ធនាគារឯកទេស អ៉ីអន ឧបត្ថម្ភកុំព្យូទ័រ
កាលបរិច្ឆេទ: 16 ខែវិច្ឆិកា 2024
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានចូលរួមឧបត្ថម្ភកុំព្យូទ័រដែលបានប្រើប្រាស់ចំនួន ២០ គ្រឿង ទៅកាន់ វត្តអម្ពវនារាម ហៅវត្តព្រៃស្វាយ ក្នុងខេត្តបាត់ដំបង។
ការឧបត្ថម្ភនេះមានគោលបំណងគាំទ្រដល់ការសិក្សារបស់ ភិក្ខុ សាមណេរ និង កុមារក្រីក្រដែលមានជីវភាពខ្វះខាត ដែលរស់នៅក្នុងវត្តព្រៃស្វាយ។ សកម្មភាពនេះជាផ្នែកមួយ ដែលបង្ហាញពីការប្តេជ្ញារបស់ ធនាគារឯកទេស អ៉ីអន ចំពោះកាតព្វកិច្ចសង្គម។



