Don’t know which product for is made for you?

ព័ត៌មាន

ការផ្លាស់ប្តូរ​លេខទំនាក់ទំនង​បណ្តោះអាសន្ន​សម្រាប់សេវាកម្មបន្ទាន់ អ៉ីអនកាត

កាលបរិច្ឆេទ: 13 ខែ​ឧសភា 2021

សេចក្តីជូនដំណឹង

អតិថិជន​ជាទីគោរព!

យើងខ្ញុំ​សូមជម្រាប​ជូនដំណឹង​ដល់​អតិថិជន ដែលប្រើប្រាស់​សេវាកម្ម អ៉ីអនកាត អោយបានជ្រាបថា​ក្នុង​អំឡុង​ពេល​នេះ អតិថិជន​អាច​ធ្វើការទំនាក់ទំនង​មក​បុគ្គលិក​ផ្នែក​សេវាកម្ម អ៉ីអនកាត របស់​យើងខ្ញុំ​តាមរយៈ​លេខទូរស័ព្ទ​ដូចខាងក្រោម៖

  • ចាប់ពីម៉ោង៦ព្រឹក ដល់ ម៉ោង៧ល្ងាច៖ អតិថិជន​អាច​ធ្វើការទំនាក់ទំនង​មកតាម​លេខទូរស័ព្ទ ០២៣ ៩៨៨ ៦៥៥ | ០១០ ៩៨៨ ៦៥៥ | ០៩៥ ៥៥៥ ៨៩៥
  • ចាប់ពី​ម៉ោង ៧ល្ងាច ដល់ ម៉ោង៦ព្រឹក៖ អតិថិជន​អាច​ធ្វើការទំនាក់ទំនង​មកតាម​លេខទូរស័ព្ទ​បណ្តោះអាសន្ន ០៩៨ ៩៨៨ ៧៣៤ | ០៩៨ ៩៨៨ ៧៣៥ ដដែល​រហូតដល់​មាន​ការជូនដំណឹង​សារជាថ្មី។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នឹងជូនដំណឹង​សារជាថ្មី​ម្តងទៀត ប្រសិនបើ​មានការកែប្រែ​ដោយ​ប្រការ​ណាមួយ។ អាស្រ័យ​ដូច​បានជម្រាបជូន​ខាងលើ សូម​អតិថិជន​ទាំងអស់​មេត្តា​ជ្រាបជា​ដំណឹង។ យើងខ្ញុំ​សូម​គោរព​ជូនពរ​ដល់​អតិថិជន​ទាំងអស់ ជួបប្រទះ​តែ​សេចក្តីសុខ​សប្បាយ​ជារៀងរហូត​តទៅ។

សូមអរគុណ​ចំពោះ​ការយោគយល់!