Don’t know which product for is made for you?

ព័ត៌មាន

ការបរិច្ចាគកុំព្យូទ័រ ដើម្បីជំរុញការសិក្សាសម្រាប់កុមារកម្ពុជានៅខេត្តកំពង់ធំ

កាលបរិច្ឆេទ: 12 ខែ​មិថុនា 2026

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី តំណាងដោយ លោកអគ្គនាយក Tomohiro Usami បានឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រចំនួន ១០០គ្រឿង ដែល ៥ គ្រឿងដល់សាលារៀននៅខេត្តស្ទឹងត្រែង និង ៩៥គ្រឿង ជូនដល់គ្រឹះស្ថានអប់រំ និងការិយាអប់រំស្រុក សរុបចំនួន៨៩ស្ថាប័ន ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ តាមរយៈអង្គការរក្សាកុមារ។ កម្មវិធីប្រគល់ម៉ាស៊ីនកុំព្យូទ័រនេះ ប្រព្រឹត្តិទៅនៅសាលាស្រុកសន្ទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ លោក លី ស៊ីដេត អគ្គបេឡា ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងចូលរួមជាគណអធិបតីដោយអភិបាលនៃគណៈអភិបាលស្រុកសន្ទុក និងអ្នកគ្រប់គ្រងទូទៅរបស់ អង្គការរក្សាកុមារ ព្រមជាមួយនឹងវត្តមាន ​​លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ទៀត។

ធនាគារឯកទេស អ៊ីអន សង្ឃឹមយ៉ាងមុតមាំថាការបរិច្ចាគសម្ភារៈបច្ចេកវិទ្យាដែលបានប្រើប្រាស់រួចនេះ នឹងរួមចំណែកជួយកាត់បន្ថយគម្លាត និងវិសមភាពក្នុងការបែងចែកឧបករណ៍ ឌីជីថល ដែលបានរារាំងសិស្សានុសិស្សដែលមានទេពកោសល្យនៅក្នុងតំបន់ខ្វះខាត ក្នុងការទទួលបានការអប់រំ និងការងារពីចម្ងាយ។ ស្របតាមគោលនយោបាយគាំទ្របរិស្ថានរបស់ធនាគារ សកម្មភាពនេះជួយពង្រីកអាយុកាលឧបករណ៍ និងកាត់បន្ថយសំណល់អេឡិចត្រូនិក ដើម្បីនិរន្តរភាពបរិស្ថាន។