Don’t know which product for is made for you?

ព័ត៌មាន

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បើកសម្ពោធសាខាថ្មី សាខាខេត្តកំពង់ធំ ជាផ្លូវការ

កាលបរិច្ឆេទ: 18 ខែ​កញ្ញា 2023

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធពិធីសូត្រមន្តដំឡើងរាសី ដាក់ឲ្យដំណើរការជាផ្លូវការ សាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការចូលរួមកាត់ខ្សែបូពីលោកអគ្គនាយក នៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក Junji Noda អគ្គនាយកប្រតិបត្តិ លោក Shuji Taniguchi និង ប្រធាននាយកដ្ឋានសេវាហិរញ្ញវត្ថុ លោក គង់ កុសល។

ការដាក់បើកសម្ពោធជាផ្លូវការរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខាខេត្តកំពង់ធំ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងក្នុងគោលបំណងនាំមកជូនប្រជាជនខេត្តកំពង់ធំ នូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពទាន់សម័យ ងាយស្រួល និងឆាប់រហ័ស។

សាខាខេត្តកំពង់ធំ មានបម្រើសេវាកម្មជូនអតិថិជនដូចជា កម្ចីសាច់ប្រាក់ អ៉ីអនកាត និងសេវាកម្មបង់រំលស់។ សាខាខេត្តកំពង់ធំមានអាសយដ្ឋានស្ថិតនៅ ក្បាលដីលេខ ៦៩១ & ៦៩២ ផ្លូវជាតិលេខ ៦អា ភូមក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរពថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយើងខ្ញុំរហូតមក។