ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បើកសម្ពោធសាខាថ្មីរបស់ខ្លួន ក្នុងខេត្តកំពង់ស្ពឺ
ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធពិធីសូត្រមន្តដំឡើងរាសី ដាក់ឲ្យដំណើរការជាផ្លូវការ សាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមការចូលរួមកាត់ខ្សែបូពីលោកអគ្គនាយក នៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក Junji Noda អគ្គនាយកប្រតិបត្តិ លោក Shuji Taniguchi និងប្រធាននាយកដ្ឋាន សេវាហិរញ្ញវត្ថុ លោក ផន វ៉ាន់ដេត។
ការដាក់បើកសម្ពោធជាផ្លូវការរបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខាខេត្តកំពង់ស្ពឺ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ និងក្នុងគោលបំណងនាំមកជូនប្រជាជនខេត្តកំពង់ស្ពឺ នូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពទាន់សម័យ ងាយស្រួល និងឆាប់រហ័ស។
សាខាខេត្តកំពង់ស្ពឺ មានបម្រើសេវាកម្មជូនអតិថិជនដូចជា កម្ចីសាច់ប្រាក់ អ៉ីអនកាត និងសេវាកម្មបង់រំលស់។ សាខាថ្មីនេះមានអាសយដ្ឋានស្ថិតនៅ ក្បាលដីលេខ៦៩៥ ផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរពថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយើងខ្ញុំរហូតមក៕


