យុទ្ធនាការ AEON UNICEF សុវត្ថិភាពទឹក ឆ្នាំ២០២៥
កាលបរិច្ឆេទ: 12 ខែសីហា 2025
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ មូលនិធិ AEON 1% Club បានរៀបចំ “យុទ្ធនាការ AEON UNICEF សុវត្ថិភាពទឹក ឆ្នាំ២០២៥” នៅទីក្រុងភ្នំពេញ ដើម្បីគាំទ្រដល់ដំណើរការលើកម្ពស់ទឹកដែលមានសុវត្ថិភាពសម្រាប់កុមារកម្ពុជា។
ក្នុងពិធីប្រគល់ថវិកាបរិច្ចាគ លោក Hiroyuki Watanabe ប្រធានមូលនិធិ AEON 1% Club បានប្រគល់ថវិកាបរិច្ចាគចំនួន ៦៣,៦២៤,២២៤ យ៉េន ដល់លោក Will Parks តំណាង អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា។ ថវិកាទាំងអស់បានមកពីការរួមចំណែកដ៏សប្បុរសពីសំណាក់អតិថិជនរបស់បណ្តាហាងនៃក្រុមហ៊ុន AEON Group នៅប្រទេសជប៉ុន រួមទាំងការបរិច្ចាគពីមូលនិធិរបស់យើង។
ថវិកានេះនឹងត្រូវប្រើសម្រាប់គម្រោងនានាដែលមានគោលដៅលើកកម្ពស់ទទួលបានទឹកស្អាត និងអនាម័យ ក្នុងប្រទេសកម្ពុជា។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទាំងអស់គ្នាសម្រាប់ការចូលរួមគាំទ្រ។



