Don’t know which product for is made for you?

ព័ត៌មាន

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បើកសម្ពោធសាខាថ្មី សាខាខេត្តកំពត ជាផ្លូវការ

កាលបរិច្ឆេទ: 11 ខែ​វិច្ឆិកា 2023

ធនាគារឯកទេស អ៉ីអន (ទេមបូឌា) ភីអិលស៊ី បាន​ប្រារព្ធពិធ៊ីសូត្រមន្តដំឡើងរាសី ដាក់ឲ្យដំឡើង​ជាផ្លូវការសាខាក្នុងស្រុកថ្ម៊ីរបស់ខ្លួនដែលមានទីតាំងនៅ ក្រុងកំពត ខេត្តកំពត ក្រោមការចូលរួម​កាត់ខ្សែបូពីលោក Shuji Taniguchi នាយកប្រតិបត្តិនៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក ប៉ោ ឱរស អនុប្រធាន
នាយកដ្ឋានសេវាហិរញ្ញវត្ថុនិងលោកស្រី សេង វណ្ណហ្សានណែត​​​​​​ អនុ​ប្រធាននាយក​ដ្ឋានទូទាត់និងអភិវឌ្ឍន៌ផលិតផល។ ការដាក់បើកសម្ពោទជាផ្លូវការរបស់ ធនាគារឯកទេស ​អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខាខេត្តកំពត ​ធ្វើឡើងនៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៣ និងក្នុងគោលបំណងនាំមកជូនប្រជាជន ខេត្តកំពត នូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពទាន់សម័យ ងាយស្រួល និងឆាប់រហ័ស។ សាខាខេត្តកំពត មានបម្រើសេវាកម្មជូនអតិថិជនដូចជា កម្ចីសាច់ប្រាក់ អុីអនកាត និងសេវាកម្មបង់រំលស់។ សាខាខេត្តកំពតមានអាសយដ្ឋានស្ថិតនៅ ក្បាលដីលេខ៥៤៦ ផ្លូវជាតិលេខ៣ ភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពង ខេត្តកំពត។
ធនាគារឯកទេស អ៉ីអន (ទេមបូឌា) ភីអិលស៊ី សូមគោរពថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រនិងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយើងខ្ញុំរហូតមក។