អបអរសាទរ ការបើកដំណើរការ “សាខាច្បារអំពៅ”!
កាលបរិច្ឆេទ: 31 ខែតុលា 2019
ដើម្បីសម្រួលដល់ការងាយស្រួលក្នុងការទទួលយកសេវាកម្មរបស់ធនាគារយើងខ្ញុំ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី មានកិត្តិយសសូមជំរាបជូនដល់អតិថិជនទាំងអស់ អោយបានជ្រាបថា សាខាថ្មីយើងខ្ញុំ (សាខា ច្បារអំពៅ) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៦០៧ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកដំណើរការ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅ។ អតិថិជនទាំងអស់ អាចអញ្ជើញមកសាខាថ្មីយើងខ្ញុំ ដើម្បីទទួលយកសេវាកម្មកម្ចីសាច់ប្រាក់ សេវាកម្មអ៊ីអនកាត (ប័ណ្ណឥណទាន) ឬ សាកសួរព័ត៌មានផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម របស់សេវាកម្មអ៉ីអនសូមទំនាក់ទំនង៖
- ផ្នែកសេវាកម្មអតិថិជន ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៨៨ ៥៥៥
- Facebook (AEON Specialized Bank Cambodia) ៖ https://www.facebook.com/aeonbank.kh/
- វេបសាយ ៖ https://www.aeon.com.kh