Don’t know which product for is made for you?

ព័ត៌មាន

ពិធីជួបជុំពិសារភោជនាហារ និងចែកពានរង្វាន់ឆ្នាំ២០២៤

កាលបរិច្ឆេទ: 26 ខែ​កុម្ភៈ 2025

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានរៀបចំកម្មវិធីជួបជុំពិសារភោជនាហារ ជាមួយដៃគូសហការណ៍ពាណិជ្ជកម្ម​ក៏ដូចជាការបូកសរុបសមទ្ធផលដែលទទួលបានកាលពីឆ្នាំ២០២៤។ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងការសហការគ្នាឲ្យកាន់តែស្អិតរមួត និងរក្សាទំនាក់ទំនងល្អរវាងធនាគារឯកទេស​ អ៊ីអន (ខេមបូឌា) ភីអិលស៊ី និងដៃគូសហការណ៍ពាណិជ្ជកម្ម។បន្ថែមលើសពីនេះទៅទៀត ក្នុងកម្មវិធីនេះធនាគារឯកទេស​ អ៊ីអន ក៍បានផ្តល់រង្វាន់លើកទឹកចិត្ត និងប្រគល់ពានឆ្នើមពីលេខ១ ដល់លេខ៥ ជូនដល់ដៃគូសហការណ៍ពាណិជ្ជកម្មដែលទទួលបានសមិទ្ធផលល្អក្នុងឆ្នាំ២០២៤។