Eng
ខ្មែរ
ជំរុញការរស់នៅរបស់អតិថិជនឲ្យកាន់តែមានភាពស៊ីវីល័យ និងផ្តល់លទ្ធភាពដល់បុគ្គលគ្រប់រូបអាចចាប់យកឱកាសអនាគតកាន់តែច្រើនតាមរយៈការប្រើប្រាស់ឥណទានដោយមានប្រសិទ្ធភាព
ក្នុងនាមជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ AFS Corporation Co., Ltd, ទស្សនវិស័យក្នុងការគ្រប់គ្រងរបស់យើងខ្ញុំ គឺការជំរុញការរស់នៅរបស់អតិថិជនឲ្យកាន់តែមានភាពស៊ីវីល័យ និងផ្តល់លទ្ធភាពដល់បុគ្គលគ្រប់រូបអាចចាប់យកឱកាសអនាគតកាន់តែច្រើនតាមរយៈការប្រើប្រាស់ឥណទានដោយមានប្រសិទ្ធភាព។ គោលការណ៍មូលដ្ឋានរបស់យើងខ្ញុំគឺការផ្តោតលើអតិថិជនជាសំខាន់ ការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលសម្របទៅតាមតម្រូវការក្នុងការរស់នៅរបស់អតិថិជន ការទទួលបាននូវទំនុកចិត្ត និងខិតខំដើម្បីបំពេញនូវការរំពឹងទុករបស់សហគមន៍ និងការរក្សានូវវប្បធម៌ជំរុញដល់ការរីកចម្រើនរបស់បុគ្គលិក។ យើងខ្ញុំប្តេជ្ញាដើម្បីសម្រេចនូវទស្សនវិស័យរួមរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជំរុញការរស់នៅរបស់អតិថិជនកាន់តែប្រសើរតាមរយៈសេវាកម្មហិរញ្ញវត្ថុ។
ក្រុមហ៊ុនយើងខ្ញុំ ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត នៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១១ យើងខ្ញុំក៏បានទទួលអាជា្ញប័ណ្ណជាគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ យើងខ្ញុំគឺជាអ្នកនាំមុខគេទីមួយក្នុងទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវប្រាក់កម្ចីផ្ទាល់ខ្លួន និងសេវាបង់រំលស់ដោយមិនទាមទារឲ្យមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ និងគ្រឿងម៉ាស៊ីនកសិកម្ម។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងខ្ញុំទទួលបានអាជា្ញប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក យើងខ្ញុំបានផ្លាស់ប្តូរទៅជាធនាគារឯកទេស ដែលមានឈ្មោះថា “ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី” និងចាប់ផ្តើមពង្រីកអាជីវកម្ម ដោយចេញប័ណ្ណឥណទាន “អ៉ីអនកាត” សេវាទូទាត់ប្រាក់ជាប្រាក់រៀលតាមរយៈ QR Code ដោយកម្មវិធី “អ៉ីអនវ៉លឡេត” សេវា mVisa បង់ប្រាក់ដោយកម្មវិធីទូរស័ព្ទ “អ៉ីអនកាតម៉ូបាល” និងសេវាបង់រំលស់រថយន្តជូនអតិថិជន។










ឈ្មោះរង្វាន់: Visa Awards – Leadership in Cards Growth
ឆ្នាំ ២០១៦
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានសម្ពោធការប្រើប្រាស់ អ៉ីអនកាតដំបូងបង្អស់ក្នុងឆ្នាំ ២០១៦ ដោយមានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើន។ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់ចំពោះការចេញប័ណ្ណឥណទាន VISA ច្រើនជាងគេ។
ឈ្មោះរង្វាន់: Visa Awards – Leadership in Product Proposition Award Credit
ឆ្នាំ ២០១៧
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់លើការផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏ល្អសម្រាប់អតិថិជន។
ឈ្មោះរង្វាន់: Visa Awards – Leadership in Credit Payment Volume Growth
ឆ្នាំ ២០១៧
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់លើទំហំនៃការចំណាយរបស់អតិថិជនតាមរយៈប័ណ្ណឥណទាន VISA កាត។
ឈ្មោះរង្វាន់: បុគ្គលឆ្នើមក្នុងយុទ្ធនាការ កម្ពុជាស្អាត
ឆ្នាំ ២០១៧
ពិពណ៌នា: នេះជាការទទួលស្គាល់នៃការចូលរួមយ៉ាងសកម្មរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ក្នុងការចូលរួមកម្មវិធី កម្ពុជាស្អាតប្រចាំឆ្នាំ។
