Don’t know which product for is made for you?

ព័ត៌មាន

ការបរិច្ចាគឈាម (ផ្តល់ឈាម សង្គ្រោះជីវិត)

កាលបរិច្ឆេទ: 12 ខែ​មិថុនា 2026

ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកជា​ច្រើន​ បានរួមគ្នាសាជាថ្មីម្ដងទៀតធ្វើយុទ្ធនាការបរិច្ចាគឈាមរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី៤ ដល់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារ ជីអាយអេ GIA ក្នុងរាជធានីភ្នំពេញ។

ក្នុងយុទ្ធនាការរយៈពេលពីរថ្ងៃនេះ ប្រមូលឈាមបានចំនួន ៤១៤ ប្លោក ដែលបានរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីធានាការផ្គត់ផ្គង់ឈាមប្រកបដោយស្ថិរភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺដែលត្រូវការជា​ចាំបាច់។

ឆ្នាំនេះគឺជាឆ្នាំទីបួនហើយ ដែលកិច្ចផ្តួចផ្តើមបែប​សហការនេះ ត្រូវ​បានរៀបចំ​ឡើង ដែលបង្ហាញឱ្យ​ឃើញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ដៃគូ ក្នុងការគាំទ្រអ្នកជំងឺដែលត្រូវការឈាម​ជា​ចាំបាច់នៅ​ទូទាំងប្រទេសកម្ពុជា។