Don’t know which product for is made for you?

កម្មវិធីប្រូម៉ូសិន

រីករាយជាមួយការទូទាត់ប្រចាំថ្ងៃរបស់អ្នក និងទទួលបានទឹកប្រាក់ត្រឡប់វិញ ១០% នៅពេលទូទាត់ជាប្រាក់រៀល (KHR) តាមរយៈ អ៉ីអន កាត ម៉ូបាល

កាលបរិច្ឆេទ: 17 ខែ​វិច្ឆិកា 2026 - 31 ខែ​ធ្នូ 2026

រយៈពេលប្រូម៉ូសិន ចាប់ពីថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2026 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026
កម្មវិធីផ្តល់ជូន ទទួលបានទឹកប្រាក់ត្រឡប់វិញ ១០% គ្រាន់តែស្កេនទូទាត់តាម KHQR ដែលមានស្លាកសញ្ញា Visa ដោយប្រើមុខងារ Scan to Pay នៅលើ អ៉ីអន កាត ម៉ូបាល នៅតាមទីតាំងដែលមានសិទ្ធិទូទាំងខេត្តសៀមរាប។
លក្ខខណ្ឌទទួលបាន
  • ទូទាត់អប្បបរមា ៦០,០០០ រៀល ក្នុងមួយប្រតិបត្តិការ (វិក្កយបត្រតែមួយ) ដើម្បីទទួលបានទឹកប្រាក់ត្រឡប់វិញ ១០%។
  • អតិថិជនម្នាក់អាចទទួលបានទឹកប្រាក់ត្រឡប់វិញអតិបរមា​ ៤០,០០០ រៀល ក្នុងមួយខែ។
  • ទឹកប្រាក់ត្រឡប់វិញ នឹងត្រូវគណនាជាប្រាក់រៀល (KHR) ហើយនឹងត្រូវបញ្ចូលទៅក្នុងគណនីអ៉ីអនកាតរបស់ម្ចាស់កាតគោលជាប្រាក់ដុល្លារអាមេរិក (USD) ក្នុងរយៈពេល ១៤ ថ្ងៃធ្វើការ នៃខែបន្ទាប់។
  • អត្រាប្ដូរប្រាក់ពីរៀល (KHR) ទៅដុល្លារអាមេរិក (USD) ដែលត្រូវអនុវត្ត នឹងផ្អែកលើអត្រាប្ដូរប្រាក់របស់ ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមថ្ងៃចុងក្រោយនៃខែពាក់ព័ន្ធ ហើយនឹងត្រូវបានអនុវត្តនៅពេលដំណើរការបញ្ចូល ទឹកប្រាក់ត្រឡប់វិញ។
  • ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមរក្សាសិទ្ធិធ្វើការកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្នែកបម្រើសេវាកម្មអតិថិជន 023/070/078 988 555​។

អតិថិជនដែលមានសិទ្ធិចូលរួម ​​​​​​​​​​​ម្ចាស់អ៉ីអនកាតទាំងអស់(មិនរាប់បញ្ជូលបុគ្គលិករបស់ធនាគារឯកទេស អ៉ីអន និង​ បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៉ីអន)
ទីតាំងដែលមានសិទ្ធិ

 

ហាងទំនិញ និងទីតាំងអាជីវកម្មនានានៅទូទាំងខេត្តសៀមរាប ដែលមាន KHQR ដែលមានស្លាកសញ្ញា Visa និងទទួលការទូទាត់តាមរយៈ អ៉ីអន កាត ម៉ូបាល។
បញ្ញត្ដិនិងលក្ខខណ្ឌ ចុចទីនេះ!