ៉ីអន ត្រូវស្ថិតក្រោមបទបញ្ញត្តិ និងលក្ខខណ្ឌនេះ។ ការបន្ថែម ការធ្វើឲ្យប្រសើរឡើង ឬការផ្លាស់ប្តូរផ្សេងទៀតទៅលើសេវាសុវត្ថិភាព 3D អ៉ីអន នឹងមិនធ្វើឲ្យប៉ះពាល់ដល់បទបញ្ញត្តិ និងលក្ខខណ្ឌនេះបានទេ ហើយបទបញ្ញត្តិ និងលក្ខខណ្ឌនេះនៅតែមានសុពលភាពដដែល។
ឃ) យើងខ្ញុំរក្សាសិទ្ធិគ្រប់ពេលវេលាក្នុងការកែប្រែ ផ្អាក ឬបញ្ឈប់ មិនថាជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ លើសេវាសុវត្ថិភាព 3D អ៉ីអន ដោយ មិនមានការជូនដំណឹងជាមុនឡើយ។
៣. ការពិពណ៌នាពីសេវាសុវត្ថិភាព 3D អ៉ីអន
សេវាសុវត្ថិភាព 3D អ៉ីអន ផ្តល់ជូនលោកអ្នកនូវវិធីបង្កើនសុវត្ថិភាពមួយ ដើម្បីកាត់បន្ថយឱកាសក្លែងបន្លំប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ដែលប្រើប្រាស់លេខសម្ងាត់ម្តង ដែលមាន៦ខ្ទង់ (ហៅកាត់ថា លេខសម្ងាត់ម្តង) មុនពេលបញ្ចប់ប្រតិបត្តិការ។ នៅពេលចុះឈ្មោះប្រើប្រាស់ អ៉ីអនកាត លោកអ្នក ត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់យើងខ្ញុំ ដែលនឹងត្រូវ ប្រើប្រាស់ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់លោកអ្នកជាមួយនឹងប្រតិបតិ្តការអនឡាញ និង/ឬ ប្រតិបត្តិការផ្សេងទៀតដែលលោកអ្នកបានធ្វើតាមរយៈសេវាសុវត្ថិភាព 3D អ៉ីអន ដែលនឹងបកស្រាយលម្អិតនៅចំនុចទី ៦ ខាងក្រោម។ សេវាសុវត្ថិភាព 3D អ៉ីអន ប្រើប្រាស់ក្នុងគោលបំណងសម្រាប់កត់ត្រា រក្សាទុក និងរាយការណ៍ ក៏ដូចជាការដោះស្រាយប្រតិបត្តិការដែលមានវិវាទផងដែរ។ ព័ត៌មានរបស់លោកអ្នកដែលបានចុះឈ្មោះ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកផ្សេងទៀត ដូចបានកំណត់ក្នុងចំនុចទី ៥ នឹងមិនត្រូវបានចែករំលែកទៅពាណិជ្ជករណាមួយឡើយ ដូចដែលបានបកស្រាយបន្ថែមនៅចំនុចទី ៨ ខាងក្រោម។
៤. ផ្លាកសញ្ញាប័ណ្ណទទួលសេវាសុវត្ថិភាព 3D អ៉ីអន
សេវាសុវត្ថិភាព 3D អ៉ីអន ដំណើរការតាមរយៈ VISA Secure សម្រាប់ប័ណ្ណវីសា។ លោកអ្នកអាចសម្គាល់ពាណិជ្ជករទទួលសេវាសុវត្ថិភាព 3D តាមរយៈផ្លាកសញ្ញា VISA Secure នៅលើគេហទំព័រទូទាត់របស់ពាណិជ្ជករ។
៥. កាតព្វកិច្ចក្នុងការផ្តល់ព័ត៌មានរបស់លោកអ្នក
