កម្មវិធីប្រគល់អាហារូបករណ៍របស់មូលនិធិក្លឹបអ៉ីអន ១%
កាលបរិច្ឆេទ: 1 ខែធ្នូ 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ព្រមទាំង បណ្តាក្រុមហ៊ុនដែលស្ថិតក្នុង អ៉ីអនគ្រុប បានរៀបចំពិធីប្រគល់អាហារូបករណ៍របស់មូលនិធិក្លឹបអ់ីអន១% ដែលបានប្រារព្ធឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជារៀងរាល់ឆ្នាំ មូលនិធិក្លឹបអ៉ីអន១% តែងតែផ្តល់អាហារូបករណ៍ ជូនដល់និស្សិតឆ្នើម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ២៤ នាក់។ ការផ្តល់ជូននូវអាហារូបករណ៍នេះ គឺក្នុងគោលបំណងចង់សម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និង ផ្តល់ឱកាសសិក្សាទៅដល់និស្សិតឆ្នើម ក្នុងការបន្តការសិក្សា ក៏ដូចជាការចូលរួមចំណែកក្នុងការគាំទ្រដល់វិស័យអប់រំ និងធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ។


