Don’t know which product for is made for you?

ព័ត៌មាន

ពិធីដាំដើមឈើលើកទី១ នៅឧទ្យានធម្មជាតិ អង្គរ អ៉ីអន

កាលបរិច្ឆេទ: 5 ខែ​កក្កដា 2025

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ មូលនិធិបរិស្ថាន អ៉ីអន បានរៀបចំ “ពិធីដាំដើមឈើលើកទី១ នៅឧទ្យាន  ធម្មជាតិ អង្គរ អ៉ីអន” នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ គឺជាឆ្នាំដំបូងនៃផែនការរយៈពេល៥ឆ្នាំ ដែលមានគោលបំណងការពារតំបន់បេតិកភណ្ឌពិភពលោក អង្គរធំ ពីការប្រេះស្រាំដោយសារអាកាសធាតុ និងអភិរក្សជីវចម្រុះ។ ឆ្នាំនេះ មានអ្នកស្ម័គ្រចិត្តបានចូលលរួមចំនួន ៨០០នាក់ មកពីប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងនោះរួមមានសមាជិកចំនួន ៥០នាក់ ពីធនាគារឯកទេស អ៉ីអន (ខេមបូឌា)    ភីអិលស៊ី។ ពួកគេបានដាំដើមឈើចំនួន ១០,០០០ដើម ពីពូជក្នុងស្រុកចំនួន១៨ប្រភេទ រួមមានទាំងដើមកោងកាង និងដើមក្រញូង។

មូលនិធិបរិស្ថាន អ៉ីអន នឹងបន្តការប្តេជ្ញាចូលរួមយ៉ាងសកម្ម ជាមួយគំនិតផ្តួចផ្តើមទាក់ទងនឹងបរិស្ថាន ដូចជា ការដាំព្រៃឈើឡើងវិញ ដើម្បីបន្សល់ទុកមរតកធម្មជាតិដ៏សម្បូរបែប ជូនដល់អ្នកជំនាន់ក្រោយៗ។