លោកអ្នកយល់ព្រមផ្តល់ព័ត៌មានដែលពិតប្រាកដ ជាក់លាក់ បច្ចុប្បន្ន និងពេញលេញអំពីលោកអ្នក និងបំពេញព័ត៌មាននោះនៅលើបែបបទស្នើសុំអ៉ីអនកាត (ដូចសេចក្តីប្រកាស និងកិច្ចព្រមព្រៀងរបស់លោកអ្នក) និងតែងតែធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់លោកអ្នកដើម្បីប្រាកដថាយើងបានរក្សាទុកព័ត៌មានដែលពិតប្រាកដ ជាក់លាក់ បច្ចុប្បន្ន និងពេញលេញ។ ប្រសិនបើលោកអ្នកផ្តល់ព័ត៌មានដែលមិនពិត មិនជាក់លាក់ មិនបច្ចុប្បន្ន ឬមិនពេញលេញ ឬយើងខ្ញុំមានហេតុផលសមរម្យណាមួយដែលនាំទៅរកការសង្ស័យថា ព័ត៌មានលោកអ្នក គឺមិនពិត មិនជាក់លាក់ មិនបច្ចុប្បន្ន ឬមិនពេញលេញ យើងខ្ញុំមានសិទ្ធិផ្អាក បញ្ឈប់ ឬបដិសេធការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន និង/ឬគណនីអ៉ីអនកាតរបស់លោកអ្នក ក្នុងពេលបច្ចុប្បន្ន ឬអនាគត។ តាមរយៈនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថារាល់ការផ្អាក ការបញ្ឈប់ ឬការបដិសេធ ការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន និង/ឬគណនីអ៉ីអនកាតរបស់លោកអ្នក នាពេលបច្ចុប្បន្ន ឬអនាគត នឹងមិនបង្កើតជាទំនួលខុសត្រូវ និង/ឬបំណុលផ្សេងៗដល់យើងខ្ញុំឡើយ ហើយលោកអ្នកនឹងមិនអាចលើកហេតុផលថា ការផ្អាក ការបញ្ឈប់ ឬការបដិសេធ ជាមូលហេតុនៃការបាត់បង់ និង/ឬការខូតខាតនោះទេ។
៦. ការបញ្ជាក់ប្រតិបត្តិការ
ក) នៅពេលចុះឈ្មោះប្រើប្រាស់អ៉ីអនកាត លោកអ្នកនឹងត្រូវបានសួរបញ្ជាក់ពីលេខទូរស័ព្ទដៃដើម្បីទទួលលេខសម្ងាត់ម្តងដែលមាន៦ខ្ទង់។ ពេលដែលលោកអ្នកចាប់ផ្តើមធ្វើប្រតិបត្តិការលើប្រព័ន្ធអនឡាញ ឬទម្រង់ប្រតិបត្តិការផ្សេងទៀតជាមួយពាណិជ្ជករដែលមានភ្ជាប់សេវាសុវត្ថិភាព 3D តាមរយៈការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន លោកអ្នក នឹងត្រូវបានស្នើសុំឲ្យវាយបញ្ចូលលេខសម្ងាត់ម្តងដែលមាន៦ខ្ទង់ ដែលបានផ្ញើចូលលេខទូរស័ព្ទដៃ និងអ៉ីម៉ែលលោកអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការលើគេហទំព័រទូទាត់របស់ពាណិជ្ជករ។ ប្រសិនបើលោកអ្នកមិនអាចវាយបញ្ចូលលេខសម្ងាត់ម្តងដែលមាន៦ខ្ទង់បានទេ នោះពាណិជ្ជករនឹងមិនទទួលប្រតិបត្តិការទូទាត់របស់លោកអ្នកឡើយ។ ហេតុដូច្នេះហើយ លោកអ្នកមានកាតព្វកិច្ចក្នុងការជូនដំណឹងមកយើងខ្ញុំរាល់ការផ្លាស់ប្តូរលេខទូរស័ព្ទ និងអ៉ីម៉ែលរបស់លោកអ្នក។
