Don’t know which product for is made for you?

ព័ត៌មាន

ព្រឹត្តិការណ៍ជិះកង់ (Annual Bankers’ Cycling 2023)

កាលបរិច្ឆេទ: 2 ខែ​វិច្ឆិកា 2023

កាលពីថ្ងៃទី២៨ និង ២៩ ខែតុលា ឆ្នាំ២០២៣ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ីមានកិត្តិយសដែលបានចូលរួមជា Sponsor ក្នុងព្រឹត្តិការណ៍ជិះកង់ (Bankers’ Cycling 2023) ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា ក្នុងទឹកដីក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ជិះកង់នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ “ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល”។ គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់នេះឡើង គឺដើម្បីបង្កើនការយល់ដឹងរបស់បុគ្គលិកធនាគារ ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗចំពោះការផ្តោតលើនិរន្តរភាពហិរញ្ញវត្ថុ និងដើម្បីទទួលបានការចូលរួមគាំទ្រពីបណ្តាធនាគារ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារអន្តរជាតិផ្សេងៗ។ និរន្តរភាពហិរញ្ញវត្ថុ មិនមែនសំដៅលើការការពារបរិស្ថានតែម្យ៉ាងនោះទេ គឺជាការចូលរួមការពារប្រជាជន និងថែរក្សាកេរ្តិ៍មរតកវប្បធម៌របស់យើងផងដែរ។