អបអរសាទរការបើកដំណើរការ “សាខាអ៉ីអនសែនសុខ”!
កាលបរិច្ឆេទ: 11 ខែមិថុនា 2018
ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី យើងខ្ញុំមានកិត្តិយសជំរាបជូនដំណឹងដល់អតិថិជនជាទីគោរពអោយបានជ្រាបថា៖ សាខាថ្មី (សាខា អ៉ីអនសែនសុខ) ដែលមានទីតាំងស្ថិតនៅជាន់ទី២ ក្នុងផ្សារទំនើប អ៉ីអនម៉លសែនសុខស៊ីធី ចាប់បើកដំណើរការស្វាគមន៍ដល់អតិថិជនចាប់ពីថ្ងៃនេះតទៅ។ យើងខ្ញុំមានផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖
- កម្ចីសាច់ប្រាក់
- អ៉ីអនកាត (ប័ណ្ណឥណទាន)
- អ៉ីអនវ៉លឡេត ខេមបូឌា (សាច់ប្រាក់អេឡិចត្រូនិច) និង
- អ៉ីអនឡោញសែនសុខ ស្ថិតក្នុងផ្សារទំនើបអ៉ីអនម៉លសែនសុខស៊ីធី ទល់មុខសាខាថ្មី (សាខា អ៉ីអនសែនសុខ) សំរាប់អតិថិជន អ៉ីអនកាតពណ៌មាស តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម របស់សេវាកម្មអ៉ីអនសូមទំនាក់ទំនង៖
- ផ្នែកសេវាកម្មអតិថិជន ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៨៨ ៥៥៥
- Facebook (AEON Specialized Bank Cambodia) ៖ https://www.facebook.com/aeonbank.kh/
- វេបសាយ ៖ https://www.aeon.com.kh