សហព័ន្ធអ៉ីអន របស់ប្រទេសជប៉ុន បានធ្វើការបរិច្ចាគអណ្តូងទឹក ចំនួន២
នៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សហព័ន្ធអ៉ីអន របស់ប្រទេសជប៉ុន បានធ្វើការបរិច្ចាគអណ្តូងទឹក ចំនួន២ នៅក្នុងភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ គំនិតផ្តួចផ្តើមនេះ គឺក្នុងគោលបំណងផ្តល់ជូនទឹកស្អាតដល់ប្រជាជននៅក្នុងភូមិពង្រ ដែលកំពុងតែជួបប្រទះបញ្ហាកង្វះទឹកស្អាត ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាជនក្នុងភូមិ។ បុគ្គលិកតំណាងអោយ សហព័ន្ធអ៊ីអន ចំនួន ២០នាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន រួមជាមួយបុគ្គលិកខ្មែរចំនួន ៤នាក់ តំណាងអោយក្រុមហ៊ុនសម្ព័ន្ធអ៉ីអនក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងសកម្មភាពសាងសង់អណ្តូង ក៏ដូចជាបង្កើតសកម្មភាពរាំលេងជួបជុំជាមួយប្រជាជនក្នុងភូមិ ដើម្បីធ្វើការផ្លាស់ប្តូរវប្បធម៌។ ក្រុមការងារក៏បាន ជួបពិភាក្សាជាមួយលោកនាយកសាលាបឋមសិក្សាក្តីរុន ក្នុងភូមិក្តីរុន ដើម្បីយល់ដឹងពីស្ថានភាព និងតម្រូវការផ្សេងៗដែលយើងអាចជួយគាំទ្រ ដើម្បីជួយពង្រឹងការសិក្សាដល់កុមារក្នុងភូមិ រួមជាមួយនិងការឧបត្ថម្ភនូវសម្ភារៈកីឡាមួយចំនួន។ យើងសង្ឃឹមថា អំណោយសប្បុរសធម៌នេះ នឹងអាចចូលរួម ចំណែកមួយផ្នែកក្នុងការកែលម្អការរស់នៅរបស់ប្រជាជនក្នុងសហគមន៍នេះអោយកាន់តែប្រសើរប្រកបដោយសុខភាពល្អ។ ទឹកជាជីវិត ទឹកស្អាតនឹងផ្តល់នូវសុខភាព។