ឈ្មោះរង្វាន់: Visa Awards – Top Leadership in Credit Payment Volume
ឆ្នាំ ២០១៨
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នបី ដែលមានទំហំនៃការចំណាយរបស់អតិថិជនតាមរយៈ VISA កាត ធំជាងគេប្រចាំឆ្នាំ ២០១៨។
ឈ្មោះរង្វាន់: Bluetronices Awards – Best Strategic Partner in 2020
ឆ្នាំ ២០២០
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ទទួលបានការទទួលស្គាល់ជាដែគូពាណិជ្ជកម្មដ៏ល្អបំផុត ពីក្រុមហ៊ុន Bluetronics Cambodia ក្នុងឆ្នាំ ២០២០។
ឈ្មោះរង្វាន់: Visa Awards – Leadership in Credit Payment Volume
ឆ្នាំ ២០២០
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់ជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ដែលមានទំហំនៃការចំណាយរបស់អតិថិជនតាមរយៈ VISA កាត ធំជាងគេប្រចាំឆ្នាំ ២០២០។
ឈ្មោះរង្វាន់: Visa Awards – Leadership in Credit Activation Rate
ឆ្នាំ ២០២១
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់ជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ដែលមានចំនួនអតិថិជនប្រើប្រាស់បណ្ណឥណទាន VISA ច្រើនជាងគេប្រចាំឆ្នាំ ២០២១។
ឈ្មោះរង្វាន់: Visa Awards – Leadership in Credit Payment Volume
ឆ្នាំ ២០២១
ពិពណ៌នា: ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានទទួលរង្វាន់ជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ដែលមានទំហំនៃការចំណាយរបស់អតិថិជនតាមរយៈ VISA កាត ធំជាងគេប្រចាំឆ្នាំ ២០២១។

ក្រុមហ៊ុន ឲ្យតម្លៃសំខាន់ទៅលើទំនួលខុសត្រូវផ្នែកសង្គម ដើម្បីថែរក្សាសង្គមដែលយើងកំពុងរស់នៅ ជាពិសេសផ្នែកបរិស្ថាន និងការអប់រំ។ ក្នុងនាមជាពលរដ្ឋកម្ពុជា ដែលមានទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុនទទួលសា្គល់សារៈសំខាន់នៃបេសកកម្មរបស់ខ្លួន ដែលជាអ្នកដឹកនាំនៅក្នុងផ្នែកមួយនៃសេដ្ឋកិច្ច ក៏ដូចជាការទទួលខុសត្រូវផ្នែកសង្គម។ ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ទៅឲ្យនិស្សិតសាកលវិទ្យាល័យតាមរយៈកម្មវិធី “អ្នកបន្តវេន” និង ចូលរួមកម្មវីធីជីកអណ្តូងជាមួយបណ្តាក្រុមហ៊ុន ស្ថិតក្នុងចង្កោមក្រុមហ៊ុនអ៉ីអន។
នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនយើងខ្ញុំបានចូលរួមកម្មវិធីសំអាតទីក្រុងចំនួនពីរដង និងបានរៀបចំសកម្មភាពរើសសំរាមប្រចាំក្រុមហ៊ុនចំនួនមួយដងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសាខារបស់ធនាគារឯកទេស អ៉ីអន។ កម្មវិធីលើកទីមួយ ត្រូវបានរៀបចំដោយ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សហការជាមួយ Let’s do it! ដើម្បីអបអរសាទទិវាសម្អាតពិភពលោក។ កម្មវិធីលើកទីពីរ មានឈ្មោះថា “ភ្នំពេញទីក្រុងស្អាត រៀបចំឡើងជាមួយជនជាតិជប៉ុន (លើកទី២)” ដែលមានការចូលរួមដោយក្រុមហ៊ុនជប៉ុនប្រមាណ ២០ ក្រុមហ៊ុន។ សកម្មភាពរើសសំរាមនេះ មិនត្រឹមតែដើរតួក្នុងការធ្វើឲ្យទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់ខ្លាំងក្នុងការអប់រំដល់អ្នករស់នៅក្នុងតំបន់ផងដែរ។ យើងខ្ញុំក៏បានចូលរួមក្នុងសកម្មភាពជីកអណ្តូងជាមួយក្រុមហ៊ុនបុត្តសម្ព័ន្ធដែលស្ថិតក្នុងចង្កោមក្រុមហ៊ុនអ៉ីអន។ តាមរយៈសកម្មភាពទាំងនេះ យើងខ្ញុំក៏កំពុងតែស្វែងរកមធ្យោបាយកាន់តែប្រសើរដើម្បីរួមចំណែកដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋកម្ពុជា ដែលមានទំនួលខុសត្រូវខ្ពស់។