Don’t know which product for is made for you?

ព័ត៌មាន

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បើកសម្ពោធទីតាំងថ្មីរបស់សាខា រាជធានីភ្នំពេញ ជាផ្លូវការ

កាលបរិច្ឆេទ: 8 ខែ​កុម្ភៈ 2023

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធ​ពិធី​សូត្រមន្ត​ដំឡើងរាសី ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ ទីតាំងថ្មី​របស់​សាខា​រាជធានីភ្នំពេញ ដែល​ស្ថិតក្រោម​ការចូលរួម​កាត់ខ្សែបូ​ពី​លោកអគ្គនាយក នៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក Junji Noda អគ្គនាយកប្រតិបត្តិ លោក Shuji Taniguchi និង ប្រធាន​នាយកដ្ឋាន​សេវាហិរញ្ញវត្ថុ លោក ផន វ៉ាន់ដេត។

ការដាក់​បើកសម្ពោធ​ជាផ្លូវការ​របស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខា រាជធានីភ្នំពេញ ធ្វើឡើង​នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ និង​ក្នុងគោលបំណង​ជួយបង្កើន​ការបម្រើ​សេវាកម្ម​ជូនដល់​អតិថិជន​ឲ្យកាន់តែ​មាន​ភាពងាយស្រួល និងឆាប់រហ័ស ដោយ​ផ្តល់នូវ​ទីតាំង​ធំជាងមុន ងាយស្រួល​ជាងមុន។ សាខារាជធានីភ្នំពេញ មាន​បម្រើសេវាកម្ម​ជូនអតិថិជន​ដូចជា កម្ចីសាច់ប្រាក់ អ៉ីអនកាត និងសេវាកម្ម​បង់រំលស់។ ទីតាំថ្មី​នេះមានទីតាំង​ស្ថិតនៅ ផ្ទះលេខ២៣៩ ២៣៩ដេ ២៣៩អឺ & ២៣៩អេហ្វ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរព​ថ្លែងអំណរគុណ ដល់អតិថិជន​ទាំងអស់​ដែលបាន​គាំទ្រ និង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​យើងខ្ញុំ​រហូតមក៕