ខ) ក្នុងការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន លោកអ្នកយល់ព្រមលើការប្រើប្រាស់ និងនីតិវិធីនៃសេវាសុវត្ថិភាព 3D អ៉ីអន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់លោកអ្នក ហើយលោកអ្នកព្រមបញ្ជាក់លើប្រតិបត្តិការនៅពេលបញ្ចប់ដែលទទួលបានអនុញ្ញាត និងប្រតិបត្តិការដែលទទួលបានការយល់ព្រម តាមរយៈសេវាសុវត្ថិភាព 3D អ៉ីអន។
៧. វិធានការសុវត្ថិភាពលេខសម្ងាត់ម្តងដែលមាន៦ខ្ទង់របស់លោកអ្នក
លោកអ្នក ជាអ្នកទទួលខុសត្រូវសម្រាប់ការរក្សាទុកដោយសម្ងាត់នូវលេខទូរស័ព្ទ និងអ៉ីម៉ែលដែល បានចុះឈ្មោះដើម្បីទទួលលេខសម្ងាត់ម្តងដែលមាន៦ខ្ទង់ និងការបញ្ជាក់ព័ត៌មានផ្សេងៗដែលលោកអ្នកបានផ្តល់ជាមួយសេវាសុវត្ថិភាព 3D អ៉ីអន។ លោកអ្នកយល់ព្រមជូនដំណឹងយើងខ្ញុំភា្លមៗចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយ ឬនៅពេលដែលអ៉ីអនកាតរបស់លោកអ្នកត្រូវបានបាត់ ឬលួច ឬការបំពានសុវត្ថិភាពណាមួយដែលលោកអ្នក បានជួបប្រទះ ដូចជាការបង្ហាញការផ្ញើសារនៃការទិញទំនិញណាមួយលើទូរស័ព្ទលោកអ្នក។ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា យើងខ្ញុំនឹងមិនទទួលខុសត្រូវលើការបាត់បង់ និង/ឬខូចខាតណាមួយ ដែលបណ្តាលមកពីការមិនបានអនុវត្តតាមបទបញ្ញត្តិ និងលក្ខខណ្ឌនេះ លើកលែងតែមានការកំណត់ដោយច្បាប់ជាធរមានណាមួយ ឬនៅក្នុងសេចក្តីប្រកាស និងកិច្ចព្រមព្រៀងរបស់ម្ចាស់អ៉ីអនកាត។
៨. ការរក្សាការសម្ងាត់ទិន្នន័យព័ត៌មានរបស់លោកអ្នក
ក) យើងខ្ញុំនឹងរក្សាទុកទិន្នន័យព័ត៌មានរបស់លោកអ្នកដែលបានផ្តល់សម្រាប់សេវាសុវត្ថិភាព 3D អ៉ីអន។ ទិន្នន័យព័ត៌មានរបស់លោកអ្នក មិនត្រូវបានចែករំលែក និងមិនត្រូវបានបង្ហាញទៅកាន់ពាណិជ្ជករលក់រាយអនឡាញណាមួយ ឬពាណិជ្ជករប្រភេទផ្សេងទៀតដែលសេវាសុវត្ថិភាព 3D អ៉ីអន ត្រូវបានប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់ប្រតិបត្តិការ ។
ខ) លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ទិន្នន័យព័ត៌មានរបស់លោកអ្នកដែលបានផ្តល់សម្រាប់សេវាសុវត្ថិភាព 3D អ៉ីអននឹងត្រូវបានយើងខ្ញុំបង្ហាញឲ្យឃើញនៅពេល៖
- មានការតម្រូវដោយច្បាប់ណាមួយ និង/ឬនិយតកម្ម និង/ឬដីការពីអាជ្ញាធរ ណាមួយ និង/ឬពីធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ ឬ
