Don’t know which product for is made for you?

ព័ត៌មាន

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បើកសម្ពោធសាខាថ្មីរបស់ខ្លួន ស្ថិតក្នុងផ្សារទំនើប អ៉ីអនម៉ល មានជ័យ ជាផ្លូវការ

កាលបរិច្ឆេទ: 2 ខែ​កុម្ភៈ 2023

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធ​ពិធីសូត្រមន្ត​ដំឡើងរាសី ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ សាខាថ្មី​របស់ខ្លួន ស្ថិតក្នុង​ផ្សារទំនើប អ៉ីអនម៉ល មានជ័យ ក្រោមការចូលរួម​កាត់ខ្សែបូ​ពីលោកអគ្គនាយក នៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក Junji Noda អគ្គនាយកប្រតិបត្តិ លោក Shuji Taniguchi និង ប្រធាននាយកដ្ឋានសេវាហិរញ្ញវត្ថុ លោក ផន វ៉ាន់ដេត។

ការដាក់​បើកសម្ពោធ​ជាផ្លូវការ​របស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខា ផ្សារទំនើប អ៉ីអនម៉ល មានជ័យ និងអ៉ីអនឡោញមានជ័យ ធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ និង​ក្នុងគោលបំណង​ជួយបង្កើន​ការបម្រើសេវាកម្ម​ជូនដល់​អតិថិជន​ឲ្យកាន់តែ​មានភាពងាយស្រួល និងឆាប់រហ័ស ជាពិសេស​ជួយសម្រួល​ដល់​អតិថិជន​រស់នៅក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោរ និង​តំបន់ផ្សេងទៀត​ដែលនៅជិត។

សាខាផ្សារទំនើប អ៉ីអនម៉ល មានជ័យ មានបម្រើ​សេវាកម្ម​ជូនអតិថិជន​ដូចជា កម្ចីសាច់ប្រាក់ អ៉ីអនកាត និងសេវាកម្មបង់រំលស់។ សាខាថ្មីនេះ មានទីតាំងស្ថិត ក្នុងផ្សារទំនើប អ៉ីអនម៉លមានជ័យ ជាន់ទី១ បន្ទប់លេខអេហ្វ០២៩-១ & អេហ្វ០២៩-២ មហាវិថី​សម្តេចតេជោ ហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបម្រើសេវាកម្ម​ជូនដល់​អតិថិជន​ចាប់ពី​ថ្ងៃចន្ទ័-ថ្ងៃអាទិត្យ ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង៩៖០០យប់ ដោយឡែកសម្រាប់ អ៉ីអនឡោញ មានជ័យ នឹងបើកបម្រើ​សេវាកម្ម​ជូនដល់​អតិថិជន​ចាប់ពី​ម៉ោង៩៖០០ព្រឹក ដល់ម៉ោង៨៖០០យប់។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរព​ថ្លែងអំណរគុណ ដល់​អតិថិជន​ទាំងអស់​ដែលបានគាំទ្រ និង​ប្រើប្រាស់​សេវាកម្មហិរញ្ញវត្ថុ​យើងខ្ញុំរហូតមក៕