សកម្មភាពចែសម្ភារៈសិក្សានៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤
កាលបរិច្ឆេទ: 14 ខែកុម្ភៈ 2024
នៅថ្ងៃទិវានៃក្តីស្រលាញ់ នាថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ តំណាងគណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បាននាំយកនូវអំណោយសប្បុរសធម៌ជាសំភារៈសិក្សាទៅជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាអង្គរជ័យ ដែលស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ។ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកសេចក្តីស្រលាញ់ និងបានចូលរួមចំណែកក្នុងការគាំទ្រដល់វិស័យអប់រំនៃប្រទេសកម្ពុជា។