- មានតម្រូវការចំាបាច់ដែលមានហេតុផលគ្រប់គ្រាន់សម្រាប់យើងខ្ញុំធ្វើការពង្រឹងបទបញ្ញត្តិ និងលក្ខខណ្ឌនេះ។ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាការបង្ហាញដោយយើងខ្ញុំនឹងមិនបង្កឲ្យមានទំនួលខុសត្រូវ និង/ឬបំណុលណាមួយដល់យើងខ្ញុំឡើយ។
៩. កាតព្វកិច្ចរបស់លោកអ្នក
លោកអ្នកយល់ព្រមមិន៖
ក) ក្លែងធ្វើជាបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ សម្រាប់ការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន។
ខ) បញ្ចូល ប្រកាស ផ្ញើអ៉ីម៉ែល ឬបញ្ជូនឯកសារណាមួយដែលផ្ទុកកម្មវិធីមានមេរោគ ឬកូដកុំព្យូទ័រ /ឯកសារ ឬកម្មវិធី ដែលបង្កើតឡើងដើម្បីរំខាន បំផ្លាញ ឬដាក់កម្រិតដល់មុខងារកុំព្យូទ័រ ឧបករណ៍កុំព្យូទ័រ កម្មវិធីកុំព្យូទ័រ ឬឧបករណ៍ទំនាក់ទំនងណាមួយដែលប្រើសម្រាប់សេវាសុវត្ថិភាព 3D អ៉ីអន។
គ) កែប្រែ សម្របសម្រួល បកប្រែ បែងចែក ឬរុះរើផ្នែកណាមួយនៃគេហទំព័រផ្ទៀងផ្ទាត់ប្រតិបត្តិការ ឬកម្មវិធីដែលបានប្រើប្រាស់ក្នុងការតភ្ជាប់ជាមួយសេវាសុវត្ថិភាព 3D អ៉ីអន។
ឃ) លុបការរក្សាសិទ្ធិណាមួយ ផ្លាកសញ្ញា ឬកំណត់សម្គាល់កម្មសិទ្ធិផ្សេងៗ ដែលមាននៅក្នុងគេហទំព័រផ្ទៀងផ្ទាត់ប្រតិបត្តិការសេវាសុវត្ថិភាព 3D អ៉ីអន។
ង) បង្អាក់ ឬរំខាន សេវាសុវត្ថិភាព 3D អ៉ីអន ឬបណ្តាញតភ្ជាប់សេវាសុវត្ថិភាព 3D អ៉ីអន ឬបំពានលើបទបញ្ញត្តិ និងលក្ខខណ្ឌ ឬលក្ខខណ្ឌ គោលនយោបាយណាមួយរបស់សេវាសុវត្ថិភាព 3D អ៉ីអន ឬបណ្តាញតភ្ជាប់សេវាសុវត្ថិភាព 3D អ៉ីអន។
ច) មានចេតនា ឬអចេតនា បំពានលើលក្ខន្តិកៈ ច្បាប់ ការណែនាំ ឬការវិនិច្ឆ័យ ឬការបកស្រាយរដ្ឋបាល ឬលក្ខខណ្ឌ ក្នុងស្រុក ក្រុង ជាតិ ឬអន្តរជាតិណាមួយដែលបង្កើតឡើងដោយក្រុមហ៊ុនវីសា ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន របស់លោកអ្នក។
ឆ) សកម្មភាពផ្សេងទៀតណាមួយដែលធ្វើឲ្យខូចខាតដល់ គេហទំព័រផ្ទៀងផ្ទាត់ប្រតិបត្តិការសេវាសុវត្ថិភាព 3D អ៉ីអន។
១០. ការទទួលខុសត្រូវ
យើងខ្ញុំយល់ថា យើងខ្ញុំនឹងត្រូវទទួលខុសត្រូវលើការបាត់បង់ ឬខូចខាត ដែលកើតឡើងដោយចៃដន្យ ឬជាផលវិបាក ទោះក្នុងករណីពិសេស ឬប្រយោល ទៅលើសេវាកម្មកុំព្យូទ័រ ឬទូរស័ព្ទរបស់លោកអ្នក ដែលកើតចេញពីការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន ប៉ុន្តែយើងខ្ញុំសន្មតថា យើងនឹងមិនទទួលខុសត្រូវ និងមិនទទួលការខាតបង់សម្រាប់ការខូចខាត ឬមេរោគណាមួយដែលប៉ះពាល់ដល់ឧបករណ៍កុំព្យូទ័រ ឬកម្មសិទ្ធិផ្សេងៗលើគណនីអ៉ីអនកាត លើការចូលប្រើប្រាស់ ប្រើប្រាស់ ឬទាញយកពីគេហទំព័រទូទាត់របស់ពាណិជ្ជករនោះទេ។
១១. ការព្រមព្រៀងរបស់លោកអ្នកជាមួយពាណិជ្ជករ
ការឆ្លើយឆ្លងគ្នា ឬការព្រមព្រៀងអាជីវកម្ម ការចូលរួមក្នុងការផ្សព្វផ្សាយរបស់លោកអ្នកជាមួយនឹងពាណិជ្ជករលក់រាយតាមអនឡាញ ឬពាណិជ្ជករប្រភេទផ្សេងទៀត ដែលការព្រមព្រៀងអាជីវកម្មនោះបានធ្វើឡើង ឬធ្វើឡើងតាមរយៈសេវាសុវត្ថិភាព 3D អ៉ីអន រួមបញ្ចូលការទូទាត់ និងការដឹកជញ្ជូនទំនិញ ឬសេវាកម្ម និងបទបញ្ញត្តិ លក្ខខណ្ឌ ការធានា ឬការបង្ហាញឲ្យឃើញ ការរួមគ្នាក្នុងការព្រមព្រៀងអាជីវកម្មណាមួយ គឺជាទំនាក់ទំនងអាជីវកម្មរវាង លោកអ្នក និងពាណិជ្ជករតែប៉ុណ្ណោះ។ លោកអ្នកយល់ព្រមថា យើងខ្ញុំនឹងមិនទទួលខុសត្រូវ ឬទទួលខាតបង់លើការបាត់បង់ ឬខូចខាត នៃការបាត់បង់ ឬខូចខាតណាមួយដែលបណ្តាលមកពីការព្រមព្រៀងអាជីវកម្មនោះទេ លើកលែងតែមានកំណត់ដោយច្បាប់ជាធរមានណាមួយ ឬកំណត់ក្នុងសេចក្តីប្រកាស និងកិច្ចព្រមព្រៀងរបស់ម្ចាស់អ៉ីអនកាត។ លោកអ្នកយល់ថា ទោះក្នុងរូបភាពណាក៏ដោយ ការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន មិនមែនមានន័យថាយើងខ្ញុំធ្វើការណែនាំ ឬផ្តល់ការគាំទ្រដល់ពាណិជ្ជករណាមួយឡើយ ទោះបីជាពាណិជ្ជករនោះបានចូលរួមសេវាសុវត្ថិភាព 3D អ៉ីអន ក៏ដោយ។ ឧទាហរណ៍៖ សេវាសុវត្ថិភាព 3D អ៉ីអន មិនបញ្ជាក់ពីអត្តសញ្ញាណពាណិជ្ជករណាមួយ ឬគុណភាពទំនិញ ឬសេវាកម្មរបស់ពាណិជ្ជករនោះឡើយ។
១២. ការបដិសេធការធានា
ក) លោកអ្នកយល់ច្បាស់ និងយល់ព្រមថា កម្មវិធីណាមួយដែលទទួលបានតាមរយៈការប្រើប្រាស់សេវាសុវត្ថិភាព 3D អ៉ីអន ត្រូវបានប្រើប្រាស់ដោយការសម្រេចចិត្តខ្លួនឯង និងហានិភ័យរបស់លោកអ្នកផ្ទាល់ ហើយលោកអ្នកជាអ្នកទទួលខុសត្រូវសម្រាប់ការខូចខាតទៅលើប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ឬការបាត់បង់ទិន្នន័យ មកពីការទាញយក ឬការប្រើប្រាស់កម្មវិធីណាមួយ ឬសម្ភារៈផ្សេងទៀតតាមរយៈសេវាសុវត្ថិភាព 3D អ៉ីអន។
ខ) លើកលែងតែច្បាប់ជាធរមានតម្រូវផ្សេងពីនេះ យើងខ្ញុំមិនធ្វើការអះអាង ឬធានាអំពីសេវាសុវត្ថិភាព 3D អ៉ីអន ដែលបង្ហាញ ឬបញ្ជាក់ រួមទាំងការធានាលើសមត្ថភាព ឬភាពសាកសមរបស់ពាណិជ្ជករក្នុងគោលបំណងជាក់លាក់ណាមួយទេ